ឱ្យរៀងថ្ងៃក្រោយ! ​ប្រហែសណាស់ភ្លេចទូរស័ព្ទ iPhone XS max នៅលើ ​PassApp បែរជាជួបរឿងហួសចិត្តមួយនេះ!

ខេត្តព្រះសីហនុ៖ ពីតជារឿងគួរឱ្យភ្ញាក់ផ្អើល និងរំភើបចិត្តជាខ្លាំង  ចំពោះទឹកចិត្តនៅក្នុងនាមជាខ្មែរដូចគ្នា  ដែលធ្វើឱ្យផ្ទុះការសរសើរពេញបណ្តាញសង្គមក្រោយនារីម្នាក់បានភ្លេចទូរស័ព្ទដៃស៊េរីទំនើបចុងក្រោយរបស់ខ្លួនដោយការប្រហែស  តែបែរជាបានអ្នករត់ ​PassApp  រក្សាទុកឱ្យដោយភាពស្មោះត្រង់ទៅវិញ។

តាមរយៈគណនីហ្វេសប៊ុកម្ចាស់ទូរស័ព្ទមានឈ្មោះ  Mey Liang បានសរសេររៀបរាប់ថា៖

« ភ្លេចទូរសព្ទ័( iPhone XS max )នៅលើ PassApp ភ័យឡើងចង់យំផងអីផង.. ចុះពី Passapp គាត់បាន៥នាទី Call ទៅលេខគាត់អត់ចូលទៀត... ហើយក៏នឹកឃើញ call ទៅលេខទូរសព្ទ័ខ្លួនឯង.. សំខាន់ទូរសព្ទ័ដាក់ silent ទៀត.. call ទៅពីរបីដង.. គាត់ក៏លើកហើយប្រាប់ថាគាត់អត់ដឹងថាញ៉ុមភ្លេចសោះ.. ភ្ញៀវអ្នកជិះបន្ទាប់ពីញ៉ុមហ្នឹងអ្នកហុចអោយគាត់ទេ.. ហើយគាត់ក៏ប្រាប់ថា ២០នាទីទៀតចាំគាត់យកអោយវិញ.. ឥលូវគាត់កំពុងតែជាប់ដឹកភ្ញៀវដែលហុចទូរសព្ទ័អោយមិញ.. ក្នុងចិត្តគិតថាគាត់យកអោយមែនក៏អត់.. តែសង្ឃឹមថាគាត់យកមកអោយចុះ.. អង្គុយចាំគាត់គ្រប់២០នាទី ហើយក៏ call ទៅគាត់រហូត.. ល្មមតែគាត់ជិះមកដល់.. គាត់លើកហើយក៏ប្រាប់ថាគាត់នៅមុខហ្នឹង.. ហើយអរឡើងចង់ហោះ.. ក៏អោយប្រាក់គាត់បន្តិចបន្តួចទៅ..

អរគុណខ្លាំងណាស់លោកពូដែលយកមកអោយវិញ.. 😇 ពូមនុស្សល្អ សូមឲពូជួបតែសំណាងល្អ និង រកសុីមានបានណា» ។

ក្រោយពីជួបរឿងបែបនេះ ​មានអ្នកលេងសង្គមជាច្រើនបានសម្តែងនូវក្តីត្រេកអរជំនួសម្ចាស់ទូរស័ព្ទជាខ្លាំង និងកោតសរសើរដល់ម្ចាស់កង់៣ ​PassApp  ដែលមានទឹកចិត្តស្មោះត្រង់ ប្រគល់ដល់ម្ចាស់ទូរស័ព្ទវិញបែបនេះ៕


12

69174836_2911617642397398_4039308019085869056_n

69335264_2911617922397370_5808844281728729088_n