បើទោះបីអ្នកក្លាយជាសហគ្រិនរួចទៅហើយ អាជីវកម្មតូចមួយខ្លួនឯង ឬគិតចង់ចាប់ផ្តើមអាជីវកម្មមួយនាពេលអនាគត វានឹងមានបញ្ហាជាច្រើនពេលកំពុងធ្វើ។ ជាការពិត បរាជ័យដែលមិនអាចជៀសបានគឺនឹងធ្វើឲ្យអ្នកជោគជ័យ ប្រសិនបើអ្នកផ្តោតលើវាខ្លាំង។
គ្រប់អាជីវកម្មទាំងអស់តែងតែឡើងនិងចុះ ប៉ុន្តែអ្វីដែលអ្នកដោះស្រាយនៅពេលមានបញ្ហាយ៉ាងដូចម្ត៉េចទើបអាចកំណត់នូវភាពជោគជ័យរបស់ក្រុមហ៊ុន។
វិធីនៃការជម្រុញលើកទឹកចិត្តមួយចំនួនខាងក្រោមនឹងជួយលើកទឹកចិត្តអ្នកឡើងវិញដើម្បីឆ្ពោះទៅកាន់ជោគជ័យ៖
១. អានអត្ថបទល្អៗស្តីពីអាជីវកម្មឬសហគ្រិនភាព
គ្មាននរណាម្នាក់កា្លយជាសហគ្រិនជោគជ័យក្នុងរយះពេលខ្លីនោះទេ ពួកគេភាពច្រើនចំណាយពេលវេលាយ៉ាងយូរមុននឹងជោគជ័យ។
ការអានអត្ថបទផ្សេងៗពីបទពិសោធន៍សហគ្រិនដទៃនឹងជួយអ្នកឲ្យរៀនពីការគ្រប់គ្រងដោះស្រាយបញ្ហា និងបន្តជម្រុញលើកទឹកចិត្តខ្លួនឯងបន្ថែមទៀត។
២. សូមជំនួយពីអ្នកដទៃចំពោះការរៀចចំធនធានផ្សេងៗក្នុងក្រុមហ៊ុន
ចេះស្វែងរកជំនួយពីអ្នកជំនាញនៅពេលអាជីវកម្មរបស់អ្នកកាន់តែរីកធំធាត់ទៅ ពីព្រោះអ្នកមិនអាចធ្វើវាបានតែម្នាក់ឯងនោះទេ។
៣. បង្កើតប្រព័ន្ធលើកទឹកចិត្តទៅដល់បុគ្គលិក
ចំនុចមួយដ៏លំបាកក្នុងចំនោមផ្នែកផ្សេងៗពេលធ្វើអាជីវកម្ម គឺការធ្វើឲ្យបុគ្គលិកមានកំលាំងចិត្តដើម្បីធ្វើការងារ។ អ្នកពិតជាស្រលាញ់អាជីវកម្មរបស់អ្នក ប៉ុន្តែវាលំបាកខ្លាំងណាស់ដើម្បីធ្វើឲ្យបុគ្គលិករបស់អ្នកស្រលាញ់និងពេញចិត្តដូចនាក់ដែរ។
ក្រុមហ៊ុនត្រូវតែបង្កើតវប្បធម៌នៃការជម្រុញលើកទឹកចិត្តនិងការស្រលាញ់លើអាជីវកម្មឬការងារដល់បុគ្គលិកឲ្យបានគ្រប់ជ្រុងជ្រោយ។ ហើយត្រូវតែសប្បាយរីករាយក្នុងការធ្វើការងារនេះផងដែរ។
៤. ចូរចងចាំ៖ បរាជ័យគឺជាមូលដ្ឋានគ្រឹះមួយសម្រាប់ជោគជ័យទៅអនាគត
ជានិច្ចកាល សហគ្រិនតែងតែជួបការលំបាកនិងបរាជ័យនៅពេលធ្វើអាជីវកម្ម។ ប៉ុន្តែអ្នកមិនបរាជ័យនោះទេ បើគ្រាន់តែបង្កើតកំហុសមួយ។ បរាជ័យពិតប្រាកដគឺនៅពេលអ្នកមិនបានរៀនឬផ្លាស់ប្តូរអ្វីសោះ។ ដរាបណាអ្នករៀនពីកំហុសរបស់ខ្លួនហើយព្យាយាមកែប្រែវា នោះអ្នកនៅតែអាចជោគជ័យ។
អ្នកត្រូវតែបន្តក្តីសងឹ្ឃមនិងជម្រុញលើកទឹកចិត្តបន្ថែមទៀត ហើយជាមួយពេលវេលា ការប្តេជ្ញាចិត្ត និងក្តីស្រលាញ់ចំពោះអាជីវកម្មនឹងធ្វើឲ្យអ្នកជោគជ័យជាមិនខាន។
ប្រភព: huffingtonpost.com