មីស៊ុបសាច់គោពីឋានព្រះឥន្ទឬ ​ហើយហ៊ានញ៉ាំអត់ ​១ចានលេងសុទ្ធតែ ​២០០០ដុល្លារចឹងនោះ?

ចិន៖ ភោជនីយដ្ឋានមួយនៅក្នុងប្រទេសចិន មានទីតាំងស្ថិតនៅក្នុងទីក្រុង Shijiazhuang ខេត្ត Hebei បានធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលញាក់សាច់ទ្រើកៗតែម្តង ​ចំពោះតម្លៃមីស៊ុបសាច់គោមានចាន  ដែលមានតម្លៃកប់ពពកគឺមានចានដល់ទៅ  ២០០០ដុល្លារ។

ភោជនីយដ្ឋានមួយនេះ ត្រូវបានគេដឹងថាមានលក់មី ឬគុយទាវស៊ុបសាច់គោ តម្លៃ ១៣,៨០០យ័ន ឬប្រហែល ២,០១៥ដុល្លារអាមេរិក ក្នុងមួយចាន ​ដែលជាតម្លៃមីស៊ុបគោមានតម្លៃថ្លៃជាងគេបង្អស់លើពិភពលោក។ តែម្ចាស់ហាងមីស៊ុបនេះ មិនបានបញ្ជាក់លម្អិតពីគ្រឿងផ្សំស្លរស៊ុបដ៏ថ្លៃមួយនេះឡើយ ​ដោយគ្រាន់តែបង្ហើបថា មីស៊ុបនេះធ្វើឡើងដោយយកតែសាច់គោល្អៗបំផុត និងមានផ្ទុកទៅដោយគ្រឿផ្សំសំខាន់ៗតែ ៤មុខតែប៉ុណ្ណោះ។

តែក្រៅពីមីស៊ុបសាច់គោ ដ៏ថ្លៃមួយនេះហើយ  ហាងនេះក៏មានបម្រើមីស៊ុបធម្មតា ដែលមានតម្លៃ ៣៩៨យ័ន ឬប្រហែល ៥៨ដុល្លារអាមេរិក ដោយមានសាច់បង្កងអូស្រ្តាលី ជាមួយនឹងគ្រឿងផ្សំផ្សេងៗ មានផ្សិត និងឱសថចិនជាដើម។

ទោះជាយ៉ាងណាក្តីមានអ្នកលេងបណ្តាញសង្គមជាច្រើនមានការរិះគន់ជាខ្លាំងចំពោះតម្លៃលក់ដ៏ថ្លៃហួសស្មានមួយនេះ ​ដែលមើលតែរូបរាងពិតជាគ្មានអ្វីអស្ចារ្យគួរ​ឱ្យចង់ទទួលទានឡើយ ​ដែលការដាក់តម្លៃនេះប្រហែលជាល្បិចនៃការទាក់ទាញអតិថិជនតែប៉ុណ្ណោះ៕

7bc846a8c2d8f3e8b493ed3fb194b18656ded14a

C7f7f48fe8b5ac7d5f3ac079e7e094b52b311f9b