ភ្នំពេញ៖ អ្នកដែលចូលចិត្តតាមដានទស្សនាវីដេអូកំប្លែកតាមហ្វេសប៊ុក និង Youtube ប្រហែលជាបានស្គាល់ច្បាស់ហើយ ក្រុមកំប្លែងក្មេងៗរបស់រតនៈវិបុល ដែលការសម្តែងរបស់ក្មេងៗសុទ្ធតែមានសមត្ថភាព សមៗ ទស្សនាហើយដឹងតែសើចសប្បាយតែម្តង។
ស្រាប់តែពេលនេះ ក្រុមក្មេងៗរតនៈវិបុល ធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីបានលេចមុខទាំងក្រុមតែម្តងនៅក្នុងរឿងភាគដ៏ល្បី «កូនពស់កេងកង» របស់ស្ថានីយ៍ទូរទស្សរស្មីហង្សមាស ពោរពេញទៅដោយទេពកោសល្យសម្តែងៗមិនខុសពីការថតវីដេអូកំប្លែកនោះទេ។
គួរឱ្យដឹងផងដែរថារឿង «កូនពស់កេងកង» បាននឹងកំពុងតែចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ចាប់ពីថ្ងៃ ច័ន្ទ ដល់ ពុធ វេលាម៉ោង ៨ ០០ តទៅ។
ដូច្នេះចង់ដឹងថាក្មេងៗក្រុមរតនៈវិបុលមានសមត្ថភាពសម្តែងបែបណា កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នា៖