ទឹករ៉ែ ​ល្អចំពោះសុខភាពខ្លាំងជាងទឹកដទៃដល់ថ្នាក់នេះសោះ បានជាថ្លៃជាងទឹកសុទ្ធធម្មតាចឹងនោះ!

ទឹករ៉ែ គឺជាទឹកបានមកពីធម្មជាតិដូចជាទឹកជ្រោះ និងទឹកធ្លាក់ក្រោមថ្មជាដើម ដែលសម្បូរទៅដោយជាតិរ៉ែសំខាន់ៗសម្រាប់សុខភាពដូចជា សង្កសី ម៉ាញ៉េស្យូម សូដ្យូម កាល់ស្យូម និងប៉ូតាស្យូម ខុសពីទឹកសុទ្ធ ឬទឹកដាំដែលយើងនិយមទទួលទានជាប្រចាំថ្ងៃ តែមានរសជាតិរាវភ្លាវៗបន្តិច។ ជាពិសេសទឹកមួយនេះ ​គឺជាទឹកដែលពិបាករក ​និងប្រើពេលចម្រោះយូរខ្លាំងណាស់ ​ពោលគឺត្រូវសម្លាប់មេរោគផង ​ការពារកុំឱ្យបាត់បង់សារធាតុរ៉ែទៅតាមការច្រោះផង ​បានជាវាមានតម្លៃថ្លៃបែបនេះ ​។

17346893 Creek In Forest

ដូច្នេះ មកតាមដានពីគុណសម្បត្តិទឹករ៉ែ សម្រាប់សុខភាព និងសម្រស់ដូចខាងក្រោម ៖

១. ជួយសម្រកទម្ងន់

ទឹករ៉ែគ្មានជាតិកាឡូរី និងជាតិស្ករដែលធ្វើឱ្យធាត់នោះទេ  ដូច្នេះការទទួលទានជាប្រចាំជំនួសឱ្យភេសជ្ជៈដែលមានជាតិស្ករ និងសូដានានា អាចជួយដល់ការសម្រកទម្ងន់ ដុតបំផ្លាញជាតិខ្លាញ់ និងធ្វើឱ្យរូបរាងស្លីមស្រស់ស្អាតបាន។

២. ជំនួយឆ្អឹង

ទឹករ៉ែ សម្បូរទៅដោយជាតិកាល់ស្យូមពីធម្មជាតិ ដែលអាចជំនួយឆ្អឹងឱ្យរឹងមាំ និងការពារជំងឺពុកឆ្អឹង។ ជាពិសេសអាចធ្វើឱ្យក្រចក និងសរសៃសក់រឹងមាំ ថែមទាំងជំនួយដល់សុខភាពទាំងមូល និងជំនួយដល់ឆ្អឹងសម្រាប់ស្ត្រីដែលដល់វ័យអស់រដូវទៀតផង។

៣. រក្សាសម្ពាធឈាម

ទឹករ៉ែ អាចជំនួយដល់សុខភាពខួរក្បាល និងដំណើរការនៃសុខភាពរាងកាយទាំងមូល  ជាពិសេសអាចជួយរក្សាសម្ពាធឈាមឱ្យស្ថិតក្នុងសភាពប្រក្រតី និងធ្វើឱ្យសម្ពាធឈាមធ្លាក់ចុះផងដែរ។ សម្រាប់អ្នកដែលកើតជំងឺលើសឈាម ប្រសិនជាអ្នកទទួលទានទឹករ៉ែជាមធ្យម ១លីត្រក្នុងមួយថ្ងៃនឹងជួយឱ្យកម្រិតសម្ពាធឈាមធ្លាក់ចុះបាន។

Bottled Water Sales Reach Saturation Point In China While Other Asian Markets Grow_wrbm_large

៤. ការពារជំងឺផ្សេងៗ ​ពិសេសជំងឺបេះដូង

ទឹករ៉ែ មានសារធាតុចិញ្ចឹម និងវីតាមីនជាច្រើនជួយឱ្យប្រព័ន្ធការពាររឹងមាំ ​ទប់ស្កាត់មេរោគ បាក់តេរី ​វីរុសផ្សេងៗដែលធ្វើឱ្យយើងឈឺ ។ ​ហើយជាពិសេសវាក៏អាចជួយធ្វើឱ្យបេះដូងមានសុខភាពល្អ កាត់បន្ថយជាតិខ្លាញ់កូឡេស្តឺរ៉លមិនល្អពីក្នុងរាងកាយ(LDL) ថែមទាំងអាចការពារជំងឺទាក់ទងនឹងបេះដូងដូចជា៖ ជំងឺស្ទះសរសៃឈាមបេះដូង ជំងឺគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាលជាដើម។

៥. ជំនួយដល់ការរំលាយអាហារ

ទឹករ៉ែ អាចមានលទ្ធភាព ជួយបង្កើនអង់ស៊ីមល្អៗក្នុងរាងកាយ ជំនួយដល់ប្រព័ន្ធរំលាយអាហារឱ្យដំណើរការល្អជាងមុន ថែមទាំងជំនួយដល់សុខភាពក្រពះពោះវៀនផងដែរ។ បន្ថែមពីនេះ អ្នកដែលមានបញ្ហាឈឺចុកចាប់ពេលមករដូវ ការទទួលទានទឹករ៉ែក៏អាចជួយបន្ថយការឈឺចាប់បានមួយកម្រិតទៀតផង។

៦. ជំនួយសាច់ដុំ

ទឹករ៉ែ អាចជំនួយដល់មុខងាររបស់សាច់ដុំឱ្យដំណើការល្អជាងមុន និងធ្វើឱ្យសាច់ដុំរឹងមាំ។ បន្ថែមពីនេះ ទឹករ៉ែថែមទាំងអាចជួយបន្ធូរបន្ថយសាច់ដុំ សម្រាលការឈឺចាប់ និងរបួសសាច់ដុំផ្សេងៗបានផងដែរ ដែលវាពិតជាល្អណាស់ សម្រាប់ជំនួយដល់អ្នកដែលលេងកីឡាជាប្រចាំ។

Pouring Water From Bottle Into Glass On Blue Background

៧. រក្សាអេឡិចត្រូលីត្រក្នុងរាងកាយ

ទឹករ៉ែ អាចជួយរក្សាជាតិទឹកនៅក្នុងខ្លួន រួមទាំងការស្រូបយកជាតិទឹកបានល្អ ថែមទាំងការពារការខ្សោះជាតិទឹកពីក្នុងខ្លួនផងដែរ។ បន្ថែមពីនេះ ទឹករ៉ែថែមទាំងអាចជំនួយដល់ការចងចាំ ការពារជំងឺវង្វេងវង្វាន់ពេលចាស់ឡើង ជំនួយដល់សុខភាពផ្លូវចិត្ត និងបំបាត់ភាពអស់កម្លាំងទៀតផង។

៨. កាត់បន្ថយក្រួសក្នុងតម្រងនោម

ទឹករ៉ែ ធ្វើឱ្យតម្រងនោមដំណើរការល្អ ចៀសឆ្ងាយពីផលប៉ះពាល់ផ្សេងៗចំពោះតម្រងនោម ជាពិសេសគឺក្រួសតម្រងនោមតែម្តង។

៩. ជំនួយស្បែក

ទឹករ៉ែ គឺជាអាថ៌កំបាំងសម្រស់ដ៏ស្រស់ស្អាតមួយប្រភេទ ដោយវាមានផ្ទុកជាតិស៊ីលីកា (Silica) អាចជួយទៅបង្កើនកម្រិតខូឡាជែនក្នុងរាងកាយ ដែលអាចជួយកាត់បន្ថយស្នាមជ្រីវជ្រួញ ស្មាមអុចខ្មៅ និងផ្ទៃមុខដែលខ្មៅស្រអាប់ផងដែរ។ លើសពីនេះ ការទទួលទានទឹករ៉ែជាប្រចាំ ថែមទាំងជំនួយឱ្យស្បែកមានសុខភាពល្អ មានសំណើម មានភាពស្រស់ថ្លា ទន់ និងភ្លឺរលោងស្រស់ស្អាតទៀតផង។

១០. កាត់បន្ថយជាតិអាស៊ីត

ទឹករ៉ែ ជួយធ្វើឱ្យជាតិអាល់កាឡាំង កម្រិត pH និងកម្រិតជាតិអាស៊ីតក្នុងឈាមមានតុល្យភាព ខុសពីទឹកម៉ាស៊ីនដែលអ្នកទទួលទានបែរជាមានជាតិរ៉ែទាប និងជាតិអាស៊ីតខ្ពស់ ដែលអាចធ្វើឱ្យអ្នកឡើងជាតិអាស៊ីត ថែមទាំងធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារទៅវិញ៕

1_Yoj9mNS0i4d Nj_YS9Dsfg