បើមិនចង់ជួបរឿងដូចក្នុងអត្ថបទនេះទេកុំធ្វើរឿងទាំងនេះ!!

តើអ្នកធ្លាប់ដឹងទេថាទូរទឹកកកនិងកន្លែងបង្កកអាចផ្ទុះបានដែរឬទេ? គួរឱ្យភ្ញាក់ផ្អើល ការផ្ទុះភាគច្រើនដែលពាក់ព័ន្ធជាមួយនិងកន្លែងបង្កកមិនមែនដោយសារតែគុណភាពរបស់វានោះទេ ប៉ុន្តែវាគឺជាអ្វីដែលអ្នកដាក់ចូលទៅក្នុងទូរទឹកកក។

Sad

តើអាចមានគ្រោះថ្នាក់អ្វីបើយើងគ្រាន់តែដាក់ចំណីអាហារនៅក្នុងទូរទឹកកក? ប្រាកដណាស់ យ៉ាងហោចណាស់គ្រឿងបរិភោគ ៣ មុខដែលអ្នកមិនគួរដាក់ចូលទៅក្នុងទូរបង្កកហើយក្នុងចំណោមនោះពីរគឺជាភេសជ្ជៈ។

ខាងក្រោមនេះជារបស់ដែលអ្នកមិនគួួរដាក់ចូលទៅក្នុងកន្លែងបង្កកនោះទេ៖

១. ភេសជ្ជៈដែលមានជាតិហ្គាស់

1512freezer1

ភេសជ្ជៈមានជាតិហ្គាស់ជាពិសេសគ្រឿងកំប៉ុងដែលអាចដូចជា កូកាកូឡា Sprite និង Pepsi ពិតជាមានគ្រោះថ្នាក់ប្រសិនបើអ្នកទុកវានៅក្នុងទូរទឹកកក(កន្លែងកក)របស់អ្នក។

វាអាចផ្ទុះភ្លាមៗនៅពេលដែលវាកក

1512freezer2

ជាទូទៅភេសជ្ជៈដែលមានជាតិហ្គាស់អាចបណ្ដាលឱ្យផ្ទុះខុសពីភេសជ្ជៈដែលគ្មានជាតិហ្គាស់។ ក៏ប៉ុន្តែនៅពេលដែលភេសជ្ជៈគ្មានជាតិហ្គាស់នៅពេលកកវាមិនធ្វើឱ្យផ្ទុះដោយសារតែវាមិនការរីកមាឌឡើយ។ ផ្ទុយទៅវិញនៅសីតុណ្ហភាពត្រជាក់ខ្លាំងពេកធ្វើឱ្យភេសជ្ជៈដែលមានជាតិហ្គាស់វារីកមាឌ។ ហើយវាអាចផ្ទុះបន្ទាប់ពីមានសម្ពាធកើនឡើង។

២. ទឹកកកស្ងួត

ដូចជាភេសជ្ជៈដែលមានជាតិហ្គាស់ដែរ ទឹកកកស្ងួតគឺជាមូលដ្ឋាននៃកាបូនឌីអុកស៊ីត។ ជាទូទៅទឹកកកស្ងួតត្រូវបានគេប្រើដើម្បីបង្កើតផ្សែងទឹកកកហើយអ្នកអាចរកឃើញទឹកកកស្ងួតងាយស្រួលនៅតាមរោងភាពយន្ត ភោជនីយដ្ឋាននិងការប្រគំតន្ត្រីជាដើម។

ដើម្បីបង្កើតផ្សែងពីទឹកកកស្ងួតវានឹងត្រូវបានត្រាំនៅក្នុងទឹកដែលបណ្តាលឱ្យសារធាតុរឹងកាបូនឌីអុកស៊ីតអាចផ្លាស់ប្តូរទៅជាឧស្ម័នតាមរយៈដំណើរការដែលគេហៅថាផ្សែង។

ទោះយ៉ាងណាក៏ដោយនៅក្នុងទូទឹកកកដែលសីតុណ្ហភាពចុះទាបជាង -១៨អង្សាសេ ហើយទឹកកកស្ងួតរីកមាឌយ៉ាងលឿ​នដូចជាកាបូនឌីអុកសីុត រហូតដល់ ៦០០ទៅ៨០០ដង ពីទម្រង់របស់វា។

1512freezer3

ទោះជាយ៉ាងណាក៏ដោយប្រសិនបើទឹកកកស្ងួតមិនផ្ទុះនៅក្នុងទូរទឹកកកនោះទូរទឹកកកនិងបិទដោយសារសីតុណ្ហភាពរបស់វាទាបជាងទូរទឹកកករបស់អ្នក។

៣. ភេសជ្ជៈជាតិអាល់កុលនិងវត្ថុរាវដែលងាយឆេះ

ភេសជ្ជៈដែលមានជាតិអាល់កុលអាចដាក់ក្នុងទូទឹកកកមួយភ្លែតបានប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះការកកស្ទះស្រានិងស្រាបៀរដែលមិនទាន់បើករួច ដែលអាចបណ្ដាលឱ្យសារធាតុរាវក្នុងកំប៉ុងផ្ទុះយ៉ាងខ្លាំង។

ម៉្យាងទៀតអ្នកមិនត្រូវបង្កកស្រាបៀរនិងស្រាក្រហមនោះទេ

1512freezer4

ក្រៅពីការដាក់ភេសជ្ជៈទាំងនេះនៅក្នុងទូរទឹកកករបស់អ្នកវាក៏មានសារៈសំខាន់ផងដែរ ដែលអ្នកមិនត្រូវដាក់ឧបករណ៍អេឡិចត្រូនិចចូលក្នុងទូទឹកកករបស់អ្នកនោះទេ។ សីតុណ្ហភាពខុសគ្នានិងរលកអេឡិចត្រូម៉ាញ៉េទិចនឹងបំផ្លាញឧបករណ៍អេឡិចត្រូនិករបស់អ្នក។

លើសពីនេះទៅទៀតអ្នកក៏មិនគួរយកវត្ថុស្រួចទៅកោសទឹកកកនៅក្នុងទូរទឹកកកនោះទេ។

នៅពេលត្រជាក់នៅក្នុងទូទឹកកកនិងទូរទឹកកកត្រូវប្រើប្រាស់ឧស្ម័នអាតូអ៊ីនថេណេនដែលជាឧស្ម័នដែលអាចឆេះបានខ្ពស់ប្រសិនបើអ្នកលាងសម្អាតវត្ថុធាតុត្រជាក់ដោយប្រើវត្ថុមុតស្រួចនៅពេលសម្អាតជាតិទឹកកកនៅក្នុងទូរទឹកកករបស់អ្នកវាអាចបណ្តាលឱ្យមានការផ្ទុះ

1512freezer5

ដោយសារវាជាឧបករណ៍អេឡិចត្រូនិចមួយដែលត្រូវបានគេប្រើញឹកញាប់នៅក្នុងផ្ទះរបស់យើងវាមានសារៈសំខាន់ណាស់សម្រាប់យើងក្នុងការដោះស្រាយបញ្ហាទូរទឹកកកនិងកន្លែងបង្កករបស់អ្នកឱ្យបានត្រឹមត្រូវ។

ការប្រើប្រាស់ខុសគោលដៅវាអាចបណ្ដាលឱ្យកើតមានគ្រោះថ្នាក់ផងដែរ

1512freezer6

ដូច្នេះត្រូវចាំអំពីវត្ថុដែលពួកយើងបានយកមកចែករំលែកខាងលើ ហើយកុំភ្លេចចែករំលែកដល់មិត្តភក្ដិរបស់ផងណា។

ប្រែសម្រួលដោយ៖ Kalib9.com

ប្រភព៖ GOODTIMES