គុណវិបត្តិនៃការទំរើសកូន – Kalib9 យល់ដឹង | Pelklas

គុណវិបត្តិនៃការទំរើសកូន

មាតាបិតា ឬអាណាព្យាបាលគ្រប់រូបសុទ្ធសឹង​ស្រលាញ់កូនរបស់ពួកគាត់គ្មានអ្វីប្រៀបបាន និងគ្មានអ្វីមកដោះដូរនឹងកូនរបស់ពួកគាត់បានទេ ។ ជាទូទៅឪពុកម្តាយទាំងឡាយស្រលាញ់ថ្នាក់ថ្នមកូនឲ្យសមនឹងចិត្តស្រលាញ់ មិនថាអ្វីដែលកូនចង់បានគឺពួកគាត់តែងតែទិញឲ្យកូន ទោះរបស់នោះពិបាករកយ៉ាងណាក៏ឪពុកម្តាយគ្រប់រូបព្យាយាមរកឲ្យកូនទាល់តែបាន​ នេះហើយជាទំហំក្តីស្រលាញ់របស់ឪពុកម្តាយ​។ ក្រៅពីក្តីស្រលាញ់​ ក៏រួមមានការប្រៀបប្រដៅ​។

មាតាបិតា មានការអប់រំទូន្មានកូនៗតាមរបៀបផ្សេងៗពីគ្នា តែពេលខ្លះដោយសារក្តីស្រលាញ់យកចិត្តទុកដាក់លើកូនហួសហេតុ ក៏អាចធ្វើឲ្យកូនក្លាយជាមនុស្សមិនល្អ ដែលជាហេតុផ្តល់ផលអវិជ្ជមានចំពោះឪពុកម្តាយជាពិសេស​គឺ​កូនខ្លួនឯងតែម្តង ។ ដូច្នេះហើយអាណាព្យាបាលគ្រប់រូបគួរតែស្រលាញ់បុត្រស្ងួនឲ្យមានកម្រិត កុំឲ្យហួសព្រំដែន បើមិនដូច្នេះទេប្រាកដជាធ្វើឲ្យកូនក្លាយជាក្មេងទំរើសតាមតែចិត្តនឹកឃើញមិនខានឡើយ។ តើការស្រលាញ់ និងធ្វើអ្វីតាមចិត្តកូនគ្រប់រឿងមានគុណវិបត្តិ ឬផលប៉ះពាល់អ្វីខ្លះ?

ខាងក្រោមនេះជាគុណវិបត្តិនៃការទំរើសកូនរបស់លោកអ្នកៈ

  • ក្លាយជាក្មេងទំនើង៖ ឪពុកម្តាយស្រលាញ់កូនខ្លាំងពេក នាំឲ្យកូនមានអំណាចក្អេងក្អាង តាមតែចិត្តខ្លួនឯង ចង់បានអ្វីត្រូវតែបានដាច់ខាត។

 

  • បំផ្លាញទ្រព្យសម្បត្តិគ្រួសារ៖ ចាយលុយខ្ជះខ្ជាយ គ្មានព្រំដែន
  • ខ្វះការអប់រំ៖ មិនស្តាប់បង្គាប់ ឌឺ រឹងរូស ឬ មើលងាយអ្នកដទៃ
  • ខ្វះសីលធម៌៖ កោងកាចពុំស្គាល់ ចាស់ទុំ ទាបខ្ពស់ ព្រហើន

Spoi

  • បាត់បង់កត្តិយសគ្រួសារ៖ ដោយសារភាពព្រហើនកោងកាច នាំឲ្យគេវាយតម្លៃថា​កូនគ្មានមេបាប្រដៅ
  • ខ្វះការប្រាស្រ័យទាក់ទងក្នុងការរស់នៅ៖ ពុំសូវមានញាតិមិត្តរាប់រក

  • ទទួលរងនូវពាក្យប្រមាទ៖​ ទទួលពាក្យគេមើលងាយថា កូនអត់ពូជ
  • ក្មេងពាល៖ ឈានដល់ការវាយ កាប់ចាក់គ្នា បង្កើតជាក្រុមបងធំ បងតូច បង្កជម្លោះនិង ភាពអាណាធិបតេយ្យក្នុងសង្គម។

Silhouette 2480321_960_720

ដោយ ស្រេង ស្រីណាង

កែសម្រួលដោយ Serpent

ផ្តល់សិទ្ធិដោយ Happylearnnews