បើគិតពិខ្ទង់ប្រមាណជា ៧ ទៅ៨ ឆ្នាំមុន គឺជាលើកដំបូងដែលភេសជ្ជៈប្រភេទតែបៃតងចាប់ផ្តើមចូលមកស្រុកខ្មែរ និងមានការពេញនិយមទទួលទានពីសំណាក់មិត្តយុវវ័យជំនាន់នោះ។
ជាក់ស្តែង ហាងតែបៃតងល្បីៗដែលសម្បូរយុវវវ័យជួបជុំគ្នានោះមានដូចជា ហាង Home Dupain ហាង Milk Green Tea និងហាង MoMo ដែលមួយថ្ងៃៗមានយុវវ័យគ្រប់ស្រទាប់វណ្ណៈមកទទួលទាន ជជែកគ្នាលេង លេងហ្គីតា ដែលស្ទើរតែអាចនិយាយបានថាជាទីកន្លែងរាប់អានមិត្តថ្មីៗតែម្តង។
អ្វីដែលកាន់តែចាប់អារម្មណ៍កានជំនាន់នោះ យុវវ័យភាគច្រើនដែលមកទទួលទានតែបៃតងតុបតែងខ្លួនដោយសំលៀកបំពាក់ស្អាតៗ ឯម៉ូតសក់វិញមិនខុសពីទៅស៊ីការទេ ដោយស្រីៗនិយមម៉ូតសក់ប៉ៅង ឯប្រុសៗលេងម៉ូតសក់ស្រួចៗ ឬកាំប្រម៉ាដោយការលាបជែល។
តោះ! ដើម្បីឱ្យរង់ចាំយូរ សូមអញ្ជើញទស្សនាកម្រងរូបភាពយុវវ័យមកជួបជុំគ្នាផឹក Milk Green Tea ទាំងអស់គ្នាដូចខាងក្រោម ៖