Source: Crux Now
Mary Teresa Bojaxhiu ដែលជាទូទៅត្រូវបានគេស្គាល់ថា Mother Teresa (១៩១០-១៩៩៧) គឺជាដូនជីនៃសាសនាកាតូលិករ៉ូមម្នាក់ដែលបូជាជីវិតជួយដល់មនុស្សក្រីក្រ និងខ្វះខាតជុំវិញពិភពលោក ។ គាត់បានចំណាយពេលវេលាជាច្រើនឆ្នាំនៅ Calcutta ក្នុងប្រទេសឥណ្ឌាដែលជាកន្លែងគាត់បានរកឃើញសាសនទូតដែលមានចិត្តចូលរួមជួយក្នុងសកម្មភាពសប្បុរសធម៌ ។
ខាងក្រោមនេះ គឺជាសម្រង់សម្ដីទាំង ១៥របស់គាត់ដែលជួយបំផុសគំនិតរបស់អ្នក៖
១. សន្តិភាពផ្ដើមចេញពីស្នាមញញឹម ។
Source: cnn.com
២. ត្រូវមានភាពជឿជាក់ក្នុងរឿងតូចតាចព្រោះភាពរឹងមាំសិ្ថតត្រង់ភាពជឿជាក់នេះហើយ ។
Source: Reason Breeds Insanity
៣. ក្ដីស្រលាញ់ដ៏ខ្លាំងមិនមែនស្ថិតត្រង់ការវាស់ស្ទង់នោះទេ តែស្ថិតត្រង់ការផ្ដល់ឲ្យ ។
Source: BBC.com
៤. មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចធ្វើរឿងអស្ចារ្យបានទាំងអស់នោះទេ ប៉ុន្ដែយើងអាចធ្វើរឿងបន្ដិចបន្តួចដោយក្ដីស្រលាញ់ពិតប្រាកដ ។
Source: asianews.it
៥. ពាក្យល្អអាចខ្លី និងងាយនិយាយ ប៉ុន្តែអត្ថន័យនៃពាក្យទាំងនោះគ្មានទីបញ្ចប់ឡើយ ។
Source: notiziesecche.it
៦. ប្រសិនបើអ្នកមិនអាចផ្ដល់ចំណីអាហារដល់មនុស្សរាប់រយនាក់បានទេ ដូច្នេះផ្ដល់ឲ្យត្រឹមតែម្នាក់ក៏បាន ។
Source: Fitness with Susana
៧. ខ្ញុំបានរកឃើញគំនិតដ៏ចម្លែកមួយដែលថា ប្រសិនបើអ្នកស្រលាញ់រហូតដល់ឈឺចាប់ នោះការឈឺចាប់នឹងលែងមានទៀតឡើយ គឺមានក្ដីស្រលាញ់កាន់តែខ្លាំងថែមទៀត ។
Source: Odyssey
៨. ភាពក្រខ្សត់ដែលអាក្រក់បំផុតគឺភាពឯកា និងអារម្មណ៍ដែលគ្មានអ្នកស្រលាញ់ ។\
Source: dailyasianage.com
៩. ប្រសិនបើអ្នកចាំតែវាយតម្លៃមនុស្សគ្រប់គ្នា នោះអ្នកនឹងគ្មានពេលវេលាផ្ដល់ក្ដីស្រលាញ់ដល់ពួកគេឡើយ ។
Source: the advocate
១០. តើអ្នកអាចធ្វើអ្វីបានដើម្បីលើកកម្ពស់សន្តិភាពពិភពលោក? ត្រង់នោះគឺ អ្នកត្រូវផ្ដើមក្ដីស្រលាញ់ជាមួយនឹងគ្រួសារនៅផ្ទះ ។
Source: telegraph.co.uk
១១. ព្រះមិនតម្រូវឲ្យយើងជោគជ័យនោះឡើយ ត្រឹមតែឲ្យយើងចេះព្យាយាមប៉ុណ្ណោះ ។
Source: CBS News
១២. មិនសំខាន់ថាតើយើងផ្ដល់ឲ្យច្រើនប៉ុណ្ណានោះទេ តែក្ដីស្រលាញ់ដែលយើងមានក្នុងការផ្ដល់ឲ្យនោះទើបសំខាន់ ។
Source: Mother Teresa - Weebly
១៣. ភាពរីករាយគឺជាបណ្ដាញនៃក្តីស្រលាញ់ដែលអ្នកអាចពាល់ត្រូវវិញ្ញាណ ។
Source: finansialku.com
១៤. យើងត្រូវជួបគ្នាដោយស្នាមញញឹមចំពោះគ្នាទៅវិញទៅមក ព្រោះស្នាមញញឹមគឺជាចំណុចចាប់ផ្ដើមនៃក្ដីស្រលាញ់ ។
Source: whitneyjohnson.com
១៥. យើងមិនចាំបាច់ត្រូវការសព្វាវុធដើម្បីនាំមកនូវសន្តិភាពនោះទេ ប៉ុន្តែយើងត្រូវការក្ដីស្រលាញ់ និងសេចក្ដីអាណិតអាសូរ ។
Source: paulsohn.org
ប្រែសម្រួលដោយ៖ Serpent
កែសម្រួលដោយ៖ Geo & Rey
ប្រភព៖ My Mother Mary