ភ្នំពេញ៖ តាមប្រពៃណីទំនៀមទំលាប់ខ្មែរបុរាណ កូនស្រីដែលគ្រប់ការ (មករដូវដំបូង) ត្រូវបានគ្រួសារធ្វើពិធីចូលម្លប់ ដើម្បីសិក្សារៀនក្បួនច្បាប់ស្រី និងថែទាំបន្ទុំសម្បុរស្បែកឱ្យស្រស់ស្អាតតាមក្បួនបុរាណផងដែរ។
ជាក់ស្តែងបើទោះបីជាក្នុងពេលបច្ចុប្បន្នទំនៀមទំលាប់ចូលម្លប់ត្រូវបានគ្រប់គ្នាបំភ្លេចចោល មិនសូវអនុវត្ត ដោយសារតែផលវិបាកផ្សេងៗនៅក្នុងសង្គមសព្វថ្ងៃក៏ពិតមែន តែក៏មានគ្រួសារទីជនបទ ស្រុកស្រែចម្ការ និងគ្រួសារដែលប្រកាន់ប្រពៃណីបុរាណខ្មែរនៅតែអនុវត្តផងដែរក្នុងពេលបច្ចុប្បន្ន។
តែអ្វីដែលគ្រប់គ្នាមានការភ្ញាក់ផ្អើល កាលពីថ្ងៃទិ ៦ ខែសីហា ឆ្នាំ ២០១៩ កន្លងទៅនេះ មានគ្រួសារមួយបានធ្វើពិធីចូលម្លប់ និងចេញម្លប់កូនស្រីយ៉ាងអធិកអធម មើលមួយភ្លែតស្មានតែពិធីមង្គលការ ដោយកូនស្រីឋានៈអភិជនមួយរូបនេះ ត្រូវបានគេដឹងថា មានឈ្មោះ លី ជាសុីងវិចតូរៀ អាយុទើបតែ ១៥ឆ្នាំ ដែលកម្មវិធីបានប្រារព្ធឡើងនៅក្នុងសណ្ឋាគារដ៏ល្បី គឺ Sofitel Phnom Penh Phokeethra ។
កម្មវិធីដ៏អធិកអធមមួយនេះ មានការតុបតែងឆាកយ៉ាងស្រស់ស្អាតអមដោយផ្កាស្រស់ៗយ៉ាងច្រើន ជាពិសេសកូនស្រីដែលចេញម្លប់តុបតែងខ្លួនមើលទៅទាក់ភ្នែកជាមួយនឹងរ៉ូបធំប៉ោងពណ៌បៃតងយ៉ាងស្រស់ស្អាតដូចជាឈុតព្រះនាង ដោយកម្មវិធីនេះមានការចូលរួមដោយភ្ញៀវកិត្តិយសជាច្រើនរូប មិនចាញ់មង្គលការអ្នកល្បីៗជាច្រើនរូបនោះឡើយ។
សូមទស្សនារូបភាពខាងក្រោម ៖