ថ្ងៃនេះក្រុមការងារបស់កាលីប៩បានដក់ស្រង់ផ្នែកសុជីវធម៌មកចែកជូនបងៗ
ការស្តោះនិងកណ្ដាស់ដែលប្រព្រឹត្តឡើងដោយលឺ ជាបទរំខានអ្នកផង។ អ្នកផងគេអាចឆ្អើមពីការខាកស្ដោះនិងការកណ្តាស់នោះ។ អ្នកមិនបានដឹងនូវរឿងនេះ ធ្វើការខាកស្ដោះនិងកណ្តាស់នៅមុខគេធម្មតាមាននៅពេលបរិភោគ ឬនៅពេលដើរតាមផ្លូវជាដើម។
ជាទង្វើខ្វះសុជីវធម៌
ប្រទេសប៉ែកអឺរ៉ុប និង ប្រទេសជប៉ុន គេហាមប្រាមមិនឲ្យខាកស្តោះទេ រហូតដល់កុំកណ្តាស់។ តែបើយើងចៀសមិនបាន ត្រូវប្រព្រឹត្តឡើងដោយលាក់លៀម។
ជាទង្វើខ្វះសុជីវធម៌
យើងអាចយករបៀបអឺរ៉ុប និង ប្រទេសជប៉ុនមកប្រើ គឺម្នាក់ៗតោងមានកូនកន្សែងដៃមួយ។ បើត្រូវការស្តោះយកកន្សែងខ្ទប់មាត់លបស្តោះដាក់កន្សែង។ បើត្រូវការកណ្ដាស់ យកកន្សែងខ្ទប់ច្រមុះកណ្ដាស់ដាក់កន្សែង បត់កន្សែងនោះដាក់ចូលហោប៉ៅទៅផ្ទះបោកភ្លាមៗ។
ជាទង្វើខ្វះសុជីវធម៌
ខ្មែរយើងគប្បីណាំគ្នាប្រឆាំងនឹងការស្តោះ ដែលម្នាក់ៗច្រើនប្រព្រឹត្តឡើងដោយឥតដឹងខ្លួន នៅពេលបរិភោគអាហារ ពេលដើរ ពេលជិះកង់ ពេលជិះស៊ីក្លូ ម៉ូតូ ឡាន (ជួនកាលស្តោះបើងទឹកមាត់ ឬកំហាកមកលើអ្នកខងាក្រោយ)។ កំហុសខាកស្តោះអាចចាត់ទុកជាកំហុសទូទៅនៅក្នុងប្រទេសខ្មែរយើង។
ជាទង្វើខ្វះសុជីវធម៌
ពុំគួរណានាំគ្នាខាកស្តោះខុសសុជីវធម៌ទៀតទេ។
ជាទង្វើខ្វះសុជីវធម៌
ជាទង្វើខ្វះសុជីវធម៌
មេរោគមានឱកាស
បង្កជាជំងឺ
ដងស្រងចេញពីសៀវភៅ៖សុជីវធម៌
ប្រែសម្រួលដោយ៖ ភារុន Kalib9.com