ភ្ញាក់ផ្អើល! ទីបំផុតម្ចាស់បទ Old Town Road សារភាពថាស្រលាញ់ភេទដូចគ្នា – Kalib9 ជីវិតកម្សាន្ត | Pelklas

ភ្ញាក់ផ្អើល! ទីបំផុតម្ចាស់បទ Old Town Road សារភាពថាស្រលាញ់ភេទដូចគ្នា

បទចម្រៀង Old Town Road ដែលច្រៀងដោយ Lil Nas X បានទទួលបានភាពល្បីល្បាញខ្លាំងមែនទែន ដោយមានអ្នកគាំទ្រ និងស្តាប់ស្ទើរតែទូទាំងប្រទេស ថែមទាំងបានប្រកាសនៅក្នុងការចេញ Album ចម្រៀងថ្មី 7 របស់ខ្លួនផងដែរ។

តែអ្វីដែលកាន់តែភ្ញាក់ផ្អើល នៅក្នុងពេលប្រកាសការចេញ Album នេះ Lil Nas X បែរជាបានរំលេចសារសារភាពពីរឿងពិតរបស់ខ្លួនថា លោកជាប្រុសដែលស្រលាញ់ប្រុសដូចគ្នា តាមរយៈការចេញបទចម្រៀងមានចំណងជើងថា C7osure ក្នុងអាល់ប៊ុមចម្រៀងថ្មី 7។

ម្ចាស់បទ Old Town Road រៀបរាប់ដូចនេះលើគណនីសង្គម Twitter របស់ខ្លួនថា ការពិតទៅរឿងរបស់លោកប្រហែលជាមានអ្នកដឹងខ្លះមិនដឹងខ្លះ និងមានមនុស្សមួយចំនួនប្រហែលជាចាំសើចយំ ឬលែងគាំទ្រលោកបន្តទៅទៀត ទោះជាយ៉ាងណាលោកចង់ឱ្យអ្នកគាំទ្រមកស្តាប់អត្ថន័យនៃបទ C7osure ដែលបានរៀបរាប់ពីជីវិតអ្នកដែលស្រលាញ់ភេទដូចគ្នា ដោយការសរសេរសារនេះលោកក៏បានភ្ជាប់នឹងរូបឥន្ទនូដែលតំណាងឱ្យការគាំទ្រសិទ្ធអ្នកស្រលាញ់ភេទដូចគ្នាទៀតផង។

តាមរយៈការសារភាពរឿងនេះ មានអ្នកគាំទ្រមួយចំនួនភ្ញាក់ផ្អើល ហើយក៏មានអ្នកគាំទ្រមួយចំនួនទៀតក៏បានសម្តែងការគាំទ្រនូវការទទួលយកការពិតរបស់តារាចម្រៀង Lil Nas X ផងដែរ៕

សូមទស្សនាវីដេអូខាងក្រោម៖

Lil Nas X Comes Out Gay Twitter Pride Month

1456

Old Town Road Video GQ 2019 051719

Maxresdefault

Lilnassolowide E1556551005994