មូលហេតុហួសចិត្ត ​ដែលគេដាក់ឈ្មោះត្រីមួយប្រភេទនេះយ៉ាងអាក្រក់ស្តាប់ថា « ត្រីក្តចិន​ » – Kalib9 ជីវិតកម្សាន្ត | Pelklas

មូលហេតុហួសចិត្ត ​ដែលគេដាក់ឈ្មោះត្រីមួយប្រភេទនេះយ៉ាងអាក្រក់ស្តាប់ថា « ត្រីក្តចិន​ »

ប្រហែលជាមានមនុស្សមិនតិចអ្នកទេ ​ដែលមានចម្ងល់ដូចៗគ្នាថា  ហេតុអ្វីបានជាត្រីងៀតប្រភេទនេះ មានឈ្មោះអាក្រក់ម្ល៉េះ? ​ហេតុអ្វីឈ្មោះថា  ត្រីក្ដចិន?

ឯមានអ្នកខ្លះទៀតជាតិនិយម បែរជាសួរថាម៉េចមិនដាក់ថា ត្រីក្ដខ្មែរ? ​Sic!

46812361_1505700199532480_1115455779034365952_n

ការពិតត្រីនេះ ជាប្រភេទត្រីខ្សោយ ឆាប់ងាប់ ឆាប់អន់សាច់ ហើយកម្រឃើញបានមកទាំងរស់ដូចត្រីផ្សេងៗណាស់។ ដើមឡើយ ត្រីនេះ គេកម្រហូប ពិសេសអ្នកនេសាទ ចាត់ទុកវាជម្រើសចុងក្រោយសម្រាប់អាហារ ព្រោះសាច់ផុយៗ ជ្រាយៗ​ សាបៗមិនសូវមានជាតិ ស្លស្លុកមិនសូវត្រូវ ។ ទើបតែក្រោយៗមក ពេលត្រីមិនសូវសម្បូរ គេចាប់ផ្ដើមច្នៃធ្វើប្រហិត​ ធ្វើងៀតនេះឯង។

46922667_832259530446123_718773020482600960_n

47322933_2202023749808238_4051364851279200256_n

46996600_2203205166356763_7229112743003947008_n

ចុះហេតុអីបានក្ដចិន មិនមែនក្ដខ្មែរ ឬក្ដអីផ្សេង? យើងអាចពិចារណា  និងមើលទៅលើ ២ចំណុចធំៗមួយនេះ ៖

១. ចិន៖ ត្រីនេះមានសម្បុរស ដែលខ្មែរយើងសម្គាល់ថា ឲ្យតែសគឺចិន ឬបារាំង។

២. ក្ដ៖  ត្រង់នេះមានចរិតលក្ខណៈ ២ហេតុផលផ្សេងទៀត ​អាចថាជាការហៅនេះ មានលក្ខណៈបង្អាប់ បន្ទាប ព្រោះត្រីនេះ ខ្សោយ ទន់ជ្រាយ មិនធន់ ហើយតូចៗផង។  ហើយហេតុផលម្យ៉ាងទៀតជាការជេរដោយកំហឹង ពីព្រោះអ្នកនេសាទមិនចូលចិត្តត្រីមួយប្រភេទនេះ ទេ។ ពេលវាជាប់ពិបាកដោះធ្មេញវាណាស់ ​ជួនកាលបំផ្លាញមងច្រើន ហើយសាច់វាក៏គេមិនចូលចិត្តទទួលទានដែរ ។ ថាមិនត្រូវ អ្នកនេសាទ អាចនឹងនិយាយថា មិនដឹងជាត្រីក្ដអីទេ ឬក្ដអីទេ...។ល។ ហើយក្ដអីៗ យូរទៅ ក៏អាចក្លាយទៅជាក្ដចិន ផ្អែកតាមចំណុចទី១ខាងលើនេះ។

22308672_121212665232291_1739940358549666478_n

47177821_911738275881240_4748366162847334400_n

មានមតិមួយចំនួនទៀតក៏បានលើកឡើងថា ​ឈ្មោះត្រីក្តចិន ​អាចជាឈ្មោះដែលជនជាតិវៀតណាមដាក់ទៅវិញ ​ដោយហេតុថា  ជនជាតិវៀតណាមស្អប់ចិន ខ្លាំងណាស់។

ទោះមានហេតុផលយ៉ាងណាក៏ដោយ  តែដោយផ្អែកតាមចរិតលក្ខណៈមិនល្អរបស់ត្រីមួយនេះហើយ ​ដែលខ្មែរមិនអាចដាក់ថាក្ដខ្លួនឯងទេ ដូច្នេះកុំទាមទារយកមកធ្វើជាកម្មសិទ្ធិយើងអីណា ៕

ប្រភព៖ គណនីហ្វេសបុក  Thou Sok