គេចូលចិត្តសួរនាងថា ខ្លួនជាស្រីហេតុអ្វីចូលចិត្តដើរលេងក្រៅប្រទេស? នាងតបវិញថា……… – Kalib9 ជីវិតកម្សាន្ត | Pelklas

គេចូលចិត្តសួរនាងថា ខ្លួនជាស្រីហេតុអ្វីចូលចិត្តដើរលេងក្រៅប្រទេស? នាងតបវិញថា………

ធម្មតាមនុស្សយើងតែងចូលចិត្តធ្វើដំណើរទៅកាន់ទីកន្លែងថ្មីៗ ប្លែកៗ ស្អាតៗ ជុំវិញពិភពលោក ឱ្យបានកាន់តែច្រើនតាមដែលអាចធ្វើបាន។ ការធ្វើដំណើរកម្សាន្ត ខ្លះតែងត្រូវបានគេគិតក្នុងផ្លូវមិនល្អ ជាពិសេសនារីៗ​ ដែលចូលចិត្តធ្វើដំណើរកម្សាន្តនៅក្រៅប្រទេស តែម្ដង។

Pexels Photo 275620

សំណួរដែលគេតែងសួរថា ហេតុអ្វី ចូលចិត្តដើរលេងក្រៅប្រទេស?

ចម្លើយគឺ ខ្ញុំរស់នៅសង្គមដែលមើលលើមើលក្រោម វាយតម្លៃតាមការវិនិច្ឆ័យយល់ឃើញរបស់គេ ខ្ញុំញញឹម តែមានគំនាបខ្ញុំរៀនធ្វើចិត្តយោគយល់នឹងសម្រប ធ្វើភ្លើធ្វើល្ងង់ ដូច្នេះខ្ញុំចង់ចេញក្រៅ ស្លៀកខោអាវ ខុសពណ៌ ស្បែកជើង ក្រវិលខុសគូរ និយាយភាសាដែលគេស្ដាប់មិនយល់។ សង្គមដែលខ្ញុំមិនបាច់ត្រូវខ្វល់រៀបចរិកច្រើន ។ ជីវិតយើង មិនដឹងថារស់ដល់ថ្ងៃណាឡើយ បើថ្ងៃនេះមានឱកាសអាច ស្គាល់ពិភពលោកខាងក្រៅហើយ តើនៅចាំអ្វីទៀត? ចុះបើថ្ងៃស្អែកយើងមិនអាចញញឹម មិនអាចសប្បាយចិត្តដូចថ្ងៃនេះ តើចាំបាច់ខំប្រឹងរកលុយមកធ្វើអ្វី? តើរកលុយមកដើម្បីតែគេងលើគ្រែ ICU មែនទេ? ធ្វើខ្លួនឯងឱ្យសប្បាយ រីករាយនឹងអ្វីដែលយើងមាន ហើយពេញចិត្តទទួលយក នូវអ្វីដែលខ្លួនធ្វើ ទើបថ្ងៃស្អែកមិនមានការស្ដាយក្រោយ។

Pexels Photo 1001153

ការដើរលេងក្រៅប្រទេស អាចធ្វើឱ្យយើងលំហែខួរក្បាល ហើយធ្វើឱ្យយើងកាន់តែមើលឃើញពិភពលោកខាងក្រៅកាន់តែច្រើន ទោះវាចំណាយខ្ពស់មែន តែយើងអាចទទួលបានអ្វីៗថ្មីៗបានច្រើនដែរ កុំខ្វល់ពីសម្ដីអ្នកដែលចាំតែនិយាយ ហើយត្រូវខ្វល់ពីចិត្តខ្លួនឯង ស្រលាញ់ខ្លួនឯង ហើយពេញចិត្តនឹងជម្រើសរបស់ខ្លួនឯង៕

អត្ថបទដកស្រង់ ៖  Ella Anna

កែសម្រួល៖ Kalib9

Pexels Photo 1701626