ទឹកចិត្តល្អកម្ររកបាន! ខំឆាតមកថារើសទូរស័ព្ទបាន ​ទាំងមិនដែលស្គាល់គ្នា និង​មិនមែនជាមិត្តហ្វេសប៊ុកទាល់តែសោះ!

ភ្នំពេញ៖ ជារឿងមួយដ៏គួរឱ្យភ្ញាក់ផ្អើល  និងកោតសរសើរជាខ្លាំងដោយមិននឹកស្មានដល់  ថានៅក្នុងសង្គមនេះពិតជាមនុស្សល្អៗស្មោះត្រង់ច្រើន ​តាមរយៈអំពើល្អរបស់បងប្រុសម្នាក់ពេលរើសបានទូរស័ព្ទដែមួយគ្រឿង បែរជាខិតខំស្វែងរកទិន្នន័យទាក់ទងមកម្ចាស់វិញទាល់តែបាន។

រឿងហេតុបានកើតឡើងនៅពេលដែលម្ចាស់គណនីហ្វេសប៊ុកម្នាក់មានឈ្មោះ ​Keo Meng  ពេលដែលបានទៅលេងផ្សារទំនើបអេអន ​២ បានជ្រុះធ្លាក់ទូរស័ព្ទដោយមិនដឹងខ្លួនសោះ ​តែពេលមកដល់ផ្ទះ ​ស្រាប់តែ  លោតឆាតហ្វេសប៊ុកជាមួយគណនីដែលមិនស្គាល់ ​និងមានមែនស្ថិតនៅក្នុង ​Friendlist  ម្នាក់បានផ្ញើសារមក  ថាខ្លួនរើសបានទូរស័ព្ទទៅវិញ ​ដែលរឿងហេតុមួយនេះបានធ្វើឱ្យម្ចាស់ទូរស័ព្ទស្រឡាំងកាំងផង  រំភើបផង  មិននឹកស្មានដល់ផងថា មានអ្នករើសទូរស័ព្ទខ្លួនបាន ​បែរជារកហ្វេសប៊ុករបស់ខ្លួនឃើញបែបនេះសោះ។

តាមរយៈគណនីម្ចាស់ហ្វេសប៊ុកដែលជួបរឿងដ៏រំជើបរំជួល  មិននឹកស្មានដល់មួយនេះបានសរសេរររៀបរាប់លើគណនីផ្ទាល់ខ្លួនឈ្មោះ ​Keo  Keng  ថា៖

«ជ្រុះបាត់ទូរស័ព្ទពីកាបូបតាំងពីពេលណាក៏អត់ដឹង​ ស្រាប់តែឃេីញបងប្រុសម្នាក់​ឈ្មោះ Khemo SK ឆាតមក​ទាំងយេីងមិនដែលស្គាល់គាត់​ ហេីយក៏អត់មាន​ fri ជាមួយគ្នាក្នុង​ fb​ ដែរ​ គាត់ថាគាត់រេីសបានទូរស័ព្ទខ្ញុំ​ គ្រាន់តែឃេីញភ្ញាក់ព្រឺត​ អ្វីដែលគួរអោយសរសេីរគឺថាក្នុងទូរស័ព្ទនោះអត់មានស្អីទាំងអស់​ ទុកគ្រាន់សំរាប់ប្រេីការងារមួយមុខគត់​ គ្មានស៉ីម​ គ្មានកម្មវិធី​ fb អីទាំងអស់​ តែមានរូបថត​ ហេីយគាត់ព្យាយាមរកឈ្មោះខ្ញុំតាមរយះ​ Account youtube ដែលខ្ញុំ​ sign in ហេីយក៏​មក​ search​ តាម facebook រក​ profile ខ្ញុំហេីយឆាតប្រាប់​, អរគុណបងប្រុសខ្លាំងមែនទែន​ មនុស្សល្អបែបនេះគឺមិនងាយរកទេ​ ជូនពរអោយបងប្រុសសំណាងល្អ​ ជួបតែរឿងល្អៗក្នុងជីវិត​ 👍

ចាប់អារម្មណ៏ថាតាំងពីចូលឆ្នាំថ្មីនេះ​ បានស្គាល់មនុស្សល្អៗចូលក្នុងជីវិតច្រេីន​ ❤️លេីកមុន​ Xs Max ម្ដង​ ក៏បានគេរេីសទុកអោយ​ កាបូបលុយនៅរោងកុនម្ដង​ ក៏បានគេរេីសទុកអោយ​ សង្ឃឹមថាអំពេីល្អទាំងនេះនឹងឋិតថេររហូត »។

ក្រោយពីបានដឹងរឿងរ៉ាវមួយនេះហើយ ​អ្នកលេងបណ្តាញសង្គមជាច្រើន បានលាន់មាត់សរសើរថា ​បងប្រុសដែលរើសទូរស័ព្ទបាន ពិតជាមនុស្សល្អកម្ររកបានមែន  ពោលគឺមិនចង់បានរប់សអ្នកដទៃឡើយ ​ថែមទាំងមានទឹកចិត្តស្វែងរកម្ចាស់ទូរស័ព្ទពិតប្រាកដយ៉ាងលំបាកគួរឱ្យសរសើរពិតមែន ដោយអ្នកលេងបណ្តាញសង្គមជាច្រើនសុទ្ធតែបានគាំទ្រ ​និងលើកទឹកចិត្តចំពោះអំពើល្អក្នុងសង្គមបែបនេះ៕

146

69591263_2486892908037542_2062191404297224192_n

69298186_349655699255895_3230597249553661952_n