ទ្រាំពាក្យរិះគន់អសីលធម៌មិនបាន កូនក្រមុំ «ស្រីស្រលាញ់ស្រីក៏រៀបការបានដែរ» ​ដាក់មួយឃ្លាឃើញហើយអ្នករិះគន់អាចឆ្អែតបាយ! – Kalib9 ជីវិតកម្សាន្ត | Pelklas

ទ្រាំពាក្យរិះគន់អសីលធម៌មិនបាន កូនក្រមុំ «ស្រីស្រលាញ់ស្រីក៏រៀបការបានដែរ» ​ដាក់មួយឃ្លាឃើញហើយអ្នករិះគន់អាចឆ្អែតបាយ!

ប្រិយមិត្តប្រាកដជាបានជ្រាបហើយថា​ មួយរយៈមុននេះអាពាហ៍ពិពាហ៍ ​ស្រីស្រលាញ់ស្រី​ មួយគូបានធ្វើឱ្យកក្រើកពេញបណ្តាញសង្គមហ្វេសប៊ុក ​ព្រោះតែគូស្នេហ៍មួយគូនេះតស៊ូស្រលាញ់ស្មោះស្ម័គ្រ ​បើទោះបីជាខុសធម្មជាតិយ៉ាងណាក្តីនៅតែមិនរំលងប្រពៃណី ​ពោលអាចនិយាយថាមានសុភមង្គលជាងគូស្នេហ៍ប្រុសស្រីធម្មតាផងដែរ។

ទន្ទឺមនឹងនោះ ​ការរៀបគូរបស់គូស្នេហ៍មួយគូនេះ ​មានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនអបអរសារទរ  តែនៅក្នុងនោះក៏មានជនអគិតិមួយចំនួនតូចបានចេញមុខរិះគន់ពោលពាក្យអសុរោះ  និងអសីលធម៌ជាច្រើន ​រហូតធ្វើឱ្យខាងភាគីកូនក្រមុំហាក់ទ្រាំមិនបានក៏ចេញសារមួយឃ្លាយ៉ាងវែងអន្លាយ ​អានហើយអ្នករិះគន់ប្រាកដជាឆ្អែតបាយ។

ដោយកូនក្រមុំមានគណនីហ្វេសប៊ុកឈ្មោះ  ស្រីណាកំពង់ឆ្នាំង បានសរសេររៀបរាប់ទាំងកំហឹងថា៖ « ឃើញ Comment បងប្អូនដែលបាន comment តាម Page សារពត៌មានមួយចំនួនដែលបាន Post រឿងមង្គលការរបស់ពួកខ្ញុំ (ស្រីស្រលាញ់ស្រី) ស្ទើរមិនជឿថាមានមនុស្សដែលចូលចិត្តមើលងាយគេច្រើនយ៉ាងនេះសោះ សម្ដីនិយាយមកគ្មានក្រមសីលធម៌អីតិចសោះ និយាយមួយម៉ាត់ទៅដូចអត់មានអាណាប្រដៅចឹង ចង់ប្រាប់ថា ប្រភេទមនុស្សប្រុសខ្លះសារីដូចអ្នកឯងនេះ បំពេញតួរនាទីជាប្ដីល្អ មិនបានមួយចំណិតរោមជើងប្ដីរបស់ខ្ញុំផង សូមជ្រាប ។

ទុកពាក្យមើលងាយរបស់អ្នកឯងមកលើពួកខ្ញុំទៅមើលថែរគ្រួសារ និង ប្រពន្ធកូនអ្នកឯងអោយមានក្ដីសុខទៅចុះ កុំខ្វល់រឿងខ្ញុំអត់អ្នកបន្តពូជ ខ្ញុំមានកូនស្រី 2នាក់ហើយ បើខ្វល់ចង់ដឹងខ្ញុំរួមរក្ស័តាមណា មើលម៉ែឪអ្នកឯងទៅ Style មិនខុសគ្នាទេ (អញក្ដៅណាស់) ដៀលខ្ញុំសុទ្ធតែខុសសីលធម៌ (ខ្ញុំស្រីនិងស្រី តែខ្ញុំរៀបការក្រាបក្បាលដល់កន្ទេលណា៎)អ្នកឯងធ្វើបានដូចប្ដីខ្ញុំនៅ បាតដៃទទេ ការមិនបានសុំលុយម៉ែឪមួយរៀលទេ រកដោយដៃនិងសមត្ថភាពគាត់សូមកុំមើលងាយគេបើអ្នកធ្វើមិនបានដូចគេឈប់បានឈប់បើច្រណែនគេប្រឹងកែខ្លួនឯងអោយល្អជាងគេ» ៕

Captureytrsas

3 381

69433602_686528841821245_7756964584459599872_n

4_1

69297285_686528641821265_7395272065474887680_n

69172830_686528498487946_4969190510506803200_n