ជឿថាកូនខ្មែរគ្រប់គ្នាអាចធ្វើបាន! ត្រឹមតែ ១០០០៛ មូលនិធិ ដើម្បីល្ខោនខោល ព្រឹត្តិការណ៍សម្ដែងល្ខោនខោលដ៏អស្ចារ្យក្នុងឆ្នាំ២០២០ (មានវីដេអូ) – Kalib9 ជីវិតកម្សាន្ត | Pelklas

ជឿថាកូនខ្មែរគ្រប់គ្នាអាចធ្វើបាន! ត្រឹមតែ ១០០០៛ មូលនិធិ ដើម្បីល្ខោនខោល ព្រឹត្តិការណ៍សម្ដែងល្ខោនខោលដ៏អស្ចារ្យក្នុងឆ្នាំ២០២០ (មានវីដេអូ)

ភ្នំពេញ៖ ថ្មីៗនេះទំព័រហ្វេសប៊ុកផេកមួយឈ្មោះ « ព្រឹត្តិការណ៍សម្ដែងល្ខោនខោលដ៏អស្ចារ្យឆ្នាំ២០២០ » បានបង្កើតវីដេអូដ៏ពិសេសមួយ ដើម្បីបំផុសបំផុលឱ្យប្រជាជនខ្មែរទូទាំងប្រទេសធ្វើការចូលរួមដើម្បីបង្កើតព្រឹត្តិការណ៍ដ៏អស្ចារ្យមួយសម្រាប់សិល្បៈល្ខោនខ្មែរនាឆ្នាំ ២០២០ ខាងមុខនេះ។

នៅក្នុងនោះ ទឹកប្រាក់ ១០០០ រៀលរបស់លោកអ្នកមានតម្លៃណាស់ ដោយវាអាចបានចូលរួមចំណែកបង្កើតព្រឹត្តិការណ៍ប្រវត្តិសាស្រ្តល្ខោនខោលខ្មែរ ក្នុងកម្មវិធីទិវាបេតិកភណ្ឌលើកទី៥ ធ្វើឡើងក្នុងគោលបំណងអបអរសាទរខួប ២ឆ្នាំនៃការដាក់បញ្ចូលល្ខោនខោល ខួប ១៧ ឆ្នាំនៃរបាំក្បាច់បុរាណខ្មែរ ខួប ១៥ឆ្នាំនៃល្ខោនស្រមោលស្បែកធំ ខួប ៤ ឆ្នាំនៃចាប៉ីដងវែង ដែលត្រូវបានដាក់បញ្ចូលជាសម្បតិបេតិកភណ្ឌអរូបីនៃមនុស្សជាតិ ដោយអង្គការ UNESCO។

គួរឱ្យដឹងផងដែរថា ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះនឹងប្រព្រឹត្តឡើងនៅថ្ងៃទី ២៨ និង ២៩ ខែវិច្ឆិកា ឆ្នាំ ២០២០ ដោយលោកអ្នកអាចចូលរួមឧបត្ថម្ភបានតាមរយៈគណនីធនាគារខាងក្រោម :

👉-ABA 000616475 ($)

👉-ABA Soun Sovathna 000616468 (៛)

👉-គណនី Wing ($) 02702535

👉-គណនី Wing (៛) 02702534

👉-គណនីអេស៊ីលីដាទាន់ចិត្ត

+855(0)10247341

115972390 (៛)

115972408($)

👉-គណនីANZ Royal Bank ($) 4060023 ឈ្មោះគណនី Moeung Mab

👉-គណនី Pi Pay ($)(៛) +855(0)69 481 649

ហើយក៏អាចទំនាក់ទំនងតាមលេខទូរស័ព្ទ 069 48 16 49 / 070 49 16 48 ឬអាចមកចូលរួមដោយផ្ទាល់ នៅផ្ទះកាហ្វេវប្បធម៌ឬស្សីកែវ និងផ្ទះកាហ្វេវប្បធម៌ខេត្តសៀមរាប ជិតវត្តព្រះឥន្រ្ទកោសីយ៍ I ផ្សារផលិតផលកម្ពុជា សៀមរាប I ហាងកាហ្វេប្រ៊ូហោស៍ទាំង៣សាខា I មរតកមីនីម៉ាត និងកាហ្វេ ជិតផ្សារអង្គតាសោម I ផ្សារខ្មែរ នៅបុរីពិភពថ្មីចំការដូង ២។

សុំកុំភ្លេចចូលរួមទាំងអស់គ្នាណា ១០០០៛ ដើម្បីសិល្បៈខ្មែរ!

សូមទស្សនាវីដេអូខាងក្រោម ៖

002 64

005 55

67145767_517289079070467_7409150298809171968_n

67268902_515370762595632_6077227940423139328_n

67269295_705675553209281_5255789743978840064_n

67588107_515370755928966_4814217494782803968_n

ប្រភពអត្ថបទ៖ Scarlet W. (ពោតផ្ទុះ-PopcornKh)