ស្រស់ស្អាតណាស់! ​តែដាច់ចិត្តដើរលក់ស្ករកៅស៊ូទាំងយប់ព្រលប់ ​ដោយសារតែរឿងបែបនេះសោះ! – Kalib9 ជីវិតកម្សាន្ត | Pelklas

ស្រស់ស្អាតណាស់! ​តែដាច់ចិត្តដើរលក់ស្ករកៅស៊ូទាំងយប់ព្រលប់ ​ដោយសារតែរឿងបែបនេះសោះ!

នារីស្រស់សោភាមួយរូប ​ត្រូវបានគេថតរូបបានយកទៅបង្ហោះចែកចាយពេញបណ្តាញសង្គមវៀតណាម ​ពេលដែលនាងកំពុងតែដើរលក់ស្ករកៅស៊ូនៅតាមផ្លូវពេលយប់។

ក្រោយពីរូបស្រីស្អាតសាច់សខ្ចី ​ដូចពងមាន់បក ​តែបែរជាដើរលក់ស្ករកៅស៊ូនៅតាមផ្លូវយ៉ាងកម្សត់ត្រូវបានគេចែករំលាយពេញបណ្តាញសង្គមបែបនេះ ​ក៏មានមនុស្សមួយចំនួនបានជួបនាង ​ក៏បានសាកសួរពីជីវិតរបស់នាងផងដែរ ​និងពីមូលហេតុដែលធ្វើឱ្យនាងបែរជាដាច់ចិត្តដើរលក់តាមផ្លូវទាំងយប់មិនគិតខ្វល់ខ្លួនជាស្រិទៅវិញ។

ស្រីរូបស្រស់ក៏បាននិយាយរៀបរាប់ថា ការពិតទៅ មូលហេតុដែលនាងដើរលក់បែបនេះ ​ដោយសារតែនាងចង់រកលុយឱ្យបានច្រើនចិញ្ចឹមឆ្កែអនាថាតាមផ្លូវ ​ដែលការលក់ពេលយប់បែបនេះ ​ដោយសារតែវាជាពេលដែលនាងទំនេរពីការសិក្សារបស់នាង។

ក្រោយពីស្តាប់ការរៀបរាប់របស់ស្រីស្អាតម្នាក់នេះ ​នាងត្រូវបានគេកោតសរសើរជាងខ្លាំង ​មិននឹកស្មានថានារីរូបស្រស់ស្អាត ហើយមានចិត្តសប្បុរសបែបនេះសោះ ដោយហ៊ានលះបង់ពេលវេលាផ្ទាល់ខ្លួន ដើលក់ស្ករកៅស៊ូដើម្បីបានលុយចិញ្ចឹមសត្វដូច្នេះ៕

2

3

5

1

4