ស្រី និងស្រីក៏រៀបការជាមួយគ្នាបានដែរ ! ​មួយគូដ៏ស័ក្តសមមួយនេះ ​ធ្វើឱ្យកក្រើកពេញហ្វេសប៊ុកទៀតហើយ

ថ្មីៗនេះរូបភាពជាច្រើនសន្លឹកនៃពិធីមង្គលការមួយបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកភ្ញាក់ផ្អើលជាខ្លាំង ​មិននឹកស្មានថាគូស្នេហ៍ទាំង២ ​មើលទៅស័ក្តសមជាប្តីប្រពន្ធប្រុសស្រីទូទៅ ​ការពិតខាងប្រុសគឺជាស្រីទាល់តែសោះ។

យើងទៅតាមរយៈគណនីហ្វេសប៊ុក ស្រីណា កំពង់ឆ្នាំង បានសរសេររៀបរាបថា៖

«( ស្រី និង ស្រី រៀបការជាមួយគ្នាបានដែរ )

🔥 ជីវិតគូរ មិនសំខាន់ (ភេទ) ឬ លើការរៀបការទេ

👉🏽 អ្វីដែលសំខាន់តើយើងបានជ្រើសរើសមនុស្សត្រូវ រឺ ខុស ???

👉🏽 តើមនុស្សដែលយើងបានជ្រើសនោះ អាចមើលថែរយើង ផ្ដល់ក្ដីសុខអោយយើងពិតប្រាកដច្បាស់លាស់បាននៅ ???

👍🏽រៀនស្វែងយល់ពីគ្នា ចេះអត់អោនអោយគ្នា ចេះទទួលកំហុស ព្រមចាញ់គ្នា ផ្ដល់ការស្រលាញ់ និង ក្ដីអាណិតអោយគ្នាអោយច្រើនជាងអ្នកដ៏ទៃ

👉🏽រាល់ថ្ងៃនេះខ្ញុំមានក្ដីសុខផ្លូវចិត្តលើសលុបអ្វីៗដែលខ្ញុំរំពឹងទុកទៅទៀត ស្ទើរមិនជឿថានៅមានមនុស្សម្នាក់ ដែលអាចផ្ដល់អោយអូនបានគ្រប់យ៉ាងនេះគ្មានចន្លោះបែបនេះសោះ អរគុណប្ដីសម្លាញ់ Soriyan Sokheng ខ្លាំងៗ ដែលបានចូលមកបំពេញក្ដីប្រាថ្នារបស់អូន ហើយព្រមកាន់ដៃអូនទៅសម្រេចក្ដីបំណងរបស់យើងទាំងអស់គ្នា»។

រឿងរ៉ាវស្នេហាខុសភេទរបស់អ្នកទាំង២  មានអ្នកគាំទ្រជាច្រើនមិនថាតែសាច់ញាតិបងប្អុនទេ ​ពោលគឺទាំងមិត្តហ្វេសប៊ុក ​និងអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកអបអរសាទរ  និងជូនពរគ្រប់គ្នាដោយមិនមានការរើសអើងហើយ ​ធ្វើម៉េចនេះជាស្នេហា ​ធ្វើម៉េចនេះជានិស្ស័យ ​និងអារម្មណ៍របស់ពួកគេដែលមិនអាចឃាំងឃាត់បាន៕

13466

67180264_664688777338585_5182271027836616704_n

69176566_2326776604302943_4826880282437091328_n

69169866_2326776887636248_5271324279911219200_n

69088240_685641831909946_1674019050428039168_n

69258711_2326622370985033_3360831893602828288_n

69183344_2326776457636291_6521960894707007488_n

69625797_2326777380969532_7462362967921655808_n

69715380_685201198620676_1420866866183667712_n

69839027_2326776754302928_8460837925305712640_n

69611787_2326777197636217_3465499585181384704_n

69467302_2326656087648328_3373036391066763264_n