អនុវត្តភ្លាមមានប្រសិទ្ធភាពភ្លែត! ប្រើក្រូចឆ្មាររបៀបនេះតែ៧ថ្ងៃ ​ធានាថាស្រកទម្ងន់ហ្មង!

ក្រូចឆ្មារសម្បកលឿងមានប្រយោជន៍ សម្រាប់ការយកមកធ្វើជាភេសជ្ជៈជំនួយសុខភាព ព្យាបាលជំងឺ និងសម្រាប់ថែរក្សាសម្រស់តាមបែបធម្មជាតិ ដោយគ្មានផលប៉ះពាល់ដល់រាងកាយ។

ក្រៅពីការទទួលទានជាភេសជ្ជៈពេលព្រឹកព្រលឹម យើងក៏អាចប្រើតែទឹកក្រូចឆ្មារតែមួយមុខនេះ សម្រាប់បណ្តេញជាតិពុលឱ្យអស់ចេញពីក្នុងខ្លួនដោយប្រើរយៈពេលត្រឹមតែមួយអាទិត្យប៉ុណ្ណោះ ចំណែកឯវិធីធ្វើក៏ងាយៗ តែត្រូវតែមានភាពអំណត់ផងដែរ។

Lemon Diet How To Deflate And Lose Weight In A Week 3

ដូច្នេះមកតាមដានមើល តើការសម្រកទម្ងន់ និងបណ្តេញជាតិពុលចេញពីរាងកាយសម្រាប់រយៈពេល៧ថ្ងៃ៖

# ថ្ងៃទី១៖

ចាប់ផ្តើមថ្ងៃដំបូងជាមួយនឹងទឹកក្រូចឆ្មារសម្បកលឿងក្តៅឧណ្ហៗមួយកែវ

-អ្វីដែលអ្នកត្រូវធ្វើសម្រាប់ថ្ងៃដំបូង គឺក្រោកពីព្រឹកភ្លាម ចាប់ផ្តើមជាមួយនឹងទឹកក្តៅឧណ្ហៗមួយកែវភ្លែត លាយជាមួយនឹងទឹកក្រូចឆ្មារសម្បកលឿង រួចបន្ថែមបន្ទះក្រូចឆ្មារសម្បកលឿង ២ ទៅ៣បន្ទះទៀតនៅក្នុងទឹកនោះ រួចទទូលទានវាទាំងពោះទទេ មិនទាន់ទទួលទានអ្វីសោះ ។

-បន្ទាប់ពីទទួលទានទឹកក្រូចឆ្មារសម្បកលឿងនេះហើយ កន្លះម៉ោង ទៅ១ម៉ោង អ្នកត្រូវតែទទួលទានអាហារពេលព្រឹកមិនត្រូវបង្អត់នោះទេ។

-ជាចុងក្រោយ អ្នកអាចទទួលទានទឹកក្រូចឆ្មារសម្បកលឿងបែបនេះ នៅពេលមុនទទួលទានអាហារថ្ងៃត្រង់កន្លះម៉ោងបន្ថែមទៀត។

-ការធ្វើបែបនេះអាចជួយធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរការល្អ និងជំនួយដល់សុខភាពរាងកាយទាំងមូលផងដែរ។

Morning Lemon Mint Detox Water

# ថ្ងៃទី២៖

បណ្តេញជាតិពុល និងផ្តល់ជាតិរ៉ែសម្រាប់រាងកាយ

-អ្នកអាចទទួលទានទឹកក្រូចឆ្មារសម្បកលឿងនៅពេលព្រឹកតាមរបៀបខាងលើនេះដដែល

-ជាបន្ទាប់ អ្នកត្រូវតែទទួលទានទឹកក្រូចឆ្មារសម្បកលឿងពេល ថ្ងៃត្រង់មួយកែវទៀត

- ហើយត្រូវទទួលទានទឹករ៉ែឱ្យបានច្រើនក្នុងមួយថ្ងៃនេះឱ្យបាន ២ ទៅ៣លីត្រ (Mineral Water ទឹកសុទ្ធរ៉ែធម្មជាតិ ដែលអ្នកអាចរកទិញបានរាល់ផ្សារទំនើប)។

-ជាពិសេសកុំភ្លេចបន្ថែមបន្ទះក្រូចឆ្មារសម្បកលឿង (ឬបន្ទះផ្លែឈើផ្សេងៗទៀតក៏បាន) នៅក្នុងទឹករ៉ែសម្រាប់ទទួលទាននោះផង។

វិធីនេះអាចជួយបណ្តេញជាតិពុលចេញពីរាងកាយ និងបន្ថែមជាតិអាល់កាឡាំងសម្រាប់ជំនួយសុខភាពរាងកាយទាំងមូល។

Drinking Cold Lemon Water Really Help Lose Weight

# ថ្ងៃទី៣៖

ជំនួយប្រព័ន្ធរំលាយអាហារពេលថ្ងៃត្រង់។

-សម្រាប់ថ្ងៃទី៣ ពេលព្រឹកអ្នកនៅតែត្រូវទទួលទានទឹកក្តៅឧណ្ហៗមួយកែវ ដោយច្របាច់ទឹកក្រូចឆ្មារសម្បកលឿង រួចបន្ថែមចំណិតក្រូចឆ្មារសម្បកលឿង ២ទៅ៣ចំណិតដដែលដូចមុន

-តែត្រូវទទួលទានទឹកក្រូចឆ្មារសម្បកលឿងរបៀបនេះមួយកែវពេលថ្ងៃត្រង់ និងមួយកែវបន្ថែមទៀតនៅពេលកំពុងតែទទួលទានអាហារពេលថ្ងៃត្រង់។

-អ្នកនៅតែត្រូវទទួលទានទឹករ៉ែ ដែលបន្ថែមចំណិតក្រូចឆ្មារសម្បកលឿងដដែលឱ្យបានមួយថ្ងៃ ២ ទៅលីត្រ។

វិធីនេះគឺ ដើម្បីជំនួយដល់ការរំលាយអាហារ និងផ្តល់ថាមពេលរាងកាយពេញមួយថ្ងៃ។

# ថ្ងៃទី៤ និងទី៥

សម្រាប់ថ្ងៃទី ៤ និងទី ៥ អ្នកអាចអនុវត្តវិធីបែបនេះជាដដែលដូចថ្ងៃទី ៣ដែរ គឺអនុវត្ត ៣ថ្ងៃជាប់ៗគ្នា។

# ថ្ងៃទី៦៖

ចាប់ផ្តើមកំណត់ចំនួនទឹកក្រូចឆ្មារសម្បកលឿង

-សម្រាប់ថ្ងៃទី៦ អ្នកអាចអនុវត្តដូចជាថ្ងៃ ទី ៣ ទី ៤ និងទី៥ដូចគ្នា តែត្រូវកាត់បន្ថយចំនួនទឹកក្រូចឆ្មារសម្បកលឿង ដោយទទួលទានទឹកក្រូចឆ្មារសម្បកលឿងតែពេលព្រឹកពោះទទេមួយកែវ និងមួយកែវទៀត មុនពេលទទួលទានអាហារពេលល្ងាចបានហើយ។

# ថ្ងៃទី៧៖

បង្កើតទម្លាប់ផ្ទាល់ខ្លួន

-អ្នកនៅតែមានទម្លាប់ដដែល ដោយការទទួលទានទឹកក្រូចឆ្មារសម្បកលឿងមួយកែវរាល់ព្រឹក ហើយក៏ត្រូវតែរក្សាទម្លាប់នេះជារៀងរាល់ថ្ងៃដែរ ព្រោះវាពិតជាមានប្រយោជន៍ខ្លាំងណាស់សម្រាប់សុខភាពដោយធ្វើឱ្យប្រព័ន្ធការពាររាងកាយកាន់តែរឹងមា និងជំនួយដល់ប្រព័ន្ធរំលាយអាហារ។

-ជាបន្ទាប់មកអ្នកអាចទទួលទានទឹកធម្មតា ឱ្យបាន ២ ទៅ៣លីត្រក្នុងមួយថ្ងៃជាធម្មតា ដើម្បីរក្សាជាតិទឹកក្នុងខ្លួន និងជំរុញឱ្យបញ្ចេញចោលកាកសំណល់មិនល្អតាមរយៈទឹកនោម។

ជាចុងបញ្ចប់ អ្នកបានសម្រេចបេសកកម្មបញ្ចេញជាតិពូលចេញពីរាងកាយហើយ ហើយកុំភ្លេចថ្លឹងទម្ងន់មើលផងអ្នកនឹងបានឃើញពីភាពខុសប្លែកជាមិនខាន។

ចំណាំ៖

-ដើម្បីឱ្យវិធីបណ្តេញជាតិពុលពីក្នុងរាងកាយ និងសម្រកទម្ងន់ដោយប្រើទឹកក្រូចឆ្មារសម្បកលឿងនេះមានប្រសិទ្ធភាព សូមកុំភ្លេចហាត់ប្រាណតិចៗងាយៗជាប្រចាំផង ឱ្យបានយ៉ាងហោច ២០នាទី ទៅ៣០នាទីក្នុងមួយថ្ងៃជាពិសេសកុំភ្លេចទទួលទានពពួកបន្លែ និងផ្លែឈើឱ្យបានច្រើន។

How Lemon Water Helps To Get Rid Of Belly Fat Immediately