ស្រីៗតែចឹង! គេឈ្លោះ គេដេញ គេថាស្អប់ គេថាឈប់ស្រលាញ់យើងហើយ គេថាយើងមិនស្រលាញ់គេទេ គេខឹងមិនចង់និយាយចូល តែក្នុងចិត្តគេនឹកយើងចង់ស្ទះដូចគ្នា! – Kalib9 ជីវិតកម្សាន្ត | Pelklas

ស្រីៗតែចឹង! គេឈ្លោះ គេដេញ គេថាស្អប់ គេថាឈប់ស្រលាញ់យើងហើយ គេថាយើងមិនស្រលាញ់គេទេ គេខឹងមិនចង់និយាយចូល តែក្នុងចិត្តគេនឹកយើងចង់ស្ទះដូចគ្នា!

ភ្នំពេញ៖ អ្នកដែលលេងបណ្តាញសង្គមភាគច្រើនប្រហែលជាបានស្គាល់ហើយ លោក សឹក សិលា ដែលនិយមថតវីដេអូកំប្លែងៗដៃគូ PeyPey Dy និងជាម្ចាស់ហាងលក់ផលិតផលម្នាក់ដ*ជោគជ័យផងដែរ។

ទោះបីជាហាក់ឃ្លាតឆ្ងាយពីការថតវីដេអូកម្សាន្ត ដើម្បីពង្រឹងអាជីវកម្មរបស់ខ្លួនក៏ពិតមែន តែលោក សឹក សិលា តែងតែបង្ហោះពីរូបភាពឯកជនរបស់ខ្លួន ជាពិសេសគឺរូបភាពដ៏ផ្អែមល្ហែមជាមួយមិត្តស្រីជាទីស្រលាញ់ជានិច្ចរហូតធ្វើឱ្យហ្វេនៗរមូលពោះខ្លួនលួចនឹកច្រណែនស្នេហារបស់អ្នកទាំង២ជាខ្លាំង។

ខុសពីសព្វមួយដង ស្រាប់តែពេលនេះ លោក សឹក សិលា បានបង្ហោះរូបភាពស្វីតៗជាថ្មី តែកាន់តែធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលនោះ លោក ថែមទាំងបានបង្ហាញរូបភាពចិញ្ចៀនគូស្នេហ៍យ៉ាងស្រស់ស្អាតជូនមិត្តស្រីរបស់ខ្លួន អមនឹងការរៀបរាប់យ៉ាងផ្អែមល្ហែមថា៖ « ⭐️Happy Birthday ma half heart ⭐️

គេឈ្លោះ គេដេញ គេថាគេស្អប់ គេថាគេឈប់ស្រលាញ់យើងហើយ គេថាយើងមិនស្រលាញ់គេទេ😂 គេខឹងមិនចង់និយាយចូល តែក្នុងចិត្តគេនឹកយើងចង់ស្ទះដូចគ្នា ធ្វើអីក៏មិនកើត មាត់ថាកុំ chat កុំ call តែដៃកាន់ទូរសព្ទជាប់ចាំមើលឈ្មោះយើង💙 #នារី 💙នារីម្នាក់ដែលជាឆ្អឹងជំនី និងជាបេះដូងម្ខាងទៀតរបស់បុរស ដែលព្រះបានបង្កើតមក💙

⭐️Happy Birthday ma half heart ⭐️ »។

1246gg

ក្រោយពីបានឃើញរូបភាព និងសារផ្អែមល្ហែមមួយនេះមានអ្នកគាំទ្រជាច្រើនបានសម្តែងក្តីរីករាយ និងអបអរដល់គូស្នេហ៍ទាំង២គ្រប់គ្នា ជាពិសេសសរសើរដល់មិត្តស្រីលោក សឹក សិលា ដែលមានលោកតាមមើលថែ និងស្រលាញ់ដល់ថ្នាក់នេះទៀតផង៕

66927941_10213536407907061_4594972024345985024_n

66837031_10213536407227044_7578161608413675520_n

66832893_10213536408987088_6544142618379419648_n

66654545_10213536407587053_3746424702998937600_n

66461444_10213536406947037_5741397562716323840_n

66434681_10213536408587078_4116843315628867584_n

66270403_10213536409787108_3727566090012721152_n

66219539_10213536409347097_1464434400253968384_n