មហាសេដ្ឋី ១០ រូបពីសម័យមុនដែលធ្វើឱ្យមហាសេដ្ឋីសម័យបច្ចុប្បន្នមើលទៅសាមញ្ញ

ពេលខ្លះវាហាក់ដូចជាមហាសេដ្ឋីនាពេលបច្ចុប្បន្នដូចជា Bill Gates ឬ Warren Buffett គឺជាអ្នកមានបំផុតលើពិភពលោកបើធៀបពីសម័យមុនរហូតដល់បច្ចុប្បន្ននេះ។ ប៉ុន្តែទោះបីយើងមិនគិតអំពីបុគ្គលិកមហាសេដ្ឋីមុនៗក្នុងប្រវត្តិសាស្រ្តដូច ជា ព្រះចៅ Alexander the Great អធិរាជ​ Genghis Khan ព្រះមហាក្សត្រ Solomon អធិរាជរ៉ូម៉ាំងជាច្រើននិងព្រះចៅផារ៉ាអុងនៃប្រទេសអេហ្ស៊ីប (ដោយសារតែមិនមានព័ត៌មានជាក់លាក់អំពីទ្រព្យសម្បត្តិដែលពួកគេមាន) លុយដែលមហាសេដ្ឋីសម័យបច្ចុប្បន្នមាន នៅតែមិនអាចប្រៀបធៀបទៅនឹងលុយមហាសេដ្ឋីកាលពីមុនមានបានឡើយ។

យោងតាមការស្រាវជ្រាវដែលធ្វើឡើងដោយគេហទំព័រ Business Insider និងអ្នកស្រាវជា្រវផ្សេងទៀតដែលបានពិនិត្យបណ្ណសារ និងធ្វើការកែតម្រូវស្ថិតិអតិផរណា Bright Side សូមនាំអ្នកឱ្យធ្វើដំណើរទៅកាន់អតីតកាលមួយរយៈ។ សូមពិនិត្យមើលអ្នកដែលមានបំផុតទាំង ១០ នាក់នៃសហស្សវត្សរ៍ចុងក្រោយហើយស្វែងយល់ពីរបៀបដែលពួកគេក្លាយជាអ្នកមាននិងវិធីប្រើលុយរបស់ពួកគេ។

១០. មហាសេដ្ឋី Cornelius Vanderbilt មានទ្រព្យ សរុប១៨៥ ពាន់លានដុល្លារ។

Cornelius Vanderbilt ដែលជាអ្នកជំនួញល្បីល្បាញបំផុតម្នាក់ក្នុងប្រវត្តិសាស្ត្រអាមេរិកបានក្លាយជាអ្នកមានដោយសារតែគាត់បានបង្កើតផ្លូវដែកនិងខ្សែដឹកជញ្ជូននៅទសវត្សឆ្នាំ ១៨០០ ។ ក្នុងកំឡុង នៃឆ្នាំដែលទទួលបានជោគជ័យបំផុត ទ្រព្យសម្បត្តិរបស់ Cornelius Vanderbilt មានចំនួនប្រហែល ១៨៥ ពាន់លានដុល្លារ។ ប្រាក់ភាគច្រើនរបស់ រកបានក្នុងកំឡុងពេលពង្រីកអាណាចក្រផ្លូវដែករបស់គាត់បន្ទាប់ពីសង្គ្រាមស៊ីវិល។

៩. លោក Henry Ford មានទ្រព្យ សរុប១៩៩ ពាន់លានដុល្លារ។

លោក Henry Ford គឺជាមនុស្សម្នាក់ដែលលេចធ្លោជាងគេនៅក្នុងវិស័យអាជីវកម្មអាមេរិច។ ទ្រព្យសម្បត្តិផ្ទាល់ខ្លួនដែលគាត់មានគឺមិនតិចជាង ២០០ ពាន់លានដុល្លារទេ។ លោក Ford  មិនត្រឹមតែបានចាប់ផ្តើមសាជីវកម្មរបស់គាត់ និង មានភាពល្បីល្បាញដោយសារវិធីសាស្រ្តបដិវត្តរបស់គាត់ក្នុងការផលិតរថយន្តប៉ុណ្ណោះទេ គាត់ថែមទាំងជាអ្នកត្រួសត្រាយផ្លូវដំបូងខាងអាជីវកម្ម និងឧស្សាហកម្មផងដែរ។ គាត់បានកំណត់ប្រាក់ខែសម្រាប់កម្មកររបស់គាត់ខ្ពស់ជាង អ្វីដែលត្រូវបានគេគិតជាមធ្យមនៅគ្រានោះ ហើយគាត់បានបង្កើតគំនិតក្នុងការផលិតយាន្តយន្តដែលស្រដៀងផលិតផលដើម តែមានតម្លៃថោកជាង។ វា ធ្វើឱ្យគាត់បង្កើតឡានដែលមានតំលៃថោក និង សមរម្យសម្រាប់មនុស្សដែលមាន ជីវភាពមធ្យម ។

៨- លោក Muammar Gaddafi មានទ្រព្យ សរុប ២០០ ពាន់លានដុល្លារ។

មនុស្សស្ទើរតែជុំវិញពិភពលោកដែលស្គាល់ឈ្មោះរបស់គាត់។ គេជឿថាលោកកាដាហ្វីមានទ្រព្យសម្បត្តិដែលត្រូវបានគេប៉ាន់ស្មានថាមានប្រហែល ២០០ ពាន់លានដុល្លារដែលលោកបានរកបានក្នុងរយៈពេល ៤២ ឆ្នាំក្នុងកំឡុងពេលនៃការកាន់អំណាចរបស់គាត់នៅលីប៊ី។

លោក Gaddafi ពិតជាអ្នកនយោបាយ និងជាអ្នកគ្រប់គ្រងប្រទេសម្នាក់ប្រកបដោយភាពចម្រូងចម្រាស ប៉ុន្តែលោកបានធ្វើប្រយោជន៍ជាច្រើនសម្រាប់ប្រទេសរបស់លោក។ ឧទាហរណ៍គាត់បានបង្កើតទន្លេសប្បនិមិត្តឈ្មោះ Great Man-Made ដែលបច្ចុប្បន្ននេះវាបានផ្គត់ផ្គង់ទឹកដល់តំបន់វាលខ្សាច់នៅលីប៊ី។ យោងទៅតាមអ្នកជំនាញមួយចំនួននេះគឺជាគម្រោងប្រព័ន្ធធារាសាស្រ្តធំបំផុតនៅក្នុងប្រវត្តិសាស្រ្តនៃមនុស្សជាតិទាំងមូល។ ប្រភពទឹកស្អាត ៦.៥ ម៉ែត្រគូបត្រូវបានផ្គត់ផ្គង់ដល់ប្រជាជនជារៀងរាល់ថ្ងៃ។

របបកាដាហ្វីត្រូវបានផ្តួលរំលំកាលពីឆ្នាំ ២០១១ ក្នុងអំឡុងសង្គ្រាមស៊ីវិល។

៧. សេ្តចសឹកសង្រ្គាម William ទី១ មានទ្រព្យ សរុប ២០៩-២២៩ ពាន់លានដុល្លារ។

យោងតាមការប៉ាន់ស្មានផ្សេងៗពីគ្នា ព្រះមហាក្សត្រ William ទី ១ មានទ្រព្យ ប្រហែល ២០៩-២២៩ ពាន់លានដុល្លារ។ ព្រះមហាក្សត្រ William ទី ១គឺ ជាស្តេចទីមួយនៃប្រទេសអង់គ្លេសបន្ទាប់ពីការឈ្លានពានរបស់ជនជាតិបារាំងខាងជើងនៅឆ្នាំ ១០៦៦។ រជ្ជកាលរបស់ស្តេច William មានផលវិបាកយ៉ាងច្រើនកើតឡើងចំពោះប្រទេសជាតិ គាត់បានបង្កើតចក្រភពអង់គ្លេសរួបរួម គាត់បង្កើតកងទ័ពនិងកងនាវា គាត់បានបង្កើតសៀវភៅប្រវត្តិសាស្រ្តមួយឈ្មោះ Domesday Book  ហើយគាត់បានចាប់ផ្តើមសាងសង់បន្ទាយថ្ម ដែលជាប៉មទីមួយក្នុងចំណោមប៉មដ៏ទៃទៀតដែលត្រូវបានសាងសង់ឡើងនៅឆ្នាំ ១០៧៨ ។

៦. មហាសេដ្ឋី Jakob Fugger មានទ្រព្យ សរុប ២២១ ពាន់លានដុល្លារ។

លោក Jakob Fugger ប្រហែលជាគាត់ពុំសូវមានភាពល្បីល្បាញដូចមនុស្សដទៃនៅក្នុងចំណោមបុគ្គលល្បីៗផ្សេងទៀតទេ ប៉ុន្តែលោកក៏មានទ្រព្យច្រើនដូចដែលពួកគេមាននោះដែរ។ ដោយសារជំនាញធនាគារនិងពាណិជ្ជកម្មរបស់គាត់ គាត់រកប្រាក់បានប្រហែល ២២១ ពាន់លានដុល្លារ។ Jakob Fugger កើតនៅឆ្នាំ ១៤៥៩ និងបានស្លាប់នៅឆ្នាំ ១៥២៥ នៅ Augsburg ប្រទេសអាល្លឺម៉ង់។ គាត់បានកសាងទ្រព្យសម្បត្តិរបស់គាត់ភាគច្រើនដោយលក់វាយនភណ្ឌនៅប្រទេសអ៊ីតាលីហើយគាត់ក៏បានជីករកមាសនិងប្រាក់នៅប្រទេសហុងគ្រី និង តំបន់ Bohemia ។

៥. លោក Mir Osman Ali Khan ទ្រព្យសរុបចំនួន២៣០ ពាន់លានដុល្លារ។

អ្នកប្រហែលជាមិនធ្លាប់លឺឈ្មោះរបស់គាត់ទេមើលទៅ ប៉ុន្តែលោក Mir Osman Ali Khan ជាអ្នកមានម្នាក់ក្នុងចំណោមមហាសេដ្ឋីមានជាងគេបំផុតនៅលើពិភពលោក។ នៅពេលដែលគាត់ឡើងជាអ្នកគ្រប់គ្រងរដ្ឋ Hyderabad ក្នុងប្រទេសឥណ្ឌាគាត់បានបង្កើតទ្រព្យសម្បត្តិរបស់គាត់មានទំហំរហូតដល់ ២៣០ ពាន់លានដុល្លារ។ ក្រោយមរណភាពរបស់ឪពុកគាត់នៅឆ្នាំ ១៩១១ គាត់បានក្លាយអ្នកស្នងតំណែងបន្តហើយ គ្រប់គ្រងរដ្ឋ Hyderabad អស់រយៈពេល ៣៧ ឆ្នាំ។ គាត់បានជួយអភិវឌ្ឍការអប់រំ អគ្គិសនី និងផ្លូវដែកនៅក្នុងតំបន់នោះ។

៤ ព្រះមហាក្សត្រ Nicholas Alexandrovich រាជវង្ស Tsesarevich នៃប្រទេសរុស្ស៊ី មានទ្រព្យសរុបចំនួន ៣០០ ពាន់លានដុល្លារ។

ទ្រព្យសម្បត្តិរបស់ Nicholas Alexandrovich នៃខ្សែរាជវង្ស Tsesarevich នៃប្រទេសរុស្ស៊ីត្រូវបានគេប៉ាន់ស្មានថាមានចំនួន ៣០០ ពាន់លានដុល្លារ។ ប្រាក់ចំណូលផ្ទាល់ខ្លួនរបស់គាត់រួមមានដីដែលគាត់កាន់កាប់ និងទ្រព្យសម្បត្តិនៅក្នុងវិស័យឧស្សាហកម្មនិងពាណិជ្ជកម្មផងដែរ។ ចាប់តាំងពីព្រះវិហារ Orthodox  របស់រុស្ស៊ីបានប្រកាសគាត់ថា នីកូឡាសទី ២ មកគាត់ក៏អាចត្រូវបានគេដាក់ឈ្មោះថាជា “ជនបរិសុទ្ធដែលមានជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រ” ។

៣- លោក Andrew Carnegie មានទ្រព្យសរុបចំនួន ៣១០ ពាន់លានដុល្លារ។

លោក Andrew Carnegie គឺជាអ្នកជំនួញដែលមានទ្រព្យសម្បត្តិនិង មានអំណាចមិនគួរឱ្យជឿម្នាក់។ គាត់មានភាពល្បីល្បាញនៅពាក់កណ្តាលសតវត្សរ៍ទី ១៩ ។ Carnegie កើតនៅប្រទេសស្កុតឡេនហើយគាត់កើតក្នុងត្រកូលគ្រួសារក្រីក្រមួយដែលបានផ្លាស់ទៅរស់នៅសហរដ្ឋអាមេរិកនៅចុងទសវត្សឆ្នាំ ១៨៤០ ។ បន្ទាប់ពីការធ្វើវិនិយោគដ៏ជោគជ័យមួយចំនួនក្នុងក្រុមហ៊ុនជាបន្តបន្ទាប់លោក Carnegie បានបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនរបស់គាត់ U S Steel ឬ ផលិតផលដែក របស់សហរដ្ឋអាមេរិកដែលធ្វើឱ្យគាត់ក្លាយជាអ្នកមានបំផុតរកបានប្រាក់ចំនួន ៣១០ ពាន់លានដុល្លារ។ គាត់ត្រូវបានគេស្គាល់ផងដែរថាជាបុរសម្នាក់ដែលបានចំណាយប្រាក់ភាគច្រើនទៅលើកម្មវិធីមនុស្សធម៌ផ្សេងៗដូច្នេះគាត់ត្រូវបានគេចងចាំថាជាបុគ្គលម្នាក់ដែលមានចិត្តសប្បុរសនិងមានឥទ្ធិពលបំផុតនៅក្នុងពិភពលោក។

២- លោក John Rockefeller ទ្រព្យសរុបចំនួន ៣៤០ ពាន់លានដុល្លារ។

ឈ្មោះ John Rockefeller ពិតជាមានន័យច្រើនណាស់ សម្រាប់ប្រវត្តិសាស្ត្រអាមេរិកហើយទ្រព្យសម្បត្តិរបស់គាត់ត្រូវបានប៉ាន់ស្មានថាមានចំនួន ៣៤០ ពាន់លានដុល្លារ។ សូម្បីតែសព្វថ្ងៃនេះវាស្ទើរតែជាទ្រព្យសម្បត្តិដ៏ច្រើនធំបំផុតដែលមិនធ្លាប់មាន។ គាត់បានកើតនៅឆ្នាំ ១៨៣៩ នៅទីក្រុងញូវយ៉កហើយគាត់បានក្លាយជាស្ថាបនិក នៃស្ថាបនិកក្រុមហ៊ុនប្រេងឥន្ទនៈ។ Rockefeller ត្រូវបានគេស្គាល់ផងដែរថាជាសប្បុរសជន នៅពេលដែលគាត់នៅមានជីវិតគាត់បានបង្កើតមហាវិទ្យាល័យចំនួន ២ គឺសាកលវិទ្យាល័យChicago និងសាកលវិទ្យាល័យ Rockefeller ។ គាត់បានទទួលមរណភាពនៅឆ្នាំ ១៩៣៧ ក្នុងជន្មាយុ ៩៧ ឆ្នាំ។

១. ព្រះមហាក្សត្រ Mansa Musa មានទ្រព្យសរុបចំនួន ៤០០ ពាន់លានដុល្លារ។

មហាសេដ្ឋីដែលមានបំផុតដែលធ្លាប់ឈានជើងដើរលើភពផែនដីនេះគឺ Mansa Musa ឬ Musa ទី១ មកពីប្រទេសម៉ាលី។ នៅពេលដែលគាត់កំពុងឡើងសោយរាជ្យក្នុងប្រទេសម៉ាលីគាត់មានទ្រព្យសម្បត្ដិដែលនឹងមានតម្លៃប្រហែល ៤០០ ពាន់លានដុល្លារសព្វថ្ងៃ។ ព្រះមហាត្សត្រ Musa កើតនៅឆ្នាំ ១២៨០ និងមុនឆ្នាំ ១៣៣៧ គាត់បានរស់នៅដូចជាអ្នកកាន់សាសនាឥស្លាមធម្មតា។ គាត់បានសាងសង់មជ្ឈមណ្ឌលអប់រំនិងវិហារអ៊ីស្លាមជាច្រើននៅជុំវិញទ្វីបអាហ្វ្រិក។

គ្រាន់តែជាការប្រៀបធៀប៖ អ្នកមានបំផុតនៅរស់រានមានជីវិតបច្ចុប្បន្នគឺ ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos មានទ្រព្យ ប្រហែល ១៣១ ពាន់លានដុល្លារ និង ស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gate ដែលមានទ្រព្យសម្បត្តិ ៩៦.៥ កោដិដុល្លារ ហើយជាមនុស្សទី ២ ក្នុងបញ្ជីអ្នកមានបំផុតលើពិភពលោក។

យើងភាគច្រើនមានការលំបាកក្នុងការស្រមៃមើលចំនួនទឹកប្រាក់ដែលមានទំហំធំធេងដល់ទៅរាប់ពាន់លានដុល្លារ។ ដើម្បីប្រមើលឃើញថាបុគ្គលទាំងនេះមានកម្រិតណា តោះប្រៀបធៀបលុយរបស់ពួកគេជាមួយមនុស្ស និងរបស់ដែលប្រហាក់គ្នាប្រហែលគ្នា។

ឧទាហរណ៍ម្ចាស់ក្រុមហ៊ុន Microsoft ដែលធ្លាប់ជាមនុស្សម្នាក់ក្នុងចំណោមអ្នកមានបំផុតនៅលើពិភពលោកអស់រយៈពេលជាយូរមកហើយ គឺក្រីក្រជាងលោក Mansa Musa ដែលជាអធិរាជនៃប្រទេសអាហ្វ្រិកម៉ាលីដែលមនុស្សជាច្រើនមិនធ្លាប់បានលឺ។

 

 

ប្រសិនបើហេនរីហ្វដនៅរស់សព្វថ្ងៃគាត់នឹងអាចទិញអាគារអាណាចក្ររដ្ឋចំនួន ៧៩ ដែលជាអគារខ្ពស់ជាងគេលំដាប់ទី ៥ នៅសហរដ្ឋអាមេរិក។

 

 

 

ព្រះចៅ នីកូឡាទី ២ នៃប្រទេសរុស្ស៊ីអាចបង្កើតស្រុកបានប្រហែល ២៥ ដូចជាទីក្រុងមូស្គូ។

 

តើអ្នកនឹងធ្វើអ្វីខ្លះប្រសិនបើអ្នកបានក្លាយជាមហាសេដ្ឋី?

Preview photo credit wikipedia, obrienillustration / instagram

ប្រភព៖ brightside.me

ប្រែសម្រួល Geo

ត្រួតពិនិត្យ Serpent & Rey