ជួយShareលើកទឹកចិត្តផង! កីឡាករចាន់ រតនា បាននាំមុខមាត់ថ្មីអោយកម្ពុជាដោយផ្តួល កីឡាករ Gustavo Balart ក្នុងព្រឹត្តិការណ៍ ONE: Dreams of Gold – Kalib9 កីទ្បា | Pelklas

ជួយShareលើកទឹកចិត្តផង! កីឡាករចាន់ រតនា បាននាំមុខមាត់ថ្មីអោយកម្ពុជាដោយផ្តួល កីឡាករ Gustavo Balart ក្នុងព្រឹត្តិការណ៍ ONE: Dreams of Gold

មុននេះបន្តិច កីឡាករចាន់រតនាវ័យ 33 ឆ្នាំនៃប្រទេសកម្ពុជាបាន សាងកិត្តិយសជូនជាតិ ដោយបាន បានយកជ័យជំនះលើកីឡាករ Gustavo “El Gladiador” Balart វ័យ 32 ឆ្នាំមកពីប្រទេសគុយបាក្នុងព្រឹត្តិការណ៍ ONE: Dreams of Gold ។ ONE Championship នឹងរៀបចំព្រឹត្តិការណ៍ប្រកួត នៅសង្វៀន Impact Arena ទីក្រុងបាងកកប្រទេសថៃនៅថ្ងៃទី ១៦ ខែសីហាឆ្នាំ ២០១៩ ។

68799181_2387858477962829_494013954499018752_o

67960545_2387858877962789_5579398367043125248_n

Credit Photo MMA CAMBODIA

រតនាជាគ្រូគុនយុទ្ធក្រមខមបានកើតនៅក្នុងជំរុំជនភៀសខ្លួននៅប្រទេសថៃ។ គាត់គឺជាកូនប្រុសរបស់គ្រូ សិល្បៈគុនខ្មែរ Yuttakhun Khom កាលនោះគាត់មានអាយុ ១៧ ឆ្នាំនៅពេលគាត់បានចាប់ផ្តើមប្រកួតកម្មវិធីប្រដាល់គុនខ្មែរ។បច្ចុប្បន្ននេះរតនាជាកីឡាករមានឈ្មោះបោះសំឡេងក្នុងការប្រកួត MMA ដែលទទួលបានជ័យជំនះ ៦ លើកនិងចាញ់ ៣ លើក។ គាត់កំពុងហ្វឹកហាត់ក្នុងក្លិប Selapak និង Fight For Good MMA ក្នុងរាជធានីភ្នំពេញប្រទេសកម្ពុជា។

68934795_1624720914331171_3180687436061605888_n

ផ្ទុយទៅវិញ Balart បច្ចុប្បន្នទទួលជ័យជំនះ ៨ លើក និងចាញ់ ២ លើក។ គាត់កំពុងហ្វឹកហាត់ក្នុង American Top Teamនៅក្រុង Miami ក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក។

កើតនៅ Santiago de Cuba ប្រទេសគុយបានៅថ្ងៃទី ១០ ខែកុម្ភៈឆ្នាំ 1987 Balart មានកម្ពស់ 4 feet 11 inches។ គាត់ជាកីឡាករចំបាប់ ដែលឈ្នះមេដាយមាសនៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្ររបស់គាត់នៅក្នុងព្រឹត្តិការណ៍ Pan American Games ក្នុងប្រទេសម៉ិកស៊ិកក្នុងឆ្នាំ ២០១១ និងកីឡាករតំណាងឱ្យប្រទេសគុយបានៅព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅនៅទីក្រុងឡុងប្រទេសអង់គ្លេសក្នុងឆ្នាំ ២០១២ ។

គួរបញ្ជាក់ផងដែរថានេះជាជោគជ័យថ្មីមួយទៀត  បន្ទាប់ពីកម្ពុជាបានបង្កើតប្រវត្តិសាស្រ្តថ្មីរបស់ខ្លួនលើទីលានវាលស្មៅក្រោមថ្វីជើងដ៏អស្ចារ្យ​ របស់កីឡាករជម្រើសជាតិរបស់ខ្លួន ​ ដោយក្រុមបាល់ទាត់ជម្រើសជាតិ កម្ពុជា អាយុក្រោម១៨ឆ្នាំ បាន​ យកឈ្នះថៃដោយ លទ្ធផលបច្ចេកទេស ៤ ទល់នឹង​​ ៣​ និងឈ្នះក្រុមបាល់ទាត់វៀតណាម ២​ទល់១នឹង កាលពីពេលថ្មីៗកន្លងមកនេះ។

 

By Rey​​ & Geo