ធ្វើនូវចំនុចទាំង៥នេះជារៀងរាល់ថ្ងៃ នឹងបង្កើនភាពជោគជ័យដល់អ្នក – Kalib9 គន្លឹះ | Pelklas

ធ្វើនូវចំនុចទាំង៥នេះជារៀងរាល់ថ្ងៃ នឹងបង្កើនភាពជោគជ័យដល់អ្នក

នេះជាការពិត កាលណាមនុស្សទុកចិត្តអ្នកកាន់តែច្រើន នោះអ្នក​នឹងបង្កើនភាព​ជោគជ័យ​ចំពោះខ្លួន។

ជំនឿទុកចិត្ត​ចំពោះអ្នក​ប្រៀបបាន​ដូចជារូបិយប័ណ្ណអញ្ចឹង រូបិយប័ណ្ណនេះនឹង​​ជួយបើកឱកាសគ្មានដែនកំណត់ជូនអ្នកដើម្បីធ្វើការងារផ្សេងៗ។​

Man Jumping Impossible Possible Cliff Sunset Background Business Concept Idea_1323 266

ជំនឿទុកចិត្តគឺមិន​មែន​អ្នក​និយាយពីខ្លួនឯងនោះទេ វាជាអ្វីដែល​អ្នក​ដទៃ​និយាយពីនាក់។ វាពិតជាពិបាកដើម្បីទទួលបាន​នូវ​ទំនុកចិត្ត ប៉ុន្តែ​វា​ងាយ​នឹង​បាត់បង់​វិញប្រសិន​បើអ្នកមិន​ប្រយ័ត្ននោះទេ។

ចូរព្យាយាមធ្វើ​វិធីទាំង៥ខាងក្រោម ដើម្បីបង្កើនជំនឿទុកចិត្តពីអ្នកដទៃចំពោះខ្លួនអ្នក៖

១. ធ្វើជា​អ្នកជំនាញ

ជំនឿទុកចិត្ត​គឺ​ជាកត្តាមួយនៃ​ចំនេះដឹង​ ការរៀបចំទុកជាមុន និង​បទពិសោធន៍មួយ។ អ្នក​អាចចាប់ផ្តើមបង្កើតវាបន្តិចម្តងៗដោយ៖ ការអានសៀវភៅ​ល្បីៗ ១០ក្បាលលើជំនាញរបស់អ្នក ហើយនឹងអាន​អត្ថបទខ្លីផ្សេងៗជុំវិញជំនាញនេះ ជាមួយនឹងសកម្មភាពអនុវត្តវា។

២. បង្ហាញពីសេចក្ដីទៀងត្រង់

Whysuccesswithouthonestywontsatisfyyou

ការក្លាយខ្លួនជា​អ្នក​ជំនាញគឺមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ អ្នកប្រហែល​ជា​ពូកែបំផុត​នៅក្នុង​មជ្ឈដ្ឋានរបស់អ្នក ប៉ុន្តែបើអ្នក​មិនមានសេចក្តីទៀងត្រង់នោះ វាក៏គ្មានប្រយោជន៍អ្វីដែរ។​ មនុស្សត្រូវការ​សេចក្តីទៀងត្រង់ ដើម្បីធ្វើការងារមួយគ្នា ​និងបន្តដំណើរបានវែងឆ្ងាយ។​

ដើម្បីរស់នៅជាមួយ​សេក្តីទៀងត្រង់គឺពុំពិបាកទេ៖ អ្នក​គ្រាន់តែបើកចិត្តឲ្យទូលំទូលាយ​និង​មាន​ភាពស្មោះត្រង់ទៅបានហើយ។​

៣. បង្ហាញនូវការគោរព

Inspiration Respect

លោក Lonnie Mayne ប្រធានក្រុមហ៊ុន InMoment ចែករំលែកនូវឃ្លាមួយដែលយើងអាចរៀនសូត្របាន៖ ចូរចាត់ទុក​អ្នក​ដែល​ធំជាងយើងដូចជា​អ្នក​ស្មើគ្នា ហើយចាត់ទុក​អ្នក​ដែលទន់ខ្សោយជាងយើងជា​ស្តេចនិងក្សត្រី។ បើយើងគោរពគេ នោះគេនឹង​គោរពអ្នកវិញ។​ បើអ្នក​មិនគោរពអ្នកដទៃ នោះអ្នក​នឹងពិបាក​បញ្ចុះបញ្ជូលពួកគេដើម្បីធ្វើអ្វីមួយណាស់។​

៤. មានតម្លាភាព

ទោះបីអ្នក​មានដំណែងអ្វីក៏ដោយ ឬនៅក្នុង​ស្ថានភាពយ៉ាងណាក៏ដោយ វាជាចំាបាច់ រក្សាឲ្យបាននូវតម្លាភាពរាល់សកម្មភាពរបស់អ្នក មានន័យថាមិនត្រូវបំផ្លើសការពិត ឬធ្វើការសន្យាអ្វីដែល​អ្នកមិនអាចធ្វើបាន។

៥. ទំនាក់ទំនងឲ្យបានច្បាស់

រៀននិយាយ​ឲ្យបានច្បាស់​និងត្រឹមត្រូវ ហើយការនិយាយមិនច្បាស់លាស់​នឹង​ធ្វើ​ឲ្យ​មាន​ភាពសង្ស័យនិងបាត់បង់នូវទំនុកចិត្ត។

20141106201954 Good Communication Skills Help You Find Long Term Success

សង្ឃឹមថាចំនុចទាំង៥ខាងលើនឹងជួយអ្នក​ឲ្យកាន់តែជោគជ័យពីការ​បង្កើនជំនឿទុកចិត្តកាន់តែច្រើនពី​មនុស្សនៅជុំវិញចំពោះអ្នក។

ប្រភព: inc.com