ប្លែករហូត! រំដួលលិចទឹក ច្នៃឈុត « ស្លាចាស់ទុំ » ដោយស្បៃត្បាញចេញពីកន្ទេលកក់ខ្មែរ រីឯមកុដធ្វើពីផ្កាចំប៉ា និងស្លឹកចេក ​ស្អាតប្លែកតែម្តង!

ភ្នំពេញ៖  រំដួលលិចទឹក គឺជាអ្នកតុបតែងមុខដ៏ជំនាញ  និងមានទេពកោសល្យខ្លាំង នៅក្នុងការបញ្ចេញស្នាដៃច្នៃម៉ូដសំលៀកបំពាក់ស្អាតៗប្លែកៗមែនទែនពីរបស់របរប្រើប្រាស់មួយចំនួន។ ​ហើយថ្មីៗនេះផងដែរ ​រំដួលលិចទឹក ​ស្រាប់តែបញ្ចេញមួយឈុតទៀតហើយ  ជាឈុតប្រពៃណីខ្មែរ ​ធ្វើឱ្យអ្នកគាំទ្របើកភ្នែកធំៗចំពោះគំនិតអភិរក្សរបស់ប្រើប្រាស់ខ្មែរដូចជាកន្ទេលកក់មួយនេះ។

យោងតាមទំព័រផ្លូវការរបស់ រំដួលលិចទឹក បានរៀបរាប់ឲ្យដឹងថា៖ «ឈុតប្រពៃណីអាពាហ៍ពិពាហ៍ខ្មែរឈុត <ស្លាចាស់ទុំ> ស្បៃត្បាញពីកន្ទេលកក់ ត្បាញដោយខាង Mekong Bird ខេត្តស្ទឹងត្រែង និងម្កុដក្រងម្លិះធ្វេីឡេីងពីស្លឹកចេកសំរាប់ចូលរួមជាមួយសុខាសំអាងការក្នុងពិពណ៍អលង្ការនិងសហគ្រិនស្ត្រីកម្ពុជាអន្តរជាតិ»។

តោះ!ចង់ដឹងថាឈុត “ស្លាចាស់ទុំ” របស់រំដួលលិចទឹក មានភាពស្រស់ស្អាតយ៉ាងណា សូមទស្សនារូបភាពខាងក្រោមនេះ៖

68857128_928509207492230_5475240213204697088_o

69158090_928508890825595_4696250041835192320_n

69182131_928508967492254_8290263702871998464_o

69224919_928508807492270_3609180113976950784_o

69237364_928508784158939_5622267904503316480_o

69339004_928509054158912_7097606037015887872_o

69344051_928508847492266_2151096806417629184_o

69410218_928508984158919_766984569546080256_o

69595042_928508904158927_3054895179765907456_o