មិនងាយរកបានទេ! ​តស៊ូពីសង្សារ ​ក្លាយជាគូដណ្តឹង ​ដល់ជិតរៀបការសន្សំលុយសង់ផ្ទះធំស្កឹមស្កៃជាកម្លាំងញើសឈាមខ្លួនឯងទៀត! – Kalib9 ជីវិតកម្សាន្ត | Pelklas

មិនងាយរកបានទេ! ​តស៊ូពីសង្សារ ​ក្លាយជាគូដណ្តឹង ​ដល់ជិតរៀបការសន្សំលុយសង់ផ្ទះធំស្កឹមស្កៃជាកម្លាំងញើសឈាមខ្លួនឯងទៀត!

ភ្នំពេញ៖  សព្វថ្ងៃនេះពិតជាកម្ររកបានណាស់ មនុស្សដែលស្រលាញ់យើង ​ហ៊ានតស៊ូស៊ិអត់ស៊ីឃ្លានតាំងពីបាតដៃទទេររួមគ្នានោះ ​ព្រោះដូចយើងបានដឹងហើយថាសង្គមនេះមនុស្សភាគច្រើនតែងតែស្រវារកអ្នកដែលមានស្រាប់ទៅវិញ។

ជាក់ស្តែងគូស្នេហ៍មួយគូបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមកោតសរសើរយ៉ាងខ្លាំងនូវសេចក្តីស្នេហាស្មោះស្ម័គ្រតស៊ូជាមួយគ្នាទាំងមិនខ្លាចឧបសគ្គតាំងពីមានឈ្មោះជាសង្សារ ​រហូតក្លាយជាគូដណ្តឹង ថែមទាំងចាប់ដៃគ្នារកស៊ីសន្សំលុយទិញផ្ទះមួយខ្នងដ៏ស្កឹមស្កៃទុកសម្រាប់ថ្ងៃរៀបការផងដែរ។

យោងតាមគណនី ហ្វេសប៊ុកឈ្មោះ Gi Gi  បានសរសេររៀបរាប់ថា៖ « កាដូរ មុនយេីងរៀបការ ហត់នឿយណាស់ ទម្រាំបានដូចសព្វថ្ងៃ។អរគុណបងព្រមកាន់ដៃស៊ូជាមួយអូន ពីសង្សារ -> គូរដណ្ដឹង -> រហូតជិតដល់ថ្ងៃយេីងចូលរោងការ ទោះវាមិនធំដុំ ប៉ុន្តែវាញេីសឈាមយេីង ២នាក់ »។

សូមជនពរឱ្យអនាគតគូស្វាមីភរិយាថ្មីដែលមានប្រវត្តិស្នេហាតស៊ូមួយគូនេះស្រលាញ់គ្នាដល់ចាស់កោងខ្នង​ និងទទួលបានសុភមង្គលជានិច្ចនិរន្ត៍៕

1

2

3

4

5

6

7

8

10

11