ភ្នំពេញ៖ អ្នកនាង គង់ ចាន់ស្រីមុំ គឺជាតារាសម្តែងដ៏ល្បី និងជាអ្នកជំនាញដ៏ជោគជ័យដោយសារតែមានមុខការងារ និងហាងរកស៊ីជាច្រើននៅក្នុងដៃ ដែលអាចហៅបានថាជាអ្នកសិល្បៈដែលជោគជ័យទាំងការងារ រកស៊ី និងមានសុភមង្គលជាមួយនឹងគ្រួសារផងដែរ។
ទោះបីជារវល់នឹងការរកស៊ី និងថែទាំគ្រួសារយ៉ាងណាក្តី អ្នកនាង គង់ ចាន់ស្រីមុំ នៅតែមានរូបសម្រស់ផូផង់ ថែមទាំងមានការងារសិល្បៈជាច្រើននៅក្នុងថៃ តែអ្នកនាងឆ្លៀតទទួលការងារសិល្បៈម្តងម្កាលពេលដែលមានពេលទំនេរតែប៉ុណ្ណោះ ដោយភាគច្រើនអ្នកនាង ទទួលថតផ្សព្វពាណិជ្ជកម្មជាស្ពត ឬសម្អាងការផ្សេងៗ។
ថ្មីៗនេះរូបភាពប៉ុន្មានសន្លឹករបស់អ្នកនាង គង់ ចាន់ស្រីមុំ ដែលគ្រងឈុតមង្គលការ បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល និងកោតសរសើរជាខ្លាំង ថាអ្នកនាងនៅតែមានរូបសម្រស់ស្រស់ស្អាតមិនចាញ់ក្រមុំនោះទេ បើទោះបីជាអ្នកនាងរៀបការ និងមានបុត្ររួចហើយក្តៅ។ ពោលឈុតពណ៌ខៀវទាំងប៉ុន្មានឈុតធ្វើឱ្យអ្នកនាងស្រស់ស្អាតលេចធ្លោខ្លាំងតែម្តង។
ដូច្នេះចង់ដឹងថាអ្នកនាងមានរូបសម្រស់ស្រស់ស្អាតយ៉ាងណាពេលគ្រងឈុតកូនក្រមុំ តោះ!តាមដានទាំងអស់គ្នា ៖