ភ្នំពេញ៖ គ្រប់គ្នាប្រាកដជាបានដឹងហើយថាចំណងស្នេហារបស់ អ្នកនាង សុខ សុម៉ាវត្តី និង លី វ៉ាហេត ពិតជាមានភាពផ្អែមល្ហែមស្ទើរតែរាល់ពេល តាមរយៈការបង្ហោះរូបស្វីតៗ និងសារដែលពោរពេញដោយអត្ថន៍យស្នេហាជាច្រើន។
ជាក់ស្តែងថ្មីៗនេះផងដែរ គូស្នេហ៍ដ៏ស័ក្តសមទាំង២ ស្រាប់តែបានចេញមកមកសម្តែងបទចម្រៀង MV របស់ផលិតកម្ម Town មួយបទមានចំណងជើងថា « អរគុណដែលទុកអូនជាមនុស្សសំខាន់ » ដែលជាការបកស្រាយដោយលោក ម៉ៅ ហាជី និងកញ្ញា ស៊ី រីកា ។
តែអ្វីដែលពិសេសនោះ ការពិតទៅវីដេអូចម្រៀងនេះ គឺនិយាយពីស្នេហាពិត របស់ អ្នកនាង សុខ សោម៉ាវត្តី និងលោក លី វ៉ាហេត ផ្ទាល់តែម្តង ដោយមានការរាប់រាប់សាច់រឿងតាំងពីពេលស្គាល់គ្នាដំបូងតាមរយៈការថតរឿងរួមគ្នា និងបង្ហាញពីការឈឺចាប់ចំពោះសម្តីមនុស្សជុំវិញខ្លួនព្រោះតែស្នហេាខុសវ័យគ្នា។ តែទីបញ្ចប់អ្នកទាំងពីរនៅតែតស៊ូ ព្យាយាមប្រឈមមុខនូវរាល់ឧបសគ្គទាំងឡាយជាមួយគ្នារហូតមានសុភមង្គលដូចសព្វថ្ងៃនេះ។
យោងតាមរយៈវីដេអូសាច់រឿងពិតនេះ បានធ្វើឱ្យអ្នកគាំទ្រសម្តែងនូវក្តីរំភើបជាខ្លាំង មិននឹកស្មានថាទម្រាំអ្នកទាំង២ទទួលបាននូវសេចក្តីសុខ ពួកគេពិតជាបានហែលឆ្លងរឿងរ៉ាវកម្សត់ និងទឹកភ្នែកដល់ថ្នាក់នេះឡើយ៕
សូមទស្សនាវីដេអូខាងក្រោម៖