អត្ថបទ​អប់រំ​ខ្លីៗ: មនុស្ស​ប្រុស​ល្អ​!មនុស្ស​ប្រុស​ល្អ​មិនមែន​មនុស្ស​​ដែល​មិនធ្លាប់​ “ធ្វើខុស​”​ តែ​ជា​មនុស្ស​​ដែល​ធ្វើ​ខុស​ហើយ​ហ៊ាន​នឹង​ “សូមទោស​”​ ។ – Kalib9 ជីវិតកម្សាន្ត | Pelklas

អត្ថបទ​អប់រំ​ខ្លីៗ: មនុស្ស​ប្រុស​ល្អ​!មនុស្ស​ប្រុស​ល្អ​មិនមែន​មនុស្ស​​ដែល​មិនធ្លាប់​ “ធ្វើខុស​”​ តែ​ជា​មនុស្ស​​ដែល​ធ្វើ​ខុស​ហើយ​ហ៊ាន​នឹង​ “សូមទោស​”​ ។

មនុស្ស​ប្រុស​ល្អ​មិនមែន​មនុស្ស​​ដែល​មិនធ្លាប់​ "ធ្វើខុស​"​

តែ​ជា​មនុស្ស​​ដែល​ធ្វើ​ខុស​ហើយ​ហ៊ាន​នឹង​ "សូមទោស​"​ ។

មនុស្ស​ប្រុស​ល្អ​ មិនមែន​ជាមនុស្ស​យល់​ពី​មនុស្ស​ស្រី​គ្រប់​រឿង​ តែ​ជាមនុស្ស​ដែល​ព្រម​នឹង​ "ទទួល​ស្គាល់​"​ និង​ "ទទួល​ស្ដាប់​"​ គ្រប់​រឿង​ ។

មនុស្ស​ប្រុស​ដែល​ល្អ​នឹង​មិន​ស្រឡាញ់​មនុស្ស​ស្រី​ដែល​ល្អ​គ្រប់​យ៉ាង​ តែ​គាត់​ ស្រឡាញ់​តែ​មនុស្ស​ស្រី​ម្នាក់​ ហើយ​ស្រឡាញ់​គ្រប់​យ៉ាង​ដែល​នាង​មាន​ ។

53146134_2076046045782295_7630581310599200768_n

មនុស្ស​ប្រុស​ល្អ​ មិនមែន​ជាមនុស្ស​ធ្វើឲ្យ​មនុស្ស​ស្រី​ "មាន​ស្នាម​ញញឹម​"​គ្រប់​ពេលវេលា​ តែ​ជា​មនុស្ស​ដែល​នៅ​ក្បែរៗ​នាង​ គ្រប់​ពេល​ដែល​ដែល​នាង​ "មិនសប្បាយចិត្ត"​ ។

មនុស្ស​ប្រុស​ល្អ​ មិនមែន​ជាមនុស្ស​ដែល​ជាប់​ជំពាក់​នឹង​​មនុស្ស​ស្រី​ច្រើន​ តែ​ជាមនុស្ស​ដែល​មាន​ "ស្នេហ៍​ស្មោះ​"​ និង​ "រក្សា​"​ វាទុក​យ៉ាង​ល្អ​ ។

មនុស្ស​ប្រុសល្អ​ អាច​ជា​មនុស្ស​ប្រុស​ "ធម្មតា​"​ មិន​មែន​ "ព្រះអង្គម្ចាស់​"​ តែ​គាត់​នឹង​ធ្វើ​ឲ្យ​នាង​ក្លាយ​ជា​ "ព្រះនាង​"

មនុស្ស​ប្រុស​ល្អ​ នឹង​មិន​ចែចង់​គិត​ក្បត់ចិត្ត​ភរិយា​ មិនថា​ក្នុង​ករណី​អ្វី​ក៏​ដោយ​ មិន​ថា​មាន​ការ​ផ្លាស់​ប្ដូរ​ នឹង​ស្រឡាញ់​និង​មើល​ថែ​នាង​តែ​ម្នាក់​រហូត​ស្លាប់​រៀន​ៗ​ខ្លួន​

ប្រសិនបើ​ថ្ងៃ​នេះ​អ្នក​ទាំង​ពីរ​បាន​ជួប​គ្នា​ហើយ​ សូម​ឲ្យ​ចាប់​ដៃ​គ្នា​ឲ្យ​ណែន​ និង​ថ្នាក់ថ្នម​គ្នា​ទៅវិញ​ទៅ​មក​ ពីព្រោះ​គាត់​និង​នាង​ម្នាក់​នោះ​ អាច​ជា​សំណាង​ល្អ​លើក​ចុង​ក្រោយ​ក្នុង​ជីវិត​ ព្រោះ​ជា​មនុស្ស​ម្នាក់ដែល​ស្រឡាញ់​អ្នក​ចេញ​ពី​ចិត្ត​ពិត​ប្រាកដ​

#មិនបាច់​ធ្វើ​ខ្លួន​ឲ្យ​ល្អ​បំផុត​ សូម​ត្រឹម​ធ្វើ​ជាមនុស្ស​ដូចនៅ​ថ្ងៃ​ដំបូង​ដែល​យើង​បាន​ស្រឡាញ់​គ្នា​

47681872_940379156168585_8954722979246243840_n

48360959_940379132835254_4439125283424960512_n

48364070_940379236168577_5488991607564795904_n

52872288_2076045785782321_6957430970333003776_n

53236203_2076046235782276_4511870583331356672_n

53385655_2076045935782306_736149234096537600_n

53611017_2076045919115641_6475339870817484800_n

ប្រែសំរួល៖ Calvin