ធ្លាប់តែស្លៀកពាក់សម័យ ​រាំបទកន្ត្រាក់អារម្មណ៍ ម្តងនេះ ​យូរី ​ស្លៀកពាក់ឈុតបុរាណ ​ប្លែក ​និងស្អាតខ្លាំងតែម្តង!

ភ្នំពេញ៖ ​យូរី​​ គឺជាតារាចម្រៀងស្រីដែលល្បីថាខាងច្រៀងបទកន្ត្រាក់អារម្មណ៍ និងមានក្បាច់រាំប្លែកៗ ​ដែលបទចម្រៀងជាច្រើនសុទ្ធតែល្បីៗដូចជាបទ ​ចាក់ទឹកដូង ​អាវជជុះ  ស្វាបាប៊ូ ​រាំទយ អ៊ីតេរក និងបទចម្រៀងជាច្រើនបទទៀត។

បន្ថែមពីបទល្បីៗ ​យូរីក៏មានស្តាយ៍តុបតែងខ្លួនខ្ជូតៗស្អាតៗ និងមានភាពស៊ីចស៊ីផងដែរ ​ដែលធ្វើឱ្យគ្រប់គ្នាកោរសរសើរនូវសម្រស់ និងភាពស្រស់ស្អាតបែបគួរឱ្យស្រលាញ់របស់តារាចម្រៀងយូរីផងដែរ។

ស្រាប់តែថ្មីៗនេះ ​យូរី បានរំលេចថតរូបបែបបុរាណប៉ុន្មានឈុតទំនងជាការថតផ្សាយពាណិជ្ជកម្មសម្អាងការ ដែលមើលទៅមានភាពស្រស់ស្អាតប្លែកខ្លាំងតែម្តង ​ដែលធ្វើឱ្យគ្រប់គ្នាកោរសរសើរជាខ្លាំងចំពោះសម្រស់របស់យូរី  មិននឹកស្មានថាក្រៅពីស្រស់ស្អាតបែបខ្ជូតគួរឱ្យស្រលាញ់បែបសម័យ ​តែពេលមកគ្រងឈុតបុរាណបែរជាមានភាពស្រស់ស្អាតបែបស្រគត់ស្រគំនារីខ្មែរពិតៗតែម្តង៕

67354820_604043276791370_452688290278014976_o

67379989_604043223458042_2359267892660273152_o

67468094_604043376791360_2366798563763027968_o

67507940_604043180124713_8557139102196039680_o

67554657_604043320124699_792985790454956032_o

67591094_956014364736860_4510445259779473408_o

67598658_604043443458020_6811394269723492352_o

67693627_956014378070192_6008381435734392832_o

68239204_956014291403534_875787842184282112_o

68598732_956014314736865_4436096820380172288_o