ក្នុងនាមអ្នកជាអ្នកដឹកនាំម្នាក់ដើម្បីចង់ឲ្យការគ្រប់គ្រងនិង ក្រុមហ៊ុនខ្លួនមាននិរន្តភាពនិងភាពរីកចម្រើនវាពិតជាសំខាន់ណាស់ក្នុងការជ្រើសរើសបុគ្គលិកបែបណាមកធ្វើជាសសរទ្រូងនៃក្រុមហ៊ុនរបស់អ្នក ។ តើអ្នកគួរជ្រើសរើសបុគ្គលិកប្រភេទណា តើជាបុគ្គលិកដែលមានចំណេះដឹងទាបជាងអ្នក ឬបុគ្គលិកដែលមានចំណេះដឹងខ្ពង់ខ្ពស់ជាងអ្នក ?
តើអ្នកយល់ថាវាចាំបាច់ទេ ក្នុងការជ្រើសរើសបុគ្គលិក ?
ការជ្រើសរើសបុគ្គលិកមកធ្វើការវាជារឿងសំខាន់ណាស់ព្រោះបើអ្នកជ្រើសរើសបុគ្គលិកដែលមានចំណេះដឹងទាបជាងអ្នក គឺប្រៀបបានដូចជាអ្នកកំពុងបើកក្រុមហ៊ុនមនុស្សតឿ អ៊ឹចឹង! តើអ្នកចង់បានក្រុមហ៊ុនមនុស្សតឿឬចង់ឲ្យក្រុមហ៊ុនរីកចម្រើន ?
បែរមកបុគ្គលិកមួយប្រភេទទៀត បើអ្នកជ្រើសរើសបុគ្គលិកដែលមានចំណេះដឹងខ្ពស់ជាងអ្នកគឺប្រៀបដូចជាអ្នកកំពង់ដំណើរការក្រុមហ៊ុនយកមួយ គឺពោរពេញទៅដោយធនធានមានចំណេះដឹងនឹងធ្វើឲ្យក្រុមហ៊ុនរបស់អ្នករីកចម្រើនពីមួយកម្រិតទៅមួយកម្រិត ។តែអ្នកត្រូវទទួលស្គាល់ពីចំនុចខ្សោយរបស់ខ្លួនគឺអ្នកជាមនុស្សដែលមានចំណេះដឹងក្រោមបុគ្គលិករបស់ខ្លួនឯង ។
ប៉ុន្តែយើងភ្លេចសង្កេតថាយើងមានកំហុសឆ្គងក្នុងការជួលបុគ្គលិកដោយយើងជួលបានតែខួរក្បាលគេប៉ុណ្ណោះ ចំណែកឯក្នុងបេះដូងគេយើងភ្លេចវាយតម្លៃថា អារម្មណ៍ និងចិត្តគេព្រមស្ម័គ្រស៊ីឈ្មួលតាមខួរក្បាល ឬអត់ ?ថ្វីបើអ្នកមានលុយជួលខួរក្បាលមនុស្សបានពិតមែន តើអ្នកអាចជួលបេះដូងគេបានទេ ?
ភាពខុសគ្នារវាងបុគ្គលិកជួលបានតែខួរក្បាលនិង បុគ្គលិកជួលបានទាំងបេះដូង ។ថ្ងៃមួយក្រុមហ៊ុនត្រូវជ្រើសរើសប្រធានផ្នែកម្នាក់ក្នុងចំណោមមនុស្ស៤នាក់ ។ក្នុងនោះមានម្នាក់មានចំណេះដឹងបទពិសោធន៍សាកសមនឹងតំណែងនេះ ប្រធានក្រុមហ៊ុនបានជ្រើសរើសយកគាត់ជាប្រធានផ្នែកថ្មីរយះពេលកន្លះឆ្នាំប្រធានផ្នែកនេះបានលាឈប់ពីក្រុមហ៊ុនដោយទៅធ្វើការនៅក្រុមហ៊ុនថ្មីទទួលបានប្រាក់ខែខ្ពស់ជាង។
ក្រុមហ៊ុនបានជ្រើសរើសប្រធានផ្នែកថ្មីម្តងទៀត ប៉ុន្តែនៅសល់តែបុគ្គលិកមានចំណេះដឹងទាប តែគាត់ព្យាយាមធ្វើការឲ្យក្រុមហ៊ុនប្រធានក្រុមហ៊ុនបានសម្រេចចិត្តឲ្យគាត់ឡើងជាប្រធានផ្នែកថ្មីជំនួស ។មិនយូរប៉ុន្មានប្រធានផ្នែកថ្មីបានធ្វើឲ្យក្រុមហ៊ុនរីកចម្រើនយ៉ាងឆាប់រហ័ស ។
ហេតុផលដែលបុគ្គលិកជាប្រធានផ្នែកថ្មីម្នាក់នេះដាក់ចិត្តធ្វើការឲ្យក្រុមហ៊ុនគឺដោយសារក្រុមហ៊ុនបានផ្តល់ ឱកាសឲ្យគាត់បានធ្វើការក្នុងវិស្សមកាលនៃការសិក្សារបស់គាត់ ។
តើអ្នកបានបេះដូងបុគ្គលិករបស់អ្នកហើយ ឬ នៅ ?
អត្ថបទដោយ ស្រីណាង
ត្រួតពិនិត្យដោយ Geo & Serpent
ផ្តល់សិទ្ធិដោយ Happylearnnews