Share អោយបានដឹងផង! អតីតស្តេចប្រដាល់ អេ ភូថង ធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ

យោងតាមគណនីហ្វេសប៊ុករបស់ប្អូនស្រីលោក អេ ភូថង ឈ្មោះ អា រីយ៉ា បានអោយដឹងថា បងប្រុសរបស់នាងគឺ លោក អេ ភូថង បានធ្លាក់ខ្លួនឈឺក្នុងសភាពធ្ងន់ធ្ងរណាស់ហើយកំពុងនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់ នៅមន្ទីពេទ្យកាល់ម៉ែត្រ។

គេមិនទាន់ដឹងច្បាស់នៅឡើយទេថាអាការៈធ្ងន់ធ្ងររបស់លោក បង្កដោយជម្ងឺអ្វីនោះទេ។

ព័ត៍មាននេះបានធ្វើអោយអ្នកធ្លាប់គាំទ្រ នឹងអ្នកដែលស្រលាញ់លោក អេ ភូថង មានការអាណិត លោកជាខ្លាំង។

ទោះបីជាយ៉ាងណា យើងមានតែជូនពរអោយ អតីតអធិរាជកែងឆេះ ជង្គង់ហោះ ឆាប់ជាសះស្បើយពីជម្ងឺ និងឆាប់មានសុខភាពល្អដូចប្រក្រតីវិញ។

8 20 2019 3 39 26 PM

68801133_1232373380267444_4710230323592429568_n

68944583_1232373466934102_5211415919993028608_n

69022879_1232373346934114_3828497937432838144_n