បញ្ហាចរាចរណ៍បានកើតឡើងជារៀងរាល់ថ្ងៃ មិនថាទីរួមខេត្ត ឬរាជធានីឡើយ ហើយជាពិសេសមានករណីគ្រោះចរាចរជាច្រើនបានកើតឡើងពីមួយថ្ងៃទៅមួយថ្ងៃមានមនុស្សស្លាប់ និងរបួសដោយសារការបើកបរក្នុង ស្ថានភាពខុសៗគ្នា គឺមានខ្លះដោយ ងងុយគេង សេពគ្រឿងស្រវឹង បើកបរមិនប្រុងប្រយ័ត្ន មិនបានរៀនបើកបរត្រឹមត្រូវ និងការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចក្នុងពេលកំពុងបើកបរជាដើម ។ ក្រៅពីភាពបង្កឲ្យមានគ្រោះចរាចរ ជាក់ស្តែងយើងក្រឡេកមកមើលការកកស្ទះចរាចរវិញម្តងយើងឃើញថា ជាពិសេសគឺ ក្នុងទីក្រុងភ្នំពេញ ដោយសារតែជាទីប្រជុំជនមានប្រជាជនមកពីគ្រប់បណ្តាខេត្ត មករស់នៅក្រោមហេតុផលផ្សេងពីគ្នា អ្នកខ្លះមកភ្នំពេញដើម្បីរកការងារធ្វើ បន្តការសិក្សា ការរៀបអាពាហ៍ពិពាហ៍ ប្រកបអាជីវកម្ម លក់ដូរ ធ្វើជំនួញ ។
យ៉ាងណាមិញ ការគោរពច្បាប់ចរាចរណ៍របស់ប្រជាជនកម្ពុជាមួយចំនួននៅមានកម្រិត គឺអ្នកបើកបរមួយចំនួនគោរពច្បាប់តែនៅពេលមាន ប៉ូលីសចរាចរប៉ុណ្ណោះ ។ វាពិតជាសំខាន់ណាស់ដែលគ្រប់គ្នាគួរ គោរពច្បាប់ ព្រោះការគោរពច្បាប់ចរាចរបានផ្តល់គុណប្រយោជន៍ជាច្រើនដូចជា៖
By Srey Nang
Edited by Serpent
ផ្តល់សិទ្ធិដោយ Happylearnnews