អបិយជំនឿ៩ ដែលអ្នកគួរយល់ដឹងដើម្បីសេចក្តីសុខ និងសិរីសួស្តីក្នុងថ្ងៃសែនក្បាលទឹក។

យោងតាមជំនឿ របស់ប្រជាជនចិន និងបងប្អូនខ្សែស្រឡាយកាត់ចិន ពួកគេមានតំណមនិង ការណែនាំ ដូចខាងក្រោម៖

១ កុំទិញរបស់ថ្មី, ផ្លាស់ប្តូរទីតាំងទៅកន្លែងថ្មី ឬជួសជុលផ្ទះកំឡុងពេលនេះ។

 

8 12 2019 12 39 46 PM

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

Credit to Instagram: egilfarstad

គ្រូហោបាននិយាយថាវាគឺជាខែដែលមានប្រផ្នូលមិនល្អ ការផ្លាស់ប្តូរទីលំនៅអាចសញ្ញាថា " សូមនៅជាមួយខ្ញុំ!" ខណៈពេលដែលការជួសជុលផ្ទះអាចរំខានដល់ព្រលឹងខ្មោចដែលមកលេងបណ្តោះអាសន្នឬវិញ្ញាណដែលចូលមកស្នាក់នៅ" ។

អ្នកខ្លះក៏និយាយដែរថាមកពីខ្មោចកំពុងលាក់ខ្លួនពីយមបាលដែលនឹងនាំពួកគេត្រលប់ទៅវិញ!

គ្រូហោបានចែករំលែកថាព្រលឹងញាតិសន្តានដែលមកសួរសុខទុកក្រុមគ្រួសារក៏អាចនាំមកនូវផ្លែឈើស្រស់ដូចជាផ្លែក្រូច ដែលតំណាងអោយភាព ជោគជ័យ ផ្លែទទឹម តំណាងអោយឱកាស ផ្លែប៉ែស តំណាងអោយសុខភាពល្អ និងផ្លែប៉ោម តំណាងអោយសុវត្ថិភាព ដើម្បីទុកជាការអោយពរជ័យ។

២ កុំហែលទឹកក្រោយថ្ងៃលិច

 

8 12 2019 1 08 28 PM

Credit to Instagram: sk8erka

ក្នុងអំឡុងពេលនេះវិញ្ញាណរបស់អ្នកដែលបានលង់ទឹកនឹងនៅវិលវល់ជុំវិញសាកសពទឹកដែលស្លាប់ក្នុងទឹករបស់ខ្លួន។ នៅពេលពួកគេកំពុងស្វែងរកនរណាម្នាក់មកជំនួសកន្លែងនោះពួកគេអាចនឹងទាញអ្នកចូល។ អ្នកក៏គួរតែចៀសវាងការធ្វើដំណើរតាមសមុទ្រដូចជាជិះទូកកម្សាន្តជាដើម។

៣ កុំសម្លាប់សត្វល្អិត

 

67689008_2418976601502672_3947435941320196096_n

ដង្កូវនាងមេអំបៅនិងកណ្តូបដែល នៅក្នុងផ្ទះរបស់អ្នកក្នុងអំឡុងពេលសែនក្បាលទឹកអាចជាសាច់ញាតិរបស់អ្នកដែលចាប់កំណើតឡើងវិញ។ កុំខឹងហើយសម្លាប់ពួកគេ។

បើសិនមិនចូលចិត្តវាចូរចាប់វាចេញក្រៅថ្នមៗទៅ។

ដោះកណ្តឹងចេញ

 

8 12 2019 12 44 17 PM

Credit to Instagram: sansdae

វាមើលទៅស្អាតហើយមើលទៅស្រស់បំព្រងប៉ុន្តែសម្លេងនៃកណ្តឹងដែកអាចជាសញ្ញាដល់វិញ្ញាណថាផ្ទះរបស់អ្នកបើកចំហសម្រាប់អោយព្រលឹងខ្មោចមកលេង។

៥ កុំចូលផ្ទះយប់ជ្រៅពេក។

 

8 12 2019 12 46 12 PM

Credit to Instagram: mista_shazz

ប្រសិនបើអ្នកមានអបិយជំនឿអ្នកគួរតែគោរពតាមបម្រាមគោចរក្នុងអំឡុងពេលពិធីសែនក្បាលទឹក។ កុំមកផ្ទះក្រោយថ្ងៃលិចព្រោះវាគឺជាពេលដែលព្រលឹងខ្មោចមានអំណាចខ្លាំង។ កុំភ្លេចលាងជើងឱ្យបានត្រឹមត្រូវក្រោយពេលអ្នកមកដល់ផ្ទះ!

៦ កុំព្យួរឬហាលសម្លៀកបំពាក់ពេលយប់

វិញ្ញាណដែលដើរទេសអាចនឹងលខោអាវទាំងនោះហើយធ្វើឱ្យមានឧបទ្រពចង្រៃចូលក្នុងផ្ទះរបស់អ្នក។

 

8 12 2019 12 47 18 PM

Credit to Instagram: tintoria_artigianale_alexandra

៧ កុំបើកឆ័ត្ររបស់អ្នក។

វិញ្ញាណអាចនឹងជ្រកក្រោមឆ័ត្រទាំងនោះ។ ជាក់ស្តែងឆ័ត្រក្រហមឬខ្មៅគឺអាក្រក់បំផុត! ជូតឆ័ត្ររបស់អ្នកស្ងួត បិទវាឱ្យបានឆាប់តាមដែលអ្នកអាចធ្វើបាន។

 

8 12 2019 12 50 24 PM

Credit to Instagram: yukininchan

៨ កុំទុកកុំទុកចង្កឹះអោយឈរក្នុងចានអាហាររបស់អ្នក។

ចង្កឹះបញ្ឈរស្រដៀងនឹងធូបសម្រាប់អ្នកស្លាប់ ។ ព្រលឹងខ្មោចអនាថាអាចយល់ច្រឡំថាអាហាររបស់អ្នកជាតង្វាយរបស់គេហើយព្រលឹងទាំងនោះអាចចូលសណ្ឋិតក្នុងខ្លួនអ្នកដើម្បីទទួលទានវា។

 

8 12 2019 12 50 48 PM

Credit to Instagram: eboni.sade

៩ កុំចំហរទ្វារខាងមុខ។

ការចំហរទ្វារផ្ទះអ្នកអាចជាការអញ្ជើញព្រលឹងខ្មោចចូលក្នុងទីស្នាក់អាស្រ័យរបស់អ្នក។ រក្សាថាមពលអវិជ្ជមានចេញដោយបិទទ្វារ។

 

8 12 2019 12 51 15 PM

Credit to Instagram: eboni.sade

សូមបញ្ជាក់ថានេះគ្រាន់តែ​ ជាជំនឿតៗគ្នារបស់បងប្អូនចំនួន ប៉ុណ្ណោះ។ ចុះ បងប្អូនជឿឬទេ?

ប្រភព Asianone

ប្រែសម្រួល Geo

ត្រួតពិនិត្យ Rey & Serpent