ចម្រៀងបុរាណខ្សត់អ្នករៀនណាស់! លោកគ្រូម្នាក់សុខចិត្តឆ្លៀតពេលបើកចម្រៀងបុរាណមហោរី យីកេ ស្មូតកំណាព្យខ្មែរ ដើម្បីលើកស្ទូយសិល្បៈបុរាណខ្មែរ – Kalib9 ជីវិតកម្សាន្ត | Pelklas

ចម្រៀងបុរាណខ្សត់អ្នករៀនណាស់! លោកគ្រូម្នាក់សុខចិត្តឆ្លៀតពេលបើកចម្រៀងបុរាណមហោរី យីកេ ស្មូតកំណាព្យខ្មែរ ដើម្បីលើកស្ទូយសិល្បៈបុរាណខ្មែរ

ភ្នំពេញ៖ ថ្មីៗនេះលោកគ្រូបង្រៀនសិល្បៈបុរាណ ម្នាក់បានបង្ហោះរូបភាព ​និងសារជូនជាដំណឹងដល់សាធារណជនដែលមានបំណងសិក្សាចម្រៀងបុរាណ មហោរី យីកេ ក្នុងន័យថែរក្សាសិល្បៈវប្បធម៌ខ្មែរកុំឱ្យបាត់បង់ ​ព្រោះសិល្បៈទម្រង់បុរាណមួយនេះពិតជាខ្សត់អ្នករៀនណាស់។

បើយោងតាមហ្វេសប៊ុក លោក មហាបានបង្ហោះសារមួយថា៖ « រំខានមិត្តទាំងអស់គ្នាជួយស៊ែរបន្តផង!សម្រាប់អ្នកចង់រៀនចម្រៀងបុរាណមហោរី យីកេ ស្មូតកំណាព្យ លោកគ្រូមានបើកបង្រៀនរៀងរាល់ព្រឹកថ្ងៃសៅរ៍ ទីតាំងសាលារចនាជាប់វាំង !! បើទំនេរកុំភ្លេចមករៀនណា ព្រោះចម្រៀងបុរាណខ្សត់អ្នករៀនណាស់ ជិតបាត់បង់អស់ហើយសម្រាប់ព័ត៌អំពីការចុះឈ្មោះចូលរៀនសូមទាក់ទងលេខ 017 390 308 »។

លោក៣

ក្រោយពីបានដឹងដំណឹងនេះ​សង្ឃឹមថាកូនខ្មែរជំនាន់ក្រោយ នឹងនឹកមានចិត្តស្រលាញ់ចង់ចូលរួមថែរក្សាសិល្បៈទាំងអស់គ្នា​ ដោយប្រមូលគ្នាមករៀនចម្រៀងបុរាណមហោរី យីកេ ស្មូតកំណាព្យជាមួយលោកគ្រូជើងចាស់ម្នាក់នេះឱ្យបានច្រើនកុះករ៕

លោក១

លោក

លោក២