ការស្រឡាញ់មិនមែនជាល្បែងទេ បើស្រឡាញ់នរណាម្នាក់យើងត្រូវតែហ៊ាន

ការស្រឡាញ់មិនមែនជាល្បែងទេ បើស្រឡាញ់នរណាម្នាក់យើងត្រូវ៖

-ចេះយល់ពីអារម្មណ៍គ្នា

-ចេះថ្នាក់ថ្នមលួងលោម

-ស្រឡាញ់ជាសង្សាមិនមែនរបស់លេងសើច

-កំុចេះតែធ្វើអោយកើតទុក្ខច្រើនជាងសប្បាយ

-ចេះរកពេលវេលាក្បែរគ្នាអោយបានច្រើន

-ផ្តល់ភាពកក់ក្តៅនិងភាពជឿជាក់ដល់គ្នា

-ព្យាយាមផ្តល់នូវអ្វីដែលគេត្រូវការតែមិនមែនតម្រូវតែចិត្ត

-ចេះអោយតម្លៃ​ នឹង គោរពគ្នាទៅវិញទៅមក

57536245_376058046576971_7560262834718769152_n

ខ្ញុំមិនត្រូវការមនុស្សដែលនិយាយមិនដាច់ពីមាត់ថាស្រឡាញ់ខ្ញុំទេ តែខ្ញុំត្រូវការមនុស្សដែលយល់ពីខ្ញុំ ។

ខ្ញុំមិនត្រូវការក្ដីស្រឡាញ់ដែលមានតែឈ្មោះទេ តែខ្ញុំត្រូវការទង្វើបែបស្នេហា ។ ខ្ញុំមិនខ្វះជម្រើសទេ តែខ្ញុំនឹងរើសយកមនុស្សដែលហ៊ានប្រឈមមុខនឹងផ្លូវជីវិតដ៏ស្មុគស្មាញរបស់ខ្ញុំ ហើយធ្វើដំណើរទៅមុខជាមួយខ្ញុំ ។

59625784_387469252102517_1133033289175531520_n

ស្នេហាខ្ញុំគ្មានលក្ខខណ្ឌច្រើនទេ ដ្បិតខ្ញុំក៏មិនល្អគ្រប់យ៉ាងដែរ ខ្ញុំគ្រាន់តែត្រូវការមនុស្សច្បាស់លាស់ម្នាក់ ដែលអាចបំពេញកិត្តិយស និងអត្ថន័យជីវិតជាមួយខ្ញុំតែប៉ុណ្ណោះ ។ ហ៊ានស្រឡាញ់ ត្រូវហ៊ានទទួលខុសត្រូវ ។ ហ៊ានស្រឡាញ់ ក៏ត្រូវតែហ៊ានប្រឈមមុខគ្រប់យ៉ាងជាមួយគ្នាដែរ ៕

ប្រែសំរួលដោយ៖Calvin

60587957_394766578039451_153925039408807936_n

65302505_466420804142789_2578797844550909952_n

67775082_447162399466535_7973118464422313984_n