វៀតណាម៖ ពិតជារឿងគួរឱ្យភ្ញាក់ផ្អើល និងមានមោទកភាពបំផុត ដោយកូនខ្មែរកម្ពុជាក្រោមនៅខេត្តទ្រាំងម្នាក់ បានចូលរួមប្រកួតសម្រស់នៅក្នុងកម្មវិធី Miss World Vietnam ឆ្នាំ ២០១៩។
ស្រីស្អាតកម្ពុជាក្រោម មានសាច់ឈាមជាកូនខ្មែរមួយរូបនេះ ត្រូវបានគេដឹងថាមានឈ្មោះថា Duong Thi Ngoc Thoa មានអាយុ ២១ឆ្នាំ មកកំណើតនៅក្នុងខេត្តឃ្លាំង ឬ Sóc Trăng។
Duong Thi Ngoc Thoa ពិតជាមានសម្រស់ស្រស់ស្អាតខ្លាំងណាស់ ថែមទាំងបានទទួលការគាំទ្រយ៉ាងខ្លាំងនៅក្នុងការប្រកួត និងជម្រុះកន្លងមក ដោយទទួលបានការបោះឆ្នោតច្រើនជាងគេ ដោយនាងថែមទាំងបានទទួលពានរង្វាន់ជាច្រើនផ្នែកដូចជា៖ ពានរង្វាន់ Beauty and Compassion ជាប់ចំណាត់ថ្នាក់ TOP 7 ផ្នែក DANCES OF VIETNAM ចំណាត់ថ្នាក់ Top 2 ផ្នែក Sports beauties និងជាប់ចំណាត់ថ្នាក់ Top 5 ផ្នែក MISS WORLD VIETNAM 2019 ។
គួរឱ្យដឹងផងដែរថា បើទោះបីជាកម្មវិធី MISS WORLD VIETNAM 2019 ជ័យលាភីបានទៅលើ កញ្ញា Luong Thuy Linh ក៏ពិតមែន តែការទទួលបានពានរង្វាន់យ៉ាងច្រើនរបស់ជនជាតិខ្មែរក្រោម Duong Thi Ngoc Thoa ពិតជាក្តីរំភើប និងមោទកភាពខ្លាំងមែនទែនសម្រាប់ប្រជាជនខ្មែរយើង៕