ឆ្កែ គឺជាសត្វសំណព្វ និងមិត្តជិតស្និទ្ធបំផុតរបស់មនុស្ស ដែលម្ចាស់ខ្លះថែមទាំងចាត់ទុកសត្វទាំងនោះគឺជាសមាជិកគ្រួសារទៀតផង ពោលគឺស្រលាញ់ថ្នាក់ថ្នមដូចជាកូន។
ជាក់ស្តែងម្ចាស់ឆ្កែខ្លះ មិនត្រឹមតែផ្តល់ការរស់នៅ ហូបចុក និងផ្ទះទំនើបៗដែលខ្លះសុទ្ធតែរស់នៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់នោះទេ តែថែមទាំងមានម្ចាស់ខ្លះទិញឡានទំនើបៗដើម្បីឱ្យឆ្កែរបស់ខ្លួនជិះដើរលេងទៀតផង។
ដោយម្ចាស់ខ្លះទិញឡានម៉ូតនេះម៉ូតនោះ ទៅតាមតម្រូវចិត្ត្ និងចំណង់ចំណូលចិត្តសត្វឆ្កែរបស់ខ្លួន ថែមទាំងឆ្កែទាំងនោះបានធ្វើដំណើរកម្សាន្តប្រកបដោយភាពរីករាយស្ទើរតែល្អលើសមនុស្សទុទៅធម្មតាផងដែរ។
នៅក្នុងនោះ មានអ្នកជំនាញខាងថតរូប ២រូប គឺលោក Sandra Helsocht និង Vėjūnė Rimašiūtė បានបញ្ចេញរូបថតប៉ុន្មានសន្លឹក ដែលពួកលោកត្រូវបានម្ចាស់ឆ្កែទាំងនោះថតរូបឆ្កែរបស់ខ្លួនជាមួយនឹងឡានទំនើបៗរបស់ពួកគេទៀតផង។
តោះ! មកតាមដានរូបភាពស្រស់ស្អាតរបស់សត្វឆ្កែ និងឡានទំនើបៗរបស់ពួកគេខាងក្រោមនេះ៖
ប្រភពរូបភាព៖ Sandra Helsocht និង Vėjūnė Rimašiūtė