រឿងនេះកើតឡើងជាទម្លាប់របស់អ្នកទិញភាគច្រើនទៅហើយនាពេលបច្ចុប្បន្ននេះ – Kalib9 យល់ដឹង | Pelklas

រឿងនេះកើតឡើងជាទម្លាប់របស់អ្នកទិញភាគច្រើនទៅហើយនាពេលបច្ចុប្បន្ននេះ

ថ្ងៃមួយមាននារីម្នាក់ស្លៀកពាក់យ៉ាងស្រស់ស្អាត ឆើតឆាយ បានចុះពីលើឡាន ហើយដើរចូលទៅក្នុងផ្សារតូចមួយដែលនៅមិនឆ្ងាយពីផ្ទះប៉ុន្មានទេ ដោយគាត់មានបំណងចង់ទិញពងទាយកមកទុកក្នុងផ្ទះបាយ។ ពេលទៅដល់កន្លែងលក់ពងទា គាត់បានសួរស្រ្តីវ័យចំណាស់ថា “ពងទានេះលក់យ៉ាងម៉េចដែរ?” អ្នកលក់ឆ្លើយថា “មួយគ្រាប់៦០០រៀល” “តើក្មួយត្រូវការពងទាចំនួនប៉ុន្មាន?” នារីស្រស់ស្អាតប្រាប់ថា “ខ្ញុំត្រូវការ ៥០គ្រាប់” ប៉ុន្តែគិតក្នុងតម្លៃមួយគ្រាប់៥០០រៀលបានហើយព្រោះខ្ញុំយកច្រើនចឹង ។

Egg 2048476_960_720

Credit Photo: Pixabay

អ្នកលក់ហាក់រារែកចិត្តបន្ដិច ហើយក៏តបវិញថា “ច៎ាក្មួយ មិនអីទេ”។ អីចឹងជួយរើសអាល្អៗអោយខ្ញុំផង អ្នកលក់ក៏ទាញយកថង់ច្រកអោយ ព្រោះគិតក្នុងចិត្តថា “អង្គុយលក់ពេញមួយព្រឹកហើយមិនទាន់ដាច់អីបន្តិចផង” ។​

Person 1245789_960_720

Credit Photo: Pixabay

នារីស្លៀកពាក់ស្អាតឆើតឆាយ ញញឹមសប្បាយចិត្តព្រោះខ្លួនទិញពងទាបានក្នុងតម្លៃថោក រួចនាងក៏បានដើរសំដៅទៅឡានហើយបើកចេញបាត់ទៅ ។

ក្រោយមកនាងបានណាត់ជួបមិត្តភក្តិម្នាក់នៅក្នុងហាងអាហារមួយ មិត្តភក្តិនាងនឹងនាងបានកម្មង់ម្ហូបច្រើនមុខ ប៉ុន្តែពួកគេញុំាំម្ហូបនៅសល់ពេញតុ ។ បន្ទាប់ពីញុំាហើយ នាងក៏ប្រាប់មិត្តភក្កិនាងថា “​ទុកឲ្យខ្ញុំប៉ាវឯង” ភ្លាមនោះនារីស្រស់ស្អាតបានហៅគេគិតលុយ ពួកគេញុំាអស់ ២២ដុល្លារ ក៏ប៉ុន្តែនាងបានអោយអ្នកលក់ដល់ទៅ ២៥ដុល្លារ ហើយប្រាប់ថា មិនចាំបាច់អាប់លុយមកវិញទេ បន្ទាប់មកពួកគេទាំងពីរបានទៅផ្ទះរៀងៗខ្លួន។

រឿងនេះកើតឡើងជាទម្លាប់របស់អ្នកទិញភាគច្រើនទៅហើយនាពេលបច្ចុប្បន្ននេះ ប៉ុន្តែមើលទៅហាក់បីដូចជាអយុត្តិធម៌ខ្លាំងចំពោះអ្នកលក់ពងទាទៅវិញ។ គតិគួរពិចារណានោះគឺ ហេតុអ្វីបានជាយើងចំណាយលុយខ្ជះខ្ជាយទៅលើអ្នកដែលមានប្រាក់គ្រប់គ្រាន់ ដោយមិនដែលគិតដល់អារម្មណ៍អ្នកដែលត្រូវការប្រាក់ដើម្បីបំពេញភាពជីវភាពខ្វះខាតរបស់ពួកគេ។

ឪពុកខ្ញុំធ្លាប់ទិញទំនិញ ឧបករណ៍ សម្ភារៈសាមញ្ញៗពីអ្នកក្រក្នុងតម្លៃខ្ពស់ ទាំងដែលគាត់មិនត្រូវការក៏ដោយ។ មានពេលខ្លះគាត់ថែមទាំងធ្លាប់ចំណាយប្រាក់បន្ថែមសម្រាប់ពួកគេទៀតផង។ ខ្ញុំតែងឆ្ងល់ចំពោះទង្វើនេះហើយសួរគាត់ថាហេតុអ្វីបានជាគាត់ធ្វើដូច្នេះ? បន្ទាប់មកឪពុកខ្ញុំបានឆ្លើយថា "វាគឺជាសេចក្តីសប្បុរសដែលរុំដោយសេចក្តីថ្លៃថ្នូរណាកូនប្រុស"

 

ប្រែសម្រួលដោយ៖ លី ហួត

កែសម្រួលដោយ៖ Serpent

ប្រភព ហ្វេសប៊ុក