រាល់ថ្ងៃចេះតែមានអារម្មណ៍ថាវិលមុខមែនទេ? អនុវត្តន៍ ៦ចំនុចនេះវានឹងរសាយបាត់ពីអ្នកតែក្នុងរយៈ ៥នាទី!

នៅពេលដែលអ្នកធ្វើចលនា ហើយអ្នកមានអារម្មណ៍ ផែនដីហាក់ដូចជាកំពុងវិលជុំវិញខ្លួនអ្នក នោះជីវិតរបស់អ្នកពិតជាជួបការលំបាកហើយ ដោយអ្នកមិនអាចបើកបរ មិនអាចធ្វើការ ហើយមិនអាចដើរបានដោយងាយស្រួលនោះទេ។ ក្នុងករណីភាគច្រើនអារម្មណ៍នៃវិលមុខនេះ កើតឡើងពីបញ្ហាជាមួយនឹងត្រចៀកខាងក្នុងរបស់អ្នក ដែលភាគល្អិតបានចាប់ផ្តើមផ្លាស់ប្តូរដោយសារតែចលនារបស់អ្នក។ ប៉ុន្តែប្រសិនបើអ្នករក្សាភាគល្អិតទាំងនេះឱ្យមានសណ្តាប់ធ្នាប់អ្នកនឹងអាចបំបាត់វា និងធ្វើអោយអារម្មណ៍របស់អ្នកមានលំនឹង។

នៅទីនេះ Bright Side បានដាក់បញ្ចូលគ្នា 8ចំនុច នៃគន្លឹះដែលមានប្រសិទ្ធភាពបំផុតនឹងអាចជួយអ្នកក្នុងការបំបាត់ភាពវិលមុខក្នុងរយៈពេលតែ 5 នាទីប៉ុណ្ណោះ។

រកឱ្យឃើញនូវត្រចៀកដែលបណ្តាលឱ្យអ្នកមានអារម្មណ៍ថាវិលមុខ

1

  • ដេកនៅទីតាំងមួយដែលនឹងធ្វើឱ្យក្បាលរបស់អ្នកត្រយ៉ុងចុះរបន្តិចពីគែម នៅពេលអ្នកដេក។
  • បង្វិលក្បាលរបស់អ្នកទៅផ្នែកខាងស្ដាំបន្ទាប់មកទម្រេទចុះយ៉ាងឆាប់រហ័ស។
  • រង់ចាំមួយនាទី។
  • ត្រឡប់ទៅកន្លែងអង្គុយវិញហើយធ្វើម្តងទៀតនៅម្ខាងទៀត។
  • ប្រសិនបើអ្នកមានអារម្មណ៍វិលមុខនៅពេលអ្នកបត់ស្តាំមានន័យថាត្រចៀកខាងស្តាំរបស់អ្នកគឺជាត្រចៀក មានបញ្ហា ។ ប្រសិនបើវិលមុខកើតឡើងនៅពេលអ្នកបត់ឆ្វេងនោះត្រចៀកខាងឆ្វេងរបស់អ្នកគឺមានបញ្ហា។

របៀបបញ្ឈប់ការវិលមុខ

#1

2

  • អង្គុយឱ្យត្រង់ត្រង់គែមគ្រែរបស់អ្នក។
  • បង្វិលក្បាលរបស់អ្នកនៅមុំ45ºតាមទិសដៅទៅរកត្រចៀកដែលមិនមានបញ្ហារបស់អ្នក។
  • បង្វិលក្បាលរបស់អ្នកនៅមុំ 105 អង្សាហើយដេកនៅលើចំហៀងនៃត្រចៀកមិនល្អរបស់អ្នកដោយក្បាលរបស់អ្នកត្រយ៉ុងចុះ និងច្រមុះរបស់អ្នកបែរមុខឡើង។
  • នៅក្នុងទីតាំងនេះរយៈពេលពីរបីនាទី។
  • រក្សាក្បាលរបស់អ្នកក្នុងទីតាំងដូចគ្នា, ទម្រេទអោយឆាប់នៅលើចំហៀងនៃត្រចៀកគ្មានការប៉ះពាល់ជាមួយនឹងច្រមុះរបស់អ្នកចឆ្ពោះទៅដី។
  • នៅក្នុងទីតាំងនេះរយៈពេលពីរបីនាទី។
  • សូមរំកិលយឺត ៗ ទៅទីតាំងអង្គុយដំបូងរបស់អ្នកហើយសម្រាក។

#2

3

  • ចាប់ផ្តើមដោយអង្គុយនៅលើ កម្រាល របស់អ្នក។
  • ងាកក្បាលរបស់អ្នកត្រង់ដើម្បីមើលទៅពិដាន។ នៅទីតាំងនេះពីរបីវិនាទី។
  • អោនក្បាលរបស់អ្នកចុះក្រោម ដោយខិតទៅរកជង្គង់របស់អ្នកបន្តិច ធ្វើដូចជាការដាំដូច។
  • បត់ក្បាលរបស់អ្នកទៅខាងឆ្វេង ឬខាងស្តាំរបស់អ្នក (ជិតទៅនឹងត្រចៀក ដែលមានបញ្ហារបស់អ្នក) នៅមុំ45º។ រង់ចាំអោយការវិលមុខឈប់ ឬរាប់ដល់ 30 ។
  • ទប់លំនឹងក្បាលរបស់អ្នក។​​ងើបឡើងឱ្យលឿនហើយទៅកាន់កន្លែងដែលអ្នកចាប់ផ្តើមវីញ។ ជាថ្មីម្តងទៀត, រង់ចាំសម្រាប់ការបង្វិលដើម្បីបញ្ឈប់ការវីលរយៈពេល 15-30 វិនាទី។
  • រក្សាក្បាលរបស់អ្នកបែរទៅចំហៀងរបស់អ្នក ហើយអង្គុយឱ្យលឿន។
  • ប្រសិនបើអ្នកនៅតែមានអារម្មណ៍ថាវិលមុខ សូមធ្វើម្តងទៀត 4-5 ដង។

#3

4

  • អង្គុយនៅលើតុដោយជើងរបស់អ្នកត្រយ៉ុងចុះ។
  • ងាកក្បាលរបស់អ្នក រហូតដល់ក្បាលរបស់អ្នកមកដល់តុហើយរង់ចាំអោយការវិលមុខឈប់។
  • បង្វិលក្បាលរបស់អ្នកយ៉ាងលឿនឆ្ពោះទៅតុនៅមុំ 90 អង្សាហើយរង់ចាំរយៈពេល 30 វិនាទី។
  • ត្រឡប់ទៅកន្លែងអង្គុយដើមវិញ។
  • ធ្វើចលនាម្តងទៀត 3 ដងរហូតដល់ការវិលមុខរបស់អ្នកបាត់។

#4

5

Pericardium ឬ P6 គឺជាចំនុចដែលស្ថិតកដៃខាងក្នុងរបស់អ្នក។ យកម្រាមដៃ ៣នៃដៃម្ខាងទៀត មកសង្កត់វារយៈពេល  4-5 វិនាទីដើម្បីបំបាត់ការវិលមុខ និងចង្អោរ។

#5

6

ចំនុចតូចពណ៌ផ្កាឈូកដែលស្ថិតនៅលើកំពូលនៃម្រាមជើងទីបួនរបស់អ្នក។ ដើម្បីកាត់បន្ថយការវិលមុខចូរម៉ាស្សាចំណុចនេះនៅលើជើងទាំងពីររបស់អ្នកដោយប្រើម្រាមដៃរបស់អ្នករយៈពេល 30 វិនាទី។

#6

7

  • មើលទៅមុខត្រង់ហើយផ្តោតលើចំនុចដែលមានរាងតូច ឬប៊ូតុងមួយដែលដាក់នៅពីមុខអ្នក។
  • ផ្តោតលើកន្លែងនេះហើយរង់ចាំការវិលមុខឈប់។
  • រក្សាការយកចិត្តទុកដាក់របស់អ្នកទៅលើគោលដៅ ហើយងាកក្បាលរបស់អ្នកយឺតៗ។
  • បង្កើនល្បឿនទៅលើចលនាងាកក្បាលរបស់អ្នក។ ប៉ុន្តែប្រសិនបើអ្នកចាប់ផ្តើមមានអារម្មណ៍ថាវិលមុខសូមបន្ថយល្បឿនមកវិញ។
  • បន្តធ្វើចលនាក្បាលរបស់អ្នកមួយនាទី។
  • ប្រសិនបើការសន្លឹងរបស់អ្នកកាន់តែមានធ្វើអោយអ្នកមានភាពធ្ងន់ធ្ងរនៅពេលធ្វើលំហាត់ប្រាណទាំងនេះត្រូវឈប់ភ្លាមហើយពិគ្រោះជាមួយគ្រូពេទ្យ។

តើអ្នកជាធម្មតាដោះស្រាយជាមួយការវិលមុខរបស់អ្នកតាមវិធីណា? សូមធ្វើការចែករំលែកអាថ៌កំបាំងរបស់អ្នកនៅក្នុងប្រអប់មតិយោបល់!

ប្រភពដើម៖ Bright Side

ប្រែសម្រួលដោយ៖ Crusher