អត្ថប្រយោជន៍នៃទឹកដែលអ្នកមិនគួរមើលរំលង

W1

Source: Medical News Today

មនុស្សយើងម្នាក់ៗ ចាំបាច់ណាស់ក្នុងការទទួលទានទឹក ​ជាទូទៅទឹកនៅក្នុងសារពាង្គកាយយើងមានចំនួនប្រហែល ៧០ភាគរយ។ ក្រៅពីការទទួលទានទឹកដើម្បីបំបាត់ភាពស្រេកហើយ ទឹកមានសារៈសំខាន់ចំពោះសុខភាព និងជួយទ្រទ្រង់ដល់រាងកាយ ។ សកម្មភាពផ្សេងៗ​ដែលយើងធ្វើប្រចាំថ្ងៃសុទ្ធតែត្រូវការចាំបាច់គឺ ទឹក ( បែកញើស បត់ជើងតូច ) ទឹកជួយរក្សាកម្តៅក្នុងរាងកាយឲ្យមានលំនឹង និងបំពេញជាតិទឹកដែលបាត់បង់ ។ ទឹកមាននាទីសំខាន់ក្នុងការជួយបញ្ចូនអុកស៊ីសែនពីសួតទៅក្នុងរាងកាយ ​ជួយឲ្យសន្លាក់ឆ្អឹងមានដំណើរការបានល្អ ។ ទឹកមាត់មាននាទីជួយឲ្យអណ្តាតដឹងរសអាហារ និងជួយធ្វើឲ្យអាហារដែលយើងទំពារម៉ត់ល្អ ។ ទឹកដែលមានមុខងារជំរុញសារធាតុពុលចេញមកក្រៅគឺទឹកនោម និយាយរួមទឹកជាចំណែកមួយយ៉ាងសំខាន់នៃរាងកាយមនុស្ស​។

W2

យើងគួរតែពិសាទឹកឲ្យបានគ្រប់គ្រាន់ ជាទូទៅសម្រាប់មនុស្សប្រុស ត្រូវការទឹកជាប្រចាំគឺ ប្រហែល ៣លីត្រ ឯមនុស្សស្រីវិញត្រូវការទឹកប្រហែល ២,២ លីត្រ នេះបើយោងតាម Institute  Of Medicine( IOM)។ តើការពិសាទឹកមិនបានគ្រប់គ្រាន់មានបញ្ហាអ្វីខ្លះចំពោះសុខភាព ?

  • តម្រងនោម ទឹកមានសារៈសំខាន់ណាស់ចំពោះដំណើរការតម្រងនោម ( ក្រលៀន) ។ ទឹកប្រហែលជា២លីត្រ ត្រូវបានយកចេញពីរាងកាយក្រោមទម្រង់ជា ទឹកនោម ។
  • ការរលាកផ្លូវវទឹកមូត្រ ( UTIs) គឺជាប្រភេទនៃការឆ្លងរោគដែលកើតមានញឹកញាប់ ។

W3

Source: Irish News

ការពិសាទឹកឲ្យបានគ្រប់គ្រាន់ជាវិធីសាស្រ្តដ៏សាមញ្ញ ដែលជួយកាត់បន្ថយហានិភ័យ នៃការវិវត្តទៅជាជំងឺ រលាកផ្លូវទឹកមូត្រ ជំងឺគ្រួសក្នុងតម្រងនោម(ក្រលៀន)  ជាពិសេសមានប្រសិទ្ធភាពព្យាបាលការរាលដាលនៃជំងឺទាំងនេះផងដែរ។ ក្រៅពីជំងឺហើយនឹងមានវិបត្តិផ្សេងជាច្រើនទៀតដូចជា៖

  • ឈាមផ្សំឡើងដោយទឹកច្រើនជាង ៩០% ប្រសិនបើទឹកមិនគ្រប់គ្រាន់ បណ្តាលឲ្យមានឈាមខាប់ និងបង្កើតសម្ពាធឈាម។ កត្តាជំរុញឲ្យជំងឺហឺត និងអាឡែកស៊ី
  • មានបញ្ហាពោះវៀន បើខ្វះទឹកអាចមានចលនាពោះវៀនមិនល្អ ទល់លាមក និងងាយដំបៅក្រពះ និងបញ្ហាស្បែក មានភាពជ្រាវជ្រួញចាស់មុនអាយុ
  • ការខ្សោះទឹក អាចប៉ះពាល់ដល់ដំណើរការខួរក្បាល ការចងចាំចុះខ្សោយ។

- អ្នកគួរតែពិសាទឹកឲ្យបាន ២ កែវ បន្ទាប់ពីភ្ញាក់ពីគេង និងពិសាទឹក ១កែវ មុនពេលងូតទឹក

- ពិសាទឹក ១កែវ មុនពេលបរិភោគអាហារ ៣០នាទី -ពិសាទឹក១កែវ មុនចូលគេង។

By Srey Nang

កែសម្រួលដោយ៖ Serpent

ប្រភព SOCIETY19