ភ្នំពេញ៖ កញ្ញា នីឡា តារាកំប្លែងប្រចាំទូរទស្សន៍ CTN និងត្រូវជាកូនស្រីរបស់អ្នកដឹកនាំកម្មវិធីប្រចាំទូរទស្សន៍ CTN លោកតាវ៉ិចទ័រ បន្ទាប់ពីបានសាងស្នេហ៍ និងភ្ជាប់ចំណងនិស្ស័យជាមួយគូដណ្តឹងថ្មីជាផ្លូវការ ពេលនេះកញ្ញា ក៏ជិតចូលរោងការហើយដែរ។
ដោយការពីមុនកញ្ញា ក៏បានប្រកាសថានឹងចូលរោងការឆ្នាំ ២០២១ តែបែរជាថ្មីៗនេះបានកែប្រែមករៀបការឆ្នាំក្រោយដែលជាឆ្នាំ ២០២០ វិញ ថែមទាំងបានទម្លាយរូបថតជាមួយនឹងគូដណ្តឹងរូបសង្ហាមិនចាញ់តារាផងដែរ។
រូបភាពជាច្រើនសន្លឹក ដែលជារូប Pre-Wedding មើលទៅស្រស់ស្អាតខ្លាំងណាស់ ថែមទាំងមានភាពស័ក្តសមគ្នាទៀតផង។ ដោយនៅក្នុងនោះ ក៏មានមិត្តភក្តិ និងអ្នកគាំទ្រជាច្រើនបានសម្តែងនូវការអបអរ ថែមទាំងជូនពរគូស្នេហ៍ទាំង២ឱ្យស្រលាញ់គ្នា និងមានសុភមង្គលជាដរាបទៀតផង៕
សូមទស្សនារូបភាពខាងក្រោមនេះ ៖