រូបថតដែររក្សាទុកការចងចាំរបស់យើងឱ្យមានសុវត្ថភាព ហើយរាល់ពេលដែលយើងក្រឡេកមើលពួកវា យើងតែងតែនឹកឃើញ ហើយអាលោះ អាស័យរឿងរាងទាំងនោះខ្លាំងណាស់។ ពួកគេក៏អាចជួយយើងឱ្យយល់ពីអ្វីដែលពិតជាសំខាន់នៅក្នុងពិភពលោកនេះ។ ហើយវាមិនមានបញ្ហាថាតើរូបថតទាំងនេះ គឺចេញពីអាល់ប៊ុមផ្ទាល់ខ្លួនរបស់អ្នក ឬជាកម្មសិទ្ធិរបស់នរណាម្នាក់ផ្សេងទៀតនោះទេ។
នៅទីនេះក្រុម Bright Side យើងជឿថារូបថតដូចខាងក្រោមនឹងអាចទាញយកដួងចិត្តអ្នក។
ប្តីប្រពន្ធនេះបានប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកឈាមអស់រយៈពេល 15 ឆ្នាំមកហើយតាំងពីពួកគេជាកុមារ។ ឥឡូវនេះពួកគេជាប្ដី ប្រពន្ធនឹងគ្នា។
អ្នកពន្លត់អគ្គីភ័យរូបនេះបានជួយឆ្មាមួយដែលបានទទួលរងការរបួស។ នៅក្នុងការសង្គ្រោះជីវិតឆ្មារនោះ គាត់បានបញ្ចូលខ្យល់ពីមាត់គាត់ ទៅមាត់ឆ្មារ។ ទីបំផុតឆ្មារក៏បានសង្គ្រោះ។
ឪពុករបស់ខ្ញុំដែលមានជំងឺវង្វេង គាត់បានព្យាយាមរកនឹកឈ្មោះរបស់ខ្ញុំ។
ម្ចាស់របស់វាបានស្លាប់បាត់ទៅហើយ ប៉ុន្តែសត្វឆ្កែមួយក្បាលនេះនៅតែបន្តអង្គុយក្បែរគ្រែហើយរង់ចាំ។
ជំងឺបាក់ទឹកចិត្តពិតជាសាហាវមែន គ្រាន់តែរយៈពេលតែ ២៤ម៉ោងប៉ុណ្ណោះធ្វើអោយគាត់បាត់បង់សម្រស់បែបនេះ។
តើអ្នកធ្លាប់ឃើញសត្វឆ្កែពិការភ្នែកកំពុងស្តាប់សំឡេងនៃបឹងទេ?
នៅពេលដែលអ្នកនឹកឃើញដល់ការចងចាំមួយ។
នៅក្នុងរូបថតមួយ បានបង្ហាញ សង្គមចំនួន 3 នៅក្នុងប្រទេសហ្វីលីពីន។
មិត្តភក្ដិខ្ញុំដែលជាវិចិត្រករផ្លុំកញ្ចក់បានប្រើផេះនៃឆ្អឹងរបស់ឪពុកខ្ញុំដើម្បីធ្វើជាចម្លាក់ថ្មម៉ាបដែលខ្ញុំអាចយកទៅជាមួយខ្ញុំគ្រប់ទីកន្លែង។
គាត់បានផ្តល់ឱ្យខ្ញុំនូវជីវិតដ៏ល្អបំផុតមួយអស់រយៈពេល 11 ឆ្នាំ។ ហើយខ្ញុំគ្រាន់តែសង្ឃឹមថាខ្ញុំអាចធ្វើដូចគ្នាបែបនេះទៅគាត់វិញ។
"កាលពីមួយឆ្នាំមុនប្អូនស្រីតូចរបស់ខ្ញុំបានលាចាកលោកនេះ។ ចុងសប្តាហ៍នេះបេះដូងរបស់នាងបានជួបម្ដាយរបស់ខ្ញុំហើយបានផ្តល់កំលាំងចិត្តដល់ម្តាយរបស់ខ្ញុំ។
"ពេលដែលឆ្កែរបស់អ្នកចេញមកពីក្នុងភ្លើងខណៈពេលដែលអ្នកគិតថាវាបានស្លាប់នៅក្នុងនោះបាត់ហើយ"
"ខ្ញុំពិតជាមានមោទនភាពចំពោះអ្នក!"
ថ្ងៃនេះកូនស្រីរបស់ខ្ញុំបានបញ្ចប់ការសិក្សាពីថ្នាក់មត្តេយ្យ។ បន្ទាប់ពីពិធីនោះបានបញ្ចប់កូនប្រុសរបស់ខ្ញុំបានដើរមករកនាងហើយឱបនាង។ គាត់បាននិយាយថា "ខ្ញុំពិតជាមានមោទនភាពចំពោះអ្នកណាស់" ។ បន្ទាប់មកកូនស្រីខ្ញុំចាប់ផ្តើមយំ។ ពេលដែលយើងស្រក់ទឹកភ្នែកស្វាមីខ្ញុំសួរនាងថា "Pumpkin ហេតុអ្វីបានជាអ្នកយំ?" នាងឆ្លើយថា "ខ្ញុំពិតជាសប្បាយចិត្តណាស់" ។
រូបថតនីមួយៗមានរឿងរ៉ាវផ្ទាល់ខ្លួនរបស់វា។ តើរូបភាពមួយណាដែលអ្នកពេញចិត្តខ្លាំងបំផុត?
ប្រភពដើម៖ Bright Side
ប្រែសម្រួលដោយ៖ Crusher