WOW! តាមពិតតួអង្គក្នុងរឿងគំនូរជីវចល គឺជាពួកគាត់ទាំងអស់នេះសោះ!

តួអង្គគំនូរជីវចលមួយចំនួនពិតជាមានរូបរាងដូចមនុស្សខ្លាំងណាស់។ ផលិតករគំនូរជីវចលបានយកការបំផុសគំនិតរបស់ពួកគេចេញពីជីវិតផ្ទាល់ខ្លួន និងផ្អែកទៅលើតារាល្បី ៗមួយចំនួន ។ ឧទាហរណ៍ ដូចជា តួ Aladdin ក្នុងរឿង Disney ត្រូវបានបង្កើតអោយមានរូបរាងដូចទៅនឹង លោក Tom Cruise ហើយ ព្រះនាង Snow White គឺជាការបង្កើតឡើងអោយដូចទៅតារាដ៏ល្បីម្នាក់ឈ្មោះ Hedy Lamarr។

Bright Side បានរកឃើញរឿងដែលគួរឱ្យកត់សម្គាល់ចំនួន ១០ដើម្បីបង្ហាញដល់អ្នកទាំងអស់គ្នាផងដែរ។

1. Aladdin and Tom Cruise

1

Aladdin គឺជាតួអង្គ គំនូវជីវចលដែលត្រូវបានបង្កើតឡើងដោយក្រុម Glen Keane។ ដំបូង វីរបុរសនេះត្រូវបានគេសន្មត់ថាមានអាយុ ១៣ ឆ្នាំហើយមានលក្ខណៈស្រដៀងនឹងតារាសម្តែងម្នាក់ឈ្មោះ Michael J. Fox ។

ក្នុងកំឡុងពេលបង្កើតនេះ ក្រុមការងារបានសំរេចថា ការរចនានេះ គឺវាហាក់ដូចជាក្មេងពេក មិនអាចទាក់ទាញចិត្តទស្សនិកជនបានទេ។ ដូច្នេះគាត់បានកែប្រែអាយុទៅជា១៨ ឆ្នាំហើយត្រូវបានរចនាឡើងវិញ និងមានរូបរាងដូចទៅនឹងតារាសម្តែងម្នាក់ ឈ្មោះលោក Tom Cruise។

2. Divine and Ursula

2

Ursula គឺជាតួអង្គគំនូវជីវចលម្នាក់ ដែលយើងមិនអាចបំភ្លេចបាន។ នាងត្រូវបានបង្កើតឡើងដោយអ្នកដឹកនាំរឿង Ron Clements និងអ្នកនិពន្ធរឿង John Musker ។

ប៉ុន្តែយើងប្រាកដថាគ្មាននរណាម្នាក់ដឹងថារូបរាងរបស់ Ursula ត្រូវបានបំផុសគំនិតដោយតារាសម្តែងអាមេរិចម្នាក់ និងមហាក្សត្រី Divineនោះទេ ។ យើងពិតជាអាចមើលឃើញអ្វីដែលពួកគេមាន ហើយវាមិនត្រឹមតែជាមុខមាត់របស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងមានការសម្តែងកាយវិការដូចគ្នាផងដែរ។

3. Belle and Katharine Hepburn

3

ទោះបីជាការពិតដែលគំនូវជីវចល ចង់អោយសម្រស់តួអង្គមានរាងស្រដៀងនឹងខ្សែភាពយន្តបែបបុរាណក៏ដោយ ក៏អ្នកផលិតខ្សែភាពយន្តនេះចង់អោយ តួអង្គ Belle មើលទៅដូចជា ស្ត្រីម្នាក់ ដែលមានសម្រស់ដូចមនុស្សនាសម័យបចុប្បន្ននេះដែរ។

Woolverton បានជ្រើសរើសតួអង្គ Belle ដែលមានរាងដូចទៅនឹងនាង Katharine Hepburn​ ដែលជាអ្នកសម្តែង Jo March នៅក្នុងខ្សែភាពយន្ត Little Women ។

4. Snow White and Hedy Lamarr, Marge Champion, and Adriana Caselotti

4

ព្រះនាងព្រិលសរបស់ គំនូវជីវចល ត្រូវបានបំផុសគំនិតដោយក្មេងស្រីចំនួន ៣ នាក់គឺនាង Hedy Lamarr, Marge Champion ហើយនឹង Adriana Caselotti ។ Hedy Lamarr គឺជាតារាសម្តែងអូទ្រីសដែលត្រូវបានគេស្គាល់ថា ជាការសម្តែងឈុតអាក្រាតកាយដ៏គួរឱ្យស្អប់ខ្ពើមនៅក្នុងខ្សែភាពយន្ត Ecstasy ។

Marge Champion គឺជាអ្នករាំដ៏ល្បីល្បាញម្នាក់ដែលឥឡូវនេះនាងមានអាយុ ជិត១០០ ឆ្នាំហើយ ចំពោះសំលេងរបស់ ព្រះនាង Snow White គឺជាសំលេងរបស់ Adriana Caselotti ។

5. Josh Saviano and Milhouse Van Houten

5

មានរឿងជាច្រើនដែលដូចគ្នារវាងតួអង្គរឿង The Simpsons របស់ Milhouse និង Josh Saviano ដែលល្បីល្បាញដោយសារតែតួនាទីរបស់គាត់នៅក្នុងរឿង The Wonder Years ។ សព្វថ្ងៃ Josh Saviano គឺជាមេធាវីជនជាតិអាមេរិក។

6. Jessica Rabbit and Rita Hayworth

6

ខ្សែភាពយន្ដរបស់ Jessica Rabbit ត្រូវបានបំផុសគំនិតដោយតារាសម្តែងផ្សេងៗប៉ុន្តែអ្នកបង្កើតគំនូជីវចល Williams បានពន្យល់នៅពេលក្រោយថា គាត់បានព្យាយាមធ្វើឱ្យនាងដូចជា Rita Hayworth។ ដូចគ្នានេះផងដែរពួកគេបានយកគំរូរម៉ូតសក់តាម Veronica Lake ។

7. Edna Mode and Edith Head

7

Edna Mode ក្នុងរឿង The Incredibles ត្រូវបានគេជឿថា បានផ្អែកលើអ្នករចនាសំលៀកបំពាក់ Edith Head។ ទោះជាយ៉ាងណាក៏ដោយមានការប៉ាន់ស្មានឥតឈប់ឈរថាអ្នកនិពន្ធAnna Wintour និងតារាសម្តែង Linda Hunt ក៏ជាការលើកទឹកចិត្តដល់ Edna ផងដែរ។

8. Tinker Bell and Margaret Kerry

8

មានជំនឿមិនត្រឹមត្រូវមួយដែលថា គំនូរជីវចលដើមរបស់Tinker Bell ត្រូវបានយកគំរូតាម Marilyn Monroe។ រឿងនេះប្រហែលជាកើតឡើងដោយសារតែសក់ពណ៌ទង់ដែងនេះ។

ទោះយ៉ាងណាក៏ដោយអ្នកបង្កើតគំនូរជីវចល  លោក Marc Davis បានដាក់ឈ្មោះ Margaret Kerry ជាការបំផុសគំ និតរបស់គាត់។ Kerry គឺជាតារាសម្តែង របស់អាមេរិក។ ក្នុងឆ្នាំ ២០០៦ នាងបានបោះពុម្ពផ្សាយជីវប្រវត្តិផ្ទាល់ខ្លួនរបស់នាង។

9. Mr. Magoo and W. C. Fields

9

Mr. Magoo ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៤៩ ហើយការលេចមុខដំបូងរបស់លោកគឺនៅក្នុងរូបតុក្កតាខ្លីមួយ ឈ្មោះ The Ragtime Bear ដែលនិពន្ធដោយ Millard Kaufman ។ ការបង្កើតរបស់គាត់គឺជាគំនិតនៃការសហការគ្នា។

ចាងហ្វាងផលិតកម្មគំនូរជីវចល John Hubley​ មានមូលដ្ឋានលើចរិតរបស់ពូលោកឈ្មោះ Harry Woodruff និងលោក W. C. Fields ដែលជាតារាកំប្លែងជនជាតិអាមេរិកដ៏ល្បីល្បាញ។ យើងច្បាស់ជាបានឃើញលក្ខណៈពិសេសជាច្រើនដែលពួកគេមានដូចគ្នា។

10. The vultures from The Jungle Book and The Beatles

10

សត្វត្មាតមកពី The Jungle Book ត្រូវបានរចនាឡើងដោយផ្អែកលើក្រុម The Beatles ។ អ្នកអាចស្គាល់ទៅលើការកាត់សក់ ដូចគ្នា របស់ពួកគេ។ តួអង្គទាំងនេះត្រូវបានគេគ្រោងនឹងសម្តែងដោយក្រុមតន្រ្តីប៉ុន្តែនេះមិនបានក្លាយជាការពិតនោះទេ ដោយសារតែមានបញ្ហាជាមួយនឹងកាលវិភាគរបស់ពួកគេ។

Bonus: The Metro Goldwyn Mayer logo and Leo the Lion

11

Leo the Lion គឺលេចធ្លោជាងគេសម្រាប់គំនូជីវចលនៃខ្សែភាពយន្តហូលីវូដ Metro-Goldwyn-Mayer ។ ចាប់តាំងពីឆ្នាំ ១៩១៦ មានសត្វតោ ៧ក្បាល ផ្សេងៗគ្នាដែលត្រូវបានប្រើសម្រាប់ថតរូប Logo MGM។

តើអ្នកមានតួអង្គគំនូរជីវចលដែលអ្នកចូលចិត្តទេ? តើគំនូរជីវចលមួយណាដែលធ្វើអោយអ្នកភ្ញាក់ផ្អើលជាងគេ? សូមចែករំលែកអត្ថបទនេះជាមួយមិត្តភក្តិរបស់អ្នក!

ប្រភពដើម៖ Bright Side

ប្រែសម្រួលដោយ៖ Crusher