រន្ធត់ណាស់! បុរសម្នាក់បាត់បង់ជីវិតលើកៅអីក្នុងរោងកុន ​ពេលកំពុងតែទស្សនារឿង  Annabelle !

ថៃ៖ ​រឿង ​Annabelle  Comes Home គឺជាសាច់រឿងភ័យរន្ធត់ដែលអ្នកគាំទ្រទន្ទឺងរង់ចាំអស់រយៈពេលយ៉ាងយូរ ហើយក្រោយពេលដែលរឿងមួយនេះបានចាប់ផ្តើមចាក់បញ្ចាំងជិត ​១សប្តាហ៍នៅកគ្រប់បណ្តារោងកុនរួចមក ​សន្ទុះនៃការគាំទ្រ និងទៅទស្សនាកាន់តែមានចំនួនច្រើនឡើងៗ។

តែជារឿងដ៏រន្ធត់  ស្រាប់តែមានបុរសម្នាក់បានស្លាប់បាត់បង់ជីវិតក្រោយពិបានចូលទស្សនារឿង ​Annabelle  មួយនេះនៅក្នុងរោងកុនមួយក្នុងតំបន់ប៉ាតាយ៉ាប្រទេសថៃ។ ករណីនេះត្រូវបានគេដឹងថាកើតឡើងនៅម៉ោង ១២ រំលងអាធ្រាតឈានជើងចូលដល់ថ្ងៃទី  ៣ ​ខែកក្កដាយប់មិញនេះ ​ដោយជនរងគ្រោះមានឈ្មោះថា Mr.Bernard Wifred Channing មានអាយុ  ៧៨ឆ្នាំ។

តាមរយៈអ្នកដែលអង្គុយក្បែរជនជាតិបរទេសរងគ្រោះ បានឱ្យដឹងថា នៅក្នុងកំពុងតែទស្សនារឿងនេះស្រាប់តែបុរសនេះបានបិទភ្នែកនៅលើកៅអី ​ដែលអ្នកអង្គុយជិតខាងស្មានតែលង់លក់  តែពេលចប់ខ្សែភាពយន្តមានអ្នកមកសម្អាតដាស់មិនភ្ញាក់ ​បុគ្គលិកសម្អាតក៏បានរាយការណ៍ប៉ូលីសតែម្តងដើម្បីយកទៅសង្គ្រោះ ​តែហួសពេលទៅហើយ ​ដោយជនរងគ្រោះបានស្លាប់បាត់បង់ជីវិតតាំងតែពេលដួលសន្លប់លើកៅអីម្ល៉េះ។

ជំហានដំបូងក្រុមប៉ូលីសសន្និដ្ឋានថា  មកពីសុខភាពខ្សោយ ហើយមានអារម្មណ៍ភ័យរន្ធត់ពេក ​ឬអាចមកពីជំងឺគាំងបេះដូង ​តែទោះជាយ៉ាងណាក្រុមប៉ូលីសនឹងត្រួតពីនិត្យសាកសពបន្ថែមទៀតដើម្បីដឹងពីមូលហេតុឱ្យបានច្បាស់លាស់៕

An5

An2

800_1afd45446bcfc20