មហាជនរិះគន់ថាចាប់តែស្លាកហាងតូចតាច  ម្តងនេះសាលាខណ្ឌចេញវិធានការក្តៅសាច់! – Kalib9 ជីវិតកម្សាន្ត | Pelklas

មហាជនរិះគន់ថាចាប់តែស្លាកហាងតូចតាច  ម្តងនេះសាលាខណ្ឌចេញវិធានការក្តៅសាច់!

ជារឿយៗអាជ្ញាធរខណ្ឌនីមួយៗ ​តែងតែចុះធ្វើសកម្មភាពរុះរើផ្លាកយីហាហាង​ និងឡូហ្គូផ្សេងៗ  រាល់ពេលស្លាកយីហោ ឡូហ្គោ មួយចំនួនត្រូវបានដាក់តាមចិញ្ចើមផ្លូវហួសច្បាប់កំណត់ ដែលបង្កផលប៉ះពាល់ បាត់បង់សណ្តាប់ធ្នាប់សាធារណ: សោភ័ណ្ឌភាពដងផ្លូវ។

ទោះជាយ៉ាងនេះក្តី កន្លងមកការចុះចាប់ និងរុះរើត្រូវបានមហាជនមួយចំនួនសម្តែងក្តីមិនពេញចិត្តដោយហេតុអ្នកខ្លះយល់ថាការរុះរើធ្វើឡើងតែចំពោះហាងតូចតាច ​តែសម្រាប់ហាងប្រេនយីហោធំៗអាជ្ញាធរមិនចុះចាប់នោះឡើយ ​ដែលទាំងនេះសម្តែងនូវការមិនស្មើភាពគ្នា។

ហាក់ឆ្លើយតបនឹងការរិះគន់ទាំងនោះ ​ពេលនេះគណនីហ្វេសប៊ុកផេកជាផ្លូវការរបស់ សាលាខណ្ឌទួលគោក បានសរសេររៀបរាប់លម្អិតបកស្រាយដោយភ្ជាប់នឹងសកម្មភាពរុះរើហាងធំៗផងដែរថា ៖ « សូមមេត្តាប្តូរពីកាយវិកាបញ្ជេញមតិផ្ទុយពីការពិតដោយបានលើកឡើងថាអាជ្ញាធរចុះអនុវត្តន៍តែហាងតូចតាចគ្មានខែ្សគ្មានខ្នងបងប្អូនដែរចូលចិត្តពិសារកាហ្វេ brand brandលោកស្គាល់ហើយ #សកម្មភាពអាជ្ញាធរបានបន្តចុះកាត់ស្លាកប៉ាណូ ស្លាកយីហោនិង ឡូ ហ្គោផ្សាយពាណិជកម្ម ចេញពីការរំលោភចិញ្ចើមផ្លូវថ្មើរជើង #ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ »។

តាមរយៈការបញ្ជាក់ច្បាស់ៗពីសាលាខណ្ឌ ​អាចបញ្ជាក់ច្បាស់ថាច្បាប់គឺនៅតែជាច្បាប់ មិនថាហាងធំ ​ឬតូចឱ្យតែធ្វើខុស នឹងត្រូវបានរុះរើភ្លាមៗដោយគ្មានការតវ៉ានោះឡើយ៕

66728913_2389855614618427_7326597329413210112_n

66789762_2389855291285126_4714390063843115008_n

66835665_2389855271285128_2622735179600363520_n

67024711_2389855404618448_299689713969659904_n

67102080_2389855487951773_617170174616797184_n

67182404_2389855414618447_5826024275466780672_n

67289087_2389855467951775_2996445721453920256_n

67326385_2389855384618450_5972463173993758720_n

67338285_2389855654618423_8614897040708599808_n

67403660_2389855297951792_8367484513319649280_n

67432491_2389855497951772_2056057095781875712_n

67552265_2389855587951763_5635874919242792960_n