តើមូលហេតុអ្វី បានជា CEO ក្រុមហ៊ុន Apple & អ្នកជោគជ័យភាគច្រើនក្រោកពីគេងនៅម៉ោង 4 ព្រឹក?

មនុស្ស​ជោគជ័យភាគច្រើន​ក្រោកពីគេងឆាប់រហ័យណាស់។ CEO ក្រុមហ៊ុន Apple លោក​ Tim Cook ក្រោកពីគេង​រៀង​រាល់ថ្ងៃនៅម៉ោង៣និង៤៥នាទីព្រឹក។ ហើយ​អ្នកស្រី Sallie Krawcheck ជា CEO និង​សហស្ថាបនិកក្រុមហ៊ុន Ellevest ក៏ក្រោកពីគេង​នៅម៉ោង៤ព្រឹកផងដែរ ពីព្រោះវាជាពេលវេលាដ៏ល្អសម្រាប់បង្កើតគំនិតច្នៃប្រឌិតថ្មីៗ។​

Indra Nooyi

អ្នក​ជោគជ័យ​មួយ​ចំនួនក៏ក្រោកពីគេង​នៅម៉ោង៤ព្រឹកផងដែរ ដូចជា​អ្នកស្រី Indra Nooyi ជានាយកប្រតិបត្តិក្រុមហ៊ុន Pepsi លោក Sergio Marchionne ជា CEO ក្រុមហ៊ុន Chrysler និង​ភរិយា​ប្រធានាធិបតីសហរដ្ឋអាមេរិក អ្នកស្រី Michelle Obama ។

Michelle Obama News 1170837

ចិត្តវិទូលោក Josh Davis បាននិយាយថា៖ នៅពេល​អ្នក​នៅក្នុងពេលវេលាមួយដែលស្ងាត់ ហើយ​មិនមានមនុស្ស​មករំខានពេលវេលាអ្នក នោះអ្នក​នឹងកាន់តែមានប្រសិទ្ធភាព​ក្នុងការបំពេញការងារ​សំខាន់ៗបានជោគជ័យ។​

ការក្រោក​ពីគេង​មុនព្រះអាទិត្យ​រះ អ្នក​អាចកាត់បន្ថយ​នូវការរំខាន​ផ្សេងៗដូចជា​ការ​ផ្ញើសារ អ៊ីម៉ែល និងបណ្តាញសង្គមផ្សេងៗ។ លោក Davis និយាយថា៖ គ្មាននរណាម្នាក់ចង់ឲ្យ​អ្នក​ឆ្លើយអ៊ីម៉ែល ឬឆ្លើយ​ទូរស័ព្ទនៅម៉ោង ៤ព្រឹកនោះទេ។ ហើយក៏គ្មាននរណាម្នាក់បង្ហោះសារនៅលើ Facebook ដែរ។ ដូច្នេះ អ្នក​មិនមានការរំខានច្រើននោះឡើយ។

Ciobulletin Apple Privacy Tim Cook

ការដែលបានបំពេញការងារសំខាន់​រួចរាល់ពី​ព្រឹកព្រលឹម នឹងជួយ​អ្នកក្នុងការគ្រប់គ្រង​លើជីវិតផ្ទាល់ខ្លួនបាន។ អ្នក​និពន្ធម្នាក់ លោក Thomas C. Corley ដែល​សិក្សា​ពីអ្នក​មានទ្រព្យសម្បិត្តច្រើនក្នុងរយះពេល ៥ឆ្នាំ បាន​រកឃើញថា​ពួកគេភាគច្រើន​ក្រោកពីគេងយ៉ាងហោចណាស់៣ម៉ោងមុនម៉ោងធ្វើការ ហើយគាត់ក៏បាននិយាយថា៖ ការក្រោកពីព្រឹកព្រលឹមនឹងជួយ​ឲ្យ​អ្នក​មាន​ទំនុកចិត្តក្នុងការ​ដឹកនំាជីវិត​របស់ខ្លួន។

លោក Corley បានផ្តល់យោបល់ថា៖ ​ប្រសិន​បើអ្នក​មិនទម្លាប់ក្រោកពីព្រឹកព្រលឹម អ្នកគួរតែរកនរណាម្នាក់ដែល​​ប្តេជ្ញានិង​ចង់​ចូលរួមក្រោកពីព្រឹកព្រលឹមដូចនាក់ដែរ។

ប្រភព៖ Sobenmagazine