ទង្វើគួរជៀសវាងក្នុងការដាក់ពិន័យទៅលើក្មេងៗ និង វិធីដែលល្អសំរាប់អនុវត្តន៏

ការដាក់ទណ្ឌកម្មលើរាងកាយគឺជាវិធីសាស្រ្តទូទៅមួយចំនួណដែលត្រូវបានប្រើ ដើម្បីអប់រំកុមារដែលមិនពេញចិត្តឬមិនស្តាប់បង្គាប់, យ៉ាងហោចណាស់ឪពុកម្តាយ ៤នាក់ ក្នុងចំនោម ៥ នាក់ធ្វើវារូ​​ចហើយ​ - ទាំងម្តាយឬអ្នកមើលថែ។ អ្នកខ្លះមិនស្ទាក់ស្ទើរក្នុងការដាក់ពិន័យទៅលើកូនៗរបស់ពួកគេ ។

Kalib9 នឹងបង្ហាញអ្នកពីមូលហេតុនិងវិធីណាដែលល្អជាងនេះដើម្បីអប់រំកូនរបស់អ្នក។

១.វាមិនដំណើរការហើយវាធ្វើឱ្យបញ្ហាកាន់តែអាក្រក់។

1

ការស្រាវជ្រាវបានបង្ហាញថាការប្រើអំពើហឹង្សា មិនមែនជាមធ្យោបាយល្អក្នុងរយៈពេលយូរអង្វែងនោះទេ ដើម្បីដាក់កម្រិតលើក្មេងម្នាក់នោះទេ។ យើងត្រូវរកមូលហេតុជាក់ស្តែងដែលនៅពីក្រោយទង្វើរអាក្រក់របស់ពួកគេ។ ម្យ៉ាងទៀតត្រូវព្យាយាមនិយាយអោយក្មេងយល់។ ត្រូវធ្វើការពន្យល់ពីហេតុផល ថាអ្វីដែលពួកគេកំពុងធ្វើគឺមិនត្រឹមត្រូវទេ។ អំពើហឹង្សាគ្រាន់តែជាវិធីមួយលឿនដើម្បីបញ្ឈប់សកម្មភាពរបស់កុមារតែប៉ុណ្ណោះ។

២.វិធីមិនល្អសំរាប់មាតាបិតាដែលបានធ្វើទៅលើ ក្មេងៗដែលមានកំហុស។

Abused Little Girl With A Broken Arm

ការស្រាវជ្រាវបានបង្ហាញថា៖ កំហុសរបស់កុមារភាគច្រើនបានពិន័យដោយការវាយដំ។ ឪពុកម្តាយជាទូទៅដាក់ទណ្ឌកម្មកូនៗរបស់ពួកគេ នៅពេលដែលប្រព្រឹត្តអ្វីមួយដែលមិនត្រឹមត្រូវ។ ព្រោះពួកគេគិតថាវានឹងមានឥទ្ធិពល ហើយនិងមិនកើតឡើងទៀតឡើយ។ ប៉ុន្តែជាលទ្ធផលពួកគេ បង្កើនសម្ពាធទាំងនេះទៅអោយកូនៗរបស់ពួកគេ​ និងធ្វើអោយពួកគេ ប្រព្រឹត្តង្វើដែលនឹកស្មានមិនដល់។

៣.អំពើហឹង្សាបង្កើតមានផលប៉ះពាល់នូវពេលអនាគត។

3

កុមារត្រូវបានដាក់ទណ្ឌកម្មនៅពេលដែលពួកគេប្រព្រឹត្តកំហុស។ កុមារភាពរបស់ពួកគេងាយនឹងបង្កើតនូវជំលោះ នឹងប្រើអំពើហឹង្សាប្រឆាំងនឹង ដៃគូរបស់ពួកគេ ដែលជាក្មេងៗដូចគ្នា។ ពួកគេថែមទាំងមានហានិភ័យខ្ពស់ក្នុងការក្លាយជាជនល្មើសច្បាប់។ ហើយមានតែពាក្យសំដីរបស់មាតាបិតា ដែលអាចបញ្ចុះបញ្ចូលកូនៗរបស់ពួកគេបាន ហើយធ្វើទង្វើដែលជាគំរូរបស់ពួកគេ ពិតជាមានឥទ្ធិពលខ្លាំងទៅលើកូនៗពួកគេ។ ឧទាហរណ៏៖ប្រសិនបើឪពុកឬម្តាយប្រើការទះកំភ្លៀងដើម្បីដោះស្រាយជម្លោះ ហើយនោះជាអ្វីដែលក្មេងនឹងរៀនធ្វើតាម។

៤.កុមារអាចចាប់ផ្តើមឈឺចាប់ និងកើតជំងឺបាក់ទឹកចិត្ត។

Lost Child Cries On Steps

ស្ទើរតែនិងដូចគ្នានូវអ្វីដែលកើតឡើងជាមួយនឹងកូនៗរបស់អ្នក។ ក្មេងតូចៗចាប់ផ្ដើមមានការគិតអំពីសេចក្ដីស្រឡាញ់របស់ឪពុកម្តាយ នៅពេលដែលពួកគេ ធ្វើការដាក់ទោស។ ដោយសារតែពួកគេនៅក្មេង ឪពុកម្តាយរបស់ពួកគេ ពិបាកនឹងធ្វើការអប់រំ ហើយពួកគេចាប់ផ្តើមមានអារម្មណ៍មិនពេញចិត្ត, ហើយអាចនឹងធ្វើការស្តីបន្តោសញឹកញាប់ ហើយអាចធ្វើអោយពួកគេចាប់ផ្តើមទទួលរងនូវជំងឺបាក់ទឹកចិត្ត។ នេះជាផលប៉ះពាល់ដល់ដំណើរការរស់នៅរបស់កុមារនិងធ្វើឱ្យពួកគេខកចិត្ត។

៥.វាពិតជាឈឺសំរាប់កុមារ។

Sick Boy

ការធ្វើអំពើហិង្សាអចិន្រ្តៃយ៏, ក្មេងៗអាចឈានដល់កម្រិតស្ត្រេសដែលធ្វើឱ្យប្រព័ន្ធភាពស៊ាំរបស់ពួកគេចុះខ្សោយ។ ការប្រឈមមុខនឹងការដាក់ទណ្ឌកម្ម លើរូបរាងកាយជាទៀងទាត់គឺមានផលប៉ះពាល់ខ្លាំងពីព្រោះវាធ្វើឱ្យប្រព័ន្ធភាពស៊ាំចុះខ្សោយក្នុងរបៀបមួយដែលកុមារងាយនឹងកើតជំងឺ។ ក្នុងករណីនេះ ក្មេងនឹងទទួលរងពីបញ្ហាសុខភាពធ្ងន់ធ្ងរវាកាន់តែអាក្រក់ទៅៗ ។

អ្វីដែលអ្នកអាចធ្វើបាននៅពេលដែល ...

6

អ្នកកំពុងអស់កម្លាំង

ពិនិត្យឡើងវិញនូវការរំពឹងទុករបស់អ្នកហើយសួរខ្លួនឯងថាតើឥរិយាបថរបស់កូនអ្នកស្របតាមអាយុនិងដំណាក់កាលនៃការវិវឌ្ឍន៍របស់កុមារដូចជា "មូលហេតុ" នៃកុមារអាយុ 2 ឆ្នាំ។ អ្នកអាចធ្វើការលើកទឹកចិត្ត និងធ្វើការបង្ហាញជាមួយនឹងអាកប្បកិរិយាស្និតស្នាលបន្ថែមទៀត។

កូនរបស់អ្នកនឹងបាត់បង់ការគ្រប់គ្រង

នៅពេលដែលកុមារធ្វើអ្វីមួយដែលមិនអាចគ្រប់គ្រងខ្លួនឯងបាន អ្នកអាចធ្វើតាមវិធីមួយ ដែលបញ្ឍប់ការផ្តល់គំរៀមគំហែងដែលធ្វើឱ្យស្ថានភាពកាន់តែអាក្រក់។ រក្សាភាពស្ងប់ស្ងាត់ធ្វើឱ្យមានទំនាក់ទំនងជាមួយភ្នែកហើយបន្ថយសម្លេងរបស់អ្នក។ ភាពស្ងប់ស្ងាត់មានប្រសិទ្ធិភាពដែលធ្វើអោយក្មេងស្ងប់អារម្មណ៏។

7

កូនរបស់អ្នកកំពុងមានកំហឹងខឹង

សូមយកកូនអ្នកទៅកន្លែងស្ងប់ស្ងាត់ហើយពន្យល់ពីមូលហេតុដែលអាកប្បកិរិយារបស់ពួកគេ។ បន្ទាប់មកប្រាប់ពួកគេថាពួកគេអាចត្រលប់ទៅល្បែងរបស់ពួកគេវិញនៅពេលពួកគេស្ងប់ស្ងាត់ហើយរង់ចាំ 2 នាទី។

 

ប្រែសំរួលដោយ: Buzz

ប្រភព៖​ brightside.me