ជារឿងត្រេកអរសម្រាប់ប្រជាជនខ្មែរ! ក្រសួងការងារ ប្រកាសច្បាប់ហាមប្រាមមុខរបរទាំង១០ប្រភេទ សម្រាប់ជនបរទេស

ភ្នំពេញ៖ ​ជារឿងមួយដ៏គួរសាទរ ​ដោយថ្មីៗនេះក្រសួងការងារ ​បានប្រកាសស្តីពីការកំណត់ការហាមប្រាមការងារទាំង១០  មុខ  មិនឱ្យជនបរទេសប្រកបរបរនៅស្រុកខ្មែរយើងនោះទេ។ ​ដែលច្បាប់ទាំងនេះអាចការងារភាពគ្មានការងារធ្វើ  និងហាន័យនៃការរកស៊ីរបស់ប្រជាជកម្ពុជាបាន។

យោងតាមការប្រកាសស្តីពីការកំណត់ប្រភេទមុខរបរ និងការងារ ដែលត្រូវហាមឃាត់ចំពោះជនបរទេស របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៨ ខែសីហា នេះបានបង្ហាញនូវមុខរបរទាំង១០​ ដែលត្រូវហាមប្រាមមិនឲ្យជនបរទេសប្រកបមុខរបរ មានដូចជា៖

– អ្នកបើកបរយានជំនិះគ្រប់ប្រភេទ ជាលក្ខណៈអាជីវកម្មជាអាទិ៍ អ្នកបើកទោចក្រយានយន្ត អ្នកបើកត្រីចក្រយានយន្ត អ្នកបើកទោចក្រយានយន្តសណ្តោងរ៉ឺម៉ក អ្នកបើកម៉ូតូកង់បួន អ្នកបើករថយន្តដឹកអ្នកដំណើរ និងដឹកទំនិញ

– អ្នកលក់ដូរដោយមធ្យោបាយថ្មើរជើង ឬយានជំនិះគ្រប់ប្រភេទ នៅទីសាធារណៈ

– អ្នកម៉ាស្សា ចាប់សរសៃតាមទីសាធារណៈ

– អ្នកកាត់សក់ អ៊ុតសក់ និងថែរក្សាសម្ផស្ស

– អ្នកផ្តល់សេវាកម្មដេរ និងសម្អាតស្បែកជើង

– អ្នកកាត់ដេរ

– អ្នកប៉ះកង់ ជាងជួសជុលយានយន្ត

– អ្នកផលិតវត្ថុអនុស្សាវរីយ៍ខ្មែរ

– អ្នកផលិតឧបករណ៍ភ្លេងខ្មែរ បាត្រលោក ព្រះពុទ្ធរូប

– ជាងទង ជាងច្នៃត្បូងពេជ្រ៕

69924259_1301064430068378_7232405621415346176_n

69576051_1301064453401709_4689396760089460736_n