ងាយៗ គ្រាន់តែយកទឹកដោះគោជូរសុទ្ធ មកលាបលើផ្ទៃមុខ ធ្វើឱ្យមុខស្អាត ​និងអស់បញ្ហាច្រើនយ៉ាង – Kalib9 ជីវិតកម្សាន្ត សម្រស់និងសុខភាព | Pelklas

ងាយៗ គ្រាន់តែយកទឹកដោះគោជូរសុទ្ធ មកលាបលើផ្ទៃមុខ ធ្វើឱ្យមុខស្អាត ​និងអស់បញ្ហាច្រើនយ៉ាង

ទឹកដោះជូរ ត្រូវបានគេទទួលទានដើម្បីជំនួយសុខភាព ​តែ​ក្រៅពីនេះទឹកដោះគោជូរក៏អាចយកថែទាំសម្រស់បានផងដែរ ​ដោយសារតែទឹកដោះគោជូរ មានផ្ទុកសារធាតុសំខាន់ៗមានប្រយោជន៍ដូចជា៖ វីតាមីន​ D  កាល់ស្យូម អាស៊ីតឡាទិក ​(Lactic  Acid) និងសារធាតុចិញ្ចឹមជាច្រើនមុខទៀត។

តែមិនបាច់លាយអ្វីទៀតទេ ​គ្រាន់តែលាបទឹកដោះគោជូរតែម្តងលើផ្ទៃមុខ ​ក៏មានប្រយោជន៍សម្រាប់ស្បែកច្រើនយ៉ាងផងដែរដូចជា៖ 

475559 433872 Yoghurt

១. ផ្តល់សំណើមផ្ទៃមុខ៖ មុខដែលស្ងួត ​ខ្សោះៗ គ្មានជាតិទឹកនឹងធ្វើឱ្យអ្នកឆាប់ចាស់ ជ្រីវជ្រួញជាងវ័យបាន ​ប៉ុន្តែទឹកដោះគោជូរអាចជួយដោះស្រាយប​​ញ្ហាទាំងនេះ។ ​គ្រាន់តែលាងមុខឱ្យស្អាតលាបទឹកដោះគោជូរលើផ្ទៃមុខ និងក ឱ្យសព្វ ទុកចោល ​១០នាទី ចាំលាងទឹកចេញ ហើយអនុវត្តមួយសប្តាហ៍ឱ្យបាន ​៣ដង នឹងជួយធ្វើឱ្យមុខមានសំណើម ​ទន់រលោង ​និងស្រស់ស្អាតជាមិនខាន។

២. ជួយបង្ការ  និងព្យាបាលការរលាក៖ ជាតិសង្កសីដែលមាននៅក្នុងទឹកដោះគោជូរ ​អាចជួយបង្ការ ​និងកាត់បន្ថយការរលាកស្បែកផ្សេងៗបានយ៉ាងប្រសើរ។​​ ក្រៅពីនេះថែមទាំងជួយឱ្យស្បែកមានសុខភាពល្អ ​បង្កើតកោសិកាស្បែកមុខថ្មីៗមានសុខភាពល្អ ជាពិសេស ​ថែមទាំងធ្វើឱ្យមុខដែលកើតមុន និងរលាកដោយសារការញិចមុនឆាប់ជាសះស្បើយផងដែរ។

៣. ប្រឆាំងនឹងការកើតមុខ៖ ទឹកដោះគោជូរ ​មិនត្រឹមតែអាចប្រឆាំងនឹងការរលាកស្បែកផ្សេងៗបាននោះទេ ​តែថែមទាំងអាចការពារការកកើតមុន ការរលាកស្បែកមុខ ​និងប្រឆាំងនឹងមេរោគផ្សិតដែលបណ្តាលឱ្យមានបញ្ហាស្បែកមុខផ្សេងៗបានផងដែរ។

8 Amazing Benefits Of Yogurt Face Mask 2

៤. ធ្វើឱ្យមុខភ្លឺរលោង៖ ជាតិអាស៊ីតឡាក់ទិក ​(Lactic Acid) ដែលមាននៅក្នុងទឹកដោះគោជូរ ​អាចប្រឆាំងនឹងសារធាតុមេឡានីន​​(melanin)  ដែលធ្វើឱ្យស្បែកមុខខ្មៅ ​និងឡើងស្រអាប់បាន។ ដូច្នេះ គ្រាន់តែលាបទឹកដោះគោជូរលើផ្ទៃមុខជាប្រចាំ ​នឹងធ្វើឱ្យស្បែកមុខស ​ទន់ ​ភ្លឺ និងរលោងស្រស់ស្អាតជាមិនខាន។

៥. ការពារស្បែកពីកម្តៅថ្ងៃ៖ ការនៅក្រោមកម្តៅថ្ងៃយូរពេក ​នឹងធ្វើឱ្យស្បែករបស់អ្នករលាក ​និងមានផលប៉ះពាល់ផ្សេងៗជាមិនខាន។ ​តែការប្រើទឹកដោះគោជូរ លាបលើផ្ទៃមុខ ​ឱ្យបាន ​១០នាទី ​ទៅ ​១៥នាទី ​អាចជួយធ្វើឱ្យផ្ទៃមុខ ស​ ទន់ ​រលោង និងបំបាត់បញ្ហាស្បែកខ្មៅខ្លោច ដោយសារតែកម្តៅថ្ងៃបានយ៉ាងប្រសើរ។

៦.  ប្រឆាំងនឹងភាពចាស់៖ មិនខុសពីចំណុចមុនៗ ​ទឹកដោះគោជូរ  អាចជួយផ្តល់សំណើមស្បែកមុខ ​ថែមទាំងប្រឆាំងនឹងភាពចាស់  ជ្រីវជ្រួញបានយ៉ាងល្អផងដែរ។ ​មិនតែប៉ុណ្ណោះ ​ទឹកដោះជូរថែមទាំងមានសមត្ថភាពជួយពង្រឹងកោសិកាស្បែកឱ្យកាន់តែរឹងមាំ និងព្យាបាលបញ្ហាស្បែកផ្សេងៗឱ្យឆាប់ជាសះស្បើយទៀតផង។

៧. កម្ចាត់ភាពកខ្វក់៖ ជាតិធូលី ​ដី ​និងសារធាតុកខ្វក់ដែលជាប់នៅលើស្បែកនឹងធ្វើឱ្យពណ៌ផ្ទៃមុខរបស់អ្នកមានស៊ីគ្នា ​ហើយធ្វើឱ្យស្បែកមានបញ្ហា និងគ្មានភាពស្រស់ថ្លាផងដែរ។ តែការប្រើប្រាស់ទឹកដោះគោជូរ ​លាបលើផ្ទៃមុខជាប្រចាំ ​បញ្ហាទាំងឡាយប្រាកដជាបានដោះស្រាយ ​ដោយសារតែវាបានដើរតួនាទី  ជាគ្រឿងសម្អាតផ្ទៃមុខបានយ៉ាងប្រសើរ។

៨. ប្រឆាំងនឹងបញ្ហាស្បែកផ្សេងៗ៖ ដូចដែលអ្នកបានដឹងហើយថា ​ទឹកដោះគោជូរ ​អាចមានសមត្ថភាពលាងសម្អាត និងកម្ចាត់មេរោគបាក់តេរី ​រួមទាំងមេរោគផ្សិតផ្សេងៗបាន។ ​ដូច្នេះហើយ ​ការយកទឹកដោះគោជូរលាបលើផ្ទៃមុខជាប្រចាំ ​អាចជួយការពារផ្ទៃមុខពីផលប៉ះពាល់ផ្សេងៗ ​មិនថា ​មុខមុន ​ជាំ ​ខ្មៅ ​និងបញ្ហារលាកផ្សេងៗនោះទេ។  ជាពិសេសវាអាចជួយធ្វើឱ្យសម្រស់របស់អ្នកកាន់តែស្រស់ស្អាត ​ក្មេងខ្ចីជាងវ័យ ​ទន់ ម៉ដ្ឋ និងភ្លឺរលោងស្ទើរតែមិនគួរឱ្យជឿ៕

Best Korean Beauty Skincare Moisturisers For Glowing Skin E1514257036891